backup og meta

ស្រីៗយើង បើជួបបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

    ស្រីៗយើង បើជួបបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?

    ជួនកាល​ ស្រី​ៗ​យើង​មួយ​ចំនួន​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​ពិភាក្សា​ជាមួយ​ដៃគូ​អំពី​បញ្ហា​នៅ​តំបន់​ពិសេស​។ ប៉ុន្តែ ប្រសិនបើ​យើង​កំពុង​តែ​ប្រឈម​នឹង​ការ​បង្ក​រោគ​ក្នុង​ទ្វារ​មាស គួរ​តែ​ប្រាប់​ដល់​​ដៃគូ ទើប​ជា​ការ​ប្រសើរ។ ជាក់ស្ដែង ការ​រមាស់​ទ្វារ​មាស ជា​ពិសេស​​ដោយ​សារ​ការ​​ឆ្លង​មេរោគ​ផ្សិត អាច​ចម្លង​ទៅ​​កាន់​ដៃគូ​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​យើង​រួម​ភេទ​​ស្រប​ពេល​ដែល​មាន​អាការៈ​រមាស់​ទ្វារ​មាស​ នោះ​នឹង​អាច​នាំ​ឲ្យ​ការ​បង្ក​រោគ​អូស​បន្លាយ​ពេល​យូរ ឬ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ផង​ដែរ។ បន្ថែម​ពី​នេះ រោគសញ្ញា​អាច​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន​ថែម​ទៀត​ផង។

    ទន្ទឹម​នឹង​នេះ​ដែរ នៅ​ពេល​ដែល​បរិវេណ​ទ្វារ​មាស​មាន​អាការៈ​ហើម​ ការ​ប៉ះពាល់​​ស្បែក​​នឹង​ស្បែក​ អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ និង​បង្កើន​ការ​រមាស់ ក៏​ដូចជា​ក្រហាយ ដែល​កត្តា​នេះ នឹង​ជំរុញ​ឲ្យ​ការ​បង្ក​រោគ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ថ្វី​ត្បិត​តែ​បុរស​មិន​ងាយ​ឆ្លង​មេរោគ​ផ្សិត​​ពី​ស្ត្រី​អំឡុង​ពេល​រួម​ភេទ​ក៏​ពិត​មែន ប៉ុន្តែ​បើ​ដៃគូ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក៏​មាន​ច្រើន​ដែរ។

    ចង់គណនា BMR ចុចទីនេះ!

    ក្នុង​ករណី​ដែល​​ស្រី​ៗ​យើង​ចង់​រួម​ភេទ ទោះ​ជា​មាន​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស​ យើង​គួរ​ដឹង​ពី​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​៖

    ប្រសិនបើ​យើង​កំពុង​តែ​​ព្យាបាល​ ដោយ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​រោគ​ផ្សិត​ដែល​ចេញ​ដោយ​គ្រូពេទ្យ​ យើង​គួរ​រង់ចាំ​​ចន្លោះ​ពី​៤​ទៅ​៧​ថ្ងៃ​សិន​ រហូត​ដល់​ការ​បង្ក​រោគ​បាន​ជា​សះស្បើយ។

    រួមភេទពេលរមាស់ទ្វារមាស

    ក្នុង​ករណី​ដែល​គ្រូពេទ្យ​ឲ្យ​ថ្នាំ ឬ​ក្រែម​ប្រើប្រាស់​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​ផ្សិត​ យើង​គួរ​សុំ​ឲ្យ​ដៃគូ​លាប​ក្រែម​ជា​មុន​សិន​ មុន​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​លើ​គ្រែ ក៏​ដូចជា​​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ។ ជា​ទូទៅ ក្រែម​ទាំង​នេះ​មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​ឡើយ​ ហើយ​ព្រម​ទាំង​អាច​កាត់បន្ថយ​ការ​ចម្លង​មេរោគ​បាន​​មួយ​កម្រិត​ដែរ។ យើង​ក៏​គួរ​ចាំបាច់​ប្រើប្រាស់​ស្រោម​អនាម័យ​ ដើម្បី​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោង​ទុក និង​ការ​ចម្លង​រោគ​ផ្សេង​ៗ។

    ចំណុចសំខាន់

    ជួនកាល​ ស្រី​ៗ​យើង​មួយ​ចំនួន​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​ពិភាក្សា​ជាមួយ​ដៃគូ​អំពី​បញ្ហា​នៅ​តំបន់​ពិសេស​។ ប៉ុន្តែ ប្រសិនបើ​យើង​កំពុង​តែ​ប្រឈម​នឹង​ការ​បង្ក​រោគ​ក្នុង​ទ្វារ​មាស គួរ​តែ​ប្រាប់​ដល់​​ដៃគូ ទើប​ជា​ការ​ប្រសើរ។ ជាក់ស្ដែង ការ​រមាស់​ទ្វារ​មាស ជា​ពិសេស​​ដោយ​សារ​ការ​​ឆ្លង​មេរោគ​ផ្សិត អាច​ចម្លង​ទៅ​​កាន់​ដៃគូ​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​យើង​រួម​ភេទ​​ស្រប​ពេល​ដែល​មាន​អាការៈ​រមាស់​ទ្វារ​មាស​ នោះ​នឹង​អាច​នាំ​ឲ្យ​ការ​បង្ក​រោគ​អូស​បន្លាយ​ពេល​យូរ ឬ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ផង​ដែរ។ បន្ថែម​ពី​នេះ រោគសញ្ញា​អាច​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន​ថែម​ទៀត​ផង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម