ស្រីៗគ្នាយើងដែលមានបញ្ហាទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប និងបាត់បង់ទំនុកចិត្តអំឡុងពេលប្រតិបត្តិការជាមួយនិងដៃគូ អាចសាកល្បងញ៉ាំអាហារប្រភេទនេះ ពីព្រោះវាអាចកាត់បន្ថយក្លិនមិនល្អបានច្រើន។
ស្រីៗគ្នាយើងដែលមានបញ្ហាទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប និងបាត់បង់ទំនុកចិត្តអំឡុងពេលប្រតិបត្តិការជាមួយនិងដៃគូ អាចសាកល្បងញ៉ាំអាហារប្រភេទនេះ ពីព្រោះវាអាចកាត់បន្ថយក្លិនមិនល្អបានច្រើន។

ការពិតទៅ ទ្វារមាសស្រ្តីយើងអាចមានធុំក្លិនតិចតួចជារឿងធម្មតាទេ នៅពេលដែលយើងញ៉ាំអាហារជាក់លាក់មួយចំនួន ប៉ុន្តែបើមានក្លិនខ្លាំងមិនបាត់ គួរជួបជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
ទឹកដោះគោជូរ ជាអាហារមួយប្រភេទដែលធ្វើឱ្យទ្វារមាសមានក្លិនល្អ ពីព្រោះវាផ្ទុកបាក់តេរី Lactobacillus ដែលជួយស្តារតុល្យភាពបាក់តេរីល្អនៅក្នុងទ្វារមាស ជួយបញ្ចៀសការឆ្លងរោគ ក៏ដូចជាជួយឱ្យទ្វារមាសមានសុខភាពល្អ និងកាត់បន្ថយក្លិនមិនល្អ។
ជាមួយគ្នានេះដែរ ផ្លែម្នាស់សម្បូរទៅដោយវីតាមីន C វីតាមីន B និងជាតិសរសៃ ដែលអាចជួយពង្រឹងដល់សុខភាពក្រពះពោះវៀន ព្រមទាំងជួយកម្ចាត់ក្លិនមិនល្អពីទ្វារមាស និងបញ្ចៀសការឆ្លងមេរោគផ្សេងៗដែរ។
ចំណែកផ្លែប៉ោម ក៏ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយជំរុញលំហូរឈាមក្នុងទ្វារមាស បង្ការការវិវត្តនៃដុំសាច់ស្បូន ព្រមទាំងជួយបង្កើនចំណង់ផ្លូវភេទផងដែរ។

ភេសជ្ជៈដ៏អស្ចារ្យមួយទៀត សម្រាប់សុខភាពទ្វារមាស គឺតែខ្ញី ពីព្រោះវាសម្បូរទៅដោយសមាសធាតុប្រឆាំងនឹងមេរោគ (Antimicrobial properties) ដែលជួយជំរុញសុខភាពក្រពះពោះវៀន សុខភាពទ្វារមាស និងជួយរក្សាក្លិនល្អក្នុងទ្វារមាសថែមទៀតផង។
លើសពីនេះ ក្រូចឆ្មារសម្បូរទៅដោយវីតាមីនC និងអាស៊ីដ Acidic ដែលជួយថែរក្សាតុល្យភាពទ្វារមាស ក៏ដូចជាបង្ការការបង្ករោគលើទ្វារមាស និងជួយបន្តឹងទ្វារមាស ក្រោយសម្រាលកូនរួច។
ហេតុនេះហើយ ស្រីៗគ្នាយើងដែលមានក្លិនមិនល្អ នៅត្រង់បរិវេណតំបន់ពិសេស កុំភ្លេចសាកល្បងបញ្ចូលអាហារខាងលើ ទៅក្នុងរបបអាហារប្រចាំថ្ងៃ ក៏ដូចជាធ្វើអនាម័យទ្វារមាសជាប្រចាំ ដោយស្លៀកខោទ្រនាប់ធ្វើពីកប្បាស និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
6 tips to get rid of vaginal odour naturally
https://www.healthshots.com/intimate-health/feminine-hygiene/tips-to-get-rid-of-vaginal-odour/
Vaginal Odor
https://my.clevelandclinic.org/health/symptoms/17905-vaginal-odor
Vaginal Discharge
https://familydoctor.org/condition/vaginal-discharge/
កំណែប្រែបច្ចុប្បន្ន
07/03/2025
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ