backup og meta

តិចនិក​​ទាំង​៥​ ​រក្សា​អនាម័យ​កន្លែង​សម្ងាត់​ ​ស្រីៗ​ត្រូវ​ដឹង

តិចនិក​​ទាំង​៥​ ​រក្សា​អនាម័យ​កន្លែង​សម្ងាត់​ ​ស្រីៗ​ត្រូវ​ដឹង

ស្រី​ៗ​យើង​ភាគ​​ច្រើន​តែងតែ​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​និយាយ​ ​ឬ​ចែក​រំលែក​ចំណេះដឹង​អំពី​អនាម័យ​កន្លែង​សម្ងាត់​​។​ ប៉ុន្តែ​ វា​ពិត​ជា​មាន​ភាព​ចាំបាច់​​ណាស់​ក្នុង​ការ​​ថែរក្សា​អនាម័យ​កន្លែង​នោះ​​ឲ្យ​បាន​ស្អាត​ និង​មាន​សុខភាព​ល្អ​។ ​ទោះ​បី​ជា​ស្រីៗ​យើង​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​យល់​ដឹង​ ក៏​ដូចជា​អនុវត្ត​តិចនិក​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​​​​ខាង​ក្រោម​នេះ​ ដើម្បី​ធានា​ថា​យើង​​រក្សា​អនាម័យ​កន្លែង​សម្ងាត់​​បាន​ត្រឹមត្រូវ​។

. ​ត្រូវ​រក្សា​ខោ​ទ្រនាប់​ឲ្យ​​ស្ងួត​ជានិច្ច​

​​ការណ៍​​ដែល​ស្រីៗ​យើង​មិន​ជួត​សម្អាតបរិវេណ​ប្រដាប់​ភេទ​​ឲ្យ​ស្ងួត​ល្អ​ បន្ទាប់​ពី​នោម​រួច​ វា​អាច​ធ្វើ​ឲ្យ​ខោ​ទ្រនាប់​សើម​ ​ដែល​កត្តា​នេះ​​​​មិន​ត្រឹម​តែ​បណ្ដាល​ឲ្យ​មាន​ក្លិន​មិន​ល្អ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​ការ​​ឆ្លង​មេរោគ​ទ្វារ​មាស​ផង​ដែរ។​ ដូច្នេះ​ហើយ​ ​យើង​គួរ​តែ​ជូត​សម្អាត​កន្លែង​សំខាន់មួយ​នេះ​​ដោយ​ប្រើ​ក្រដាស​អនាម័យ​ ឬ​កំណាត់​ទន់​ៗ ដើម្បី​ឲ្យ​ខោ​ទ្រនាប់​របស់​យើង​មាន​ភាព​ស្ងួត​ជានិច្ច​។

​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើប្រាស់​​ម្សៅ​ហ៊ុយ​លាប​ខ្លួន​ ឬ​ការ​ជូត​ខ្លាំង​ៗ​នៅ​ត្រង់​ទ្វារ​មាស​ វា​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​ខ្លាំង​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ភាព​រមាស់​ និង​បញ្ហា​ស្ងួត​ទ្វារ​មាស​​ផង​ដែរ​​។​ លើស​ពី​នេះ​ វា​ក៏​​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ និង​ធ្វើ​ឲ្យ​យើង​ងាយ​រង​របួស​ ព្រម​ទាំង​អាច​បណ្ដាល​ឲ្យ​កើត​មាន​ហានិភ័យ​នៃ​ជំងឺ​​មហារីក​ស្រទាប់​ស្បូន​ ថែម​ទៀត​ផង​ ប្រសិនបើ​យើង​ប្រើប្រាស់​ម្សៅ​ហ៊ុយ​​នៅ​ត្រង់​បរិវេណ​ទ្វារ​ធំ​ និង​រន្ធ​យោនី​។​​​

. ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​​ទៀងទាត់​

ជាទូទៅ​ ស្រី​ៗ​យើង​​តែងតែ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤​ទៅ​៦​ម៉ោង​ម្ដង​។​ ប៉ុន្តែ​ប្រសិន​បើ​យើង​មក​រដូវ​ច្រើន​ៗ​ យើង​​​គប្បី​​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​។​ យ៉ាង​ណា​មិញ​ ​មាន​ស្រីៗ​ខ្លះ​​ មិន​សូវ​ខ្វល់ខ្វាយ​អំពី​រឿង​ផ្លាស់ប្ដូរ​សំឡី​ឲ្យ​បាន​ទៀងទាត់​ឡើយ​ នៅ​ពេល​ដែល​ខ្លួន​មក​រដូវ​តិច​ៗ ដែល​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​​យើង​កើត​កន្ទួល​រមាស់​ ​ឬ​មាន​ក្លិន​មិន​ល្អ​ជា​ដើម​។​ លើស​ពី​នេះ​ ​ក្នុង​ករណី​ខ្លះ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផង​ដែរ។​ ​ហេតុ​ដូច្នេះ​ហើយ​ ស្រីៗ​យើង​គួរ​តែ​​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ទៀងទាត់​ និង​លាង​សម្អាត​កន្លែង​សំខាន់នេះ​​ជា​រៀងរាល់​ពេល​ដែល​យើង​ចូល​បន្ទប់​ទឹក ក្នុង​អំឡុង​ពេល​មក​រដូវ​។​

. ​សម្អាត​កន្លែង​សម្ងាត់​​ក្រោយ​ពេល​រួម​ភេទ​

ស្រី​ៗ​យើង​គួរ​បង្កើត​ទម្លាប់​លាង​សម្អាត​កន្លែង​ប្រដាប់​ភេទ​​​រាល់​ពេល​​រួម​ភេទ​រួច​ ពីព្រោះ​​ធាតុ​រាវ​ក្នុង​រាងកាយ​ និង​ភាគ​ល្អិត​ពី​ស្រោម​អនាម័យ​អាច​បណ្ដាល​ឲ្យ​មាន​​ការ​រលាក​ ក៏​ដូចជា​ឆ្លង​មេរោគ​ទ្វារ​មាស​បាន​​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ​ចូរ​លាង​សម្អាត​កន្លែង​សំខាន់​​នេះ​ជាមួយ​នឹង​ទឹកស្អាត​​ បន្ទាប់​ពី​រួម​ភេទ​រួច​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កាមរោគ​នានា​។

ប្រដាប់ភេទ២

. ចៀស​វាង​​កោរ​រោម​ប្រដាប់​ភេទ

ស្រីៗ​យើង​មួយ​ចំនួន​​ចូលចិត្ត​កោរ​រោម​ប្រដាប់​ភេទ​ ​ដោយ​គិត​ថា​ រោម​ត្រង់​តំបន់​នោះ​ គឺ​​គួរ​ឲ្យ​ខ្ពើម​ និង​ពុំ​មាន​អនាម័យ​ឡើយ​​។​ ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ រោម​ប្រដាប់​ភេទ​ គឺ​ជា​សំណាញ់​សុវត្ថិភាព​ដែល​ការពារ​បបូរ​​ទ្វារមាស​ (Vulva) ពី​​ការ​ឆ្លង​បាក់តេរី​​ផ្សេង​ៗ​។​ ​​បន្ថែម​ពី​នេះ​ ការ​កោរ​រោម​ដោយ​មិន​​បាន​ប្រើប្រាស់​ឧបករណ៍​​កោរ​អេឡិចត្រូនិក​​ត្រឹមត្រូវ​ ក៏​អាច​បណ្ដាល​ឲ្យ​ទ្វារ​មាស​របស់​យើង​រង​របួស​ផង​ដែរ​។

​​. កុំ​ព្រងើយ​នឹង​សញ្ញា​​នៃ​ការ​ឆ្លង​មេរោគ​ទ្វារ​មាស

​​ប្រសិន​បើ​​ស្រីៗ​យើង​ជួប​បញ្ហា​ផ្សេង​ៗ​ដូចជា​ ទឹក​រម្អិល​​មាន​ក្លិន​មិន​ល្អ​ ហូរ​ទឹករម្អិល​​តាម​​ទ្វារ​មាស​ច្រើន​ជ្រុល​ ឬ​​មាន​ពណ៌​ សូម​ទៅ​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។​ លើស​ពី​នេះ​ ចូរ​កុំ​ព្រងើយ​កន្តើយ​ជាមួយ​នឹង​អាការៈ​រមាស់​ ​ឬ​ឈឺចាប់​​ក្នុង​​បរិវេណ​​ទ្វារ​មាស​ ពី​ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​​ផ្សេង​ៗ​ផង​ដែរ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ខោក្នុងជាផ្នែកមួយជួយឲ្យទ្វារមាសមានសុខភាពល្អ ត្រូវសម្អាតបែបនេះទើបគ្មានមេរោគ

ស្រីៗ​យើង​មួយចំនួន​អាច​ជួប​បញ្ហា​ជំងឺ​រួម​ស្វិតទ្វារមាស ពេល​ដល់​វ័យ​នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម