backup og meta

ស្រីៗមាន​ដុះរោមលើចុងសុដន់ គួរព្រួយបារម្ភ​អត់?

ស្រីៗមាន​ដុះរោមលើចុងសុដន់ គួរព្រួយបារម្ភ​អត់?

នៅ​លើ​ដង​ខ្លួន​យើង​មិន​ថា​ស្រី ឬ​ប្រុស​ទេ​គ្រប​ដណ្ដប់​ទៅ​ដោយ​រោម ដែល​គ្រាន់​តែ​ថា​រោម​នៅ​កន្លែង​ខ្លះ​អាច​មើល​ឃើញ​ច្បាស់ៗ និង​ខ្លះ​ទៀត​មាន​លក្ខណៈ​ស្ដើង​ៗ​ ឬ​អាច​កន្លែង​ខ្លះ​មាន​តែ​រន្ធ​រោម​ជា​ដើម។

សម្រាប់​ស្រីៗ​យើង រោម​នៅ​ចុង​សុដន់​​ក៏​អាច​មាន​ដូច​គ្នា។ រោម​នៅ​ចុង​សុដន់​ ភាគ​ច្រើន​ជា​រឿង​ធម្មតា ហើយ​ស្រីៗ​ជា​ច្រើន​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ដោយ​សារ​បញ្ហា​នេះ​ទេ។ យ៉ាងណា រោម​នៅ​ចុង​សុដន់​​ស្រីៗ​យើង​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែរ​។​

. ប្រែ​ប្រួល​អ័រម៉ូន​

នៅ​ពេល​កម្រិត​អ័រម៉ូន​ឡើង​ចុះ​ អាច​បង្ក​ជា​រោគសញ្ញា​ផ្សេងៗ ដូច​ជា​ធ្វើឲ្យ​រោ​ម​នៅ​ចុង​សុដន់​របស់​ស្រី​យើង​ឡើង​ខ្មៅ​ជា​ដើម​។ កម្រិត​អ័រម៉ូន​ឡើង​ចុះ​នេះ កើន​ឡើង​អំឡុង​ពេល​ដែល​អ័រម៉ូន​មាន​ការ​ប្រែ​ប្រួល ដូច​ជា​ពេល​មាន​ផ្ទៃ​ពោះ និង​អស់​រដូវ​។​ លំនឹង​អ័រ​ម៉ូន​ប្រែ​ប្រួល​ក៏​អាច​កើត​ឡើង​លើ​ស្រ្តី​មាន​វ័យ​ខ្ទង់​២០ឆ្នាំ និង​៣០​ឆ្នាំ ដែល​នាំ​ឲ្យ​អ្នក​ទាំង​នោះ​ជួប​ការ​ប្រែ​ប្រួល​រោម​លើ​រាង​កាយ​​​ផង​ដែរ​។​

. អ័រ​ម៉ូន​ភេទ​ប្រុស​កើន​ឡើង​ខ្លាំង

កា​រ​ឡើង​កម្រិត​អ័រម៉ូន​អង់​ដ្រូហ្សែនខ្ពស់ ដូច​ជា​អ័រម៉ូន​តេស្តូស្តេរ៉ូន​ អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ច្រើន​យ៉ាង​ដែរ រួម​មាន​ទាំង​ការ​ដុះ​រោម​ខុស​ប្រក្រ​តី​។ រោគ​សញ្ញា​ផ្សេង​ទៀត​អាច​មាន​៖

  • ស្បែក​ឡើង​ខ្លាញ់ ឬមុន​
  • បាត់​រដូវ និង​​​
  • ជ្រុះ​សក់ ជា​ដើម​។​

គ្រូ​ពេទ្យ​អាច​ធ្វើ​តេស្ត​កម្រិត​អ័រម៉ូន​យើង​ដោយ​បូម​ឈាម​យក​ទៅ​ពិនិត្យ​។

រោមចុងសុដន់

. ប្រើ​ប្រាស់​ថ្នាំ​

ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ដុះ​រោម​ខុស​ប្រ​ក្រ​តី​នេះ​ដែរ។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា testosterone glucocorticosteroids និង immunosuppressants មួយ​ចំនួន​។

. បណ្ដុំ​រោគ​សញ្ញា​ដុំ​គីស​ច្រើន​ក្នុង​ក្រពេញ​អូវែ​(PCOS)

បណ្ដុំ​រោគ​សញ្ញា​ដុំ​គីស​ច្រើន​ក្នុង​ក្រពេញ​អូវែ​កើតឡើង​ដោយសារ​តែ​នៅ​ក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូន​ភេទ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មានផល​វិបាក​មួយ​ចំនួន​ដូច​ជា​៖

  • មិន​អាច​មាន​កូន​
  • រដូវ​មិន​ទៀង​ទាត់​
  • ដុំគីស​នៅ​ក្រពេញអូវែ(ovarian cysts) និង​
  • អាច​ដុះ​រោម​នៅ​ចុង​សុដន់ ជា​ដើម​។​​​

. វិធី​ដោះ​ស្រាយ​

ស្រីៗ​យើង​មិន​ចាំ​បាច់​កម្ចាត់​​រោម​ខ្មៅ​នៅ​លើ​ចុង​សុដន់​នោះ​ចេញ​ក៏បាន ដោយ​ហេតុ​ថា​រោម​ទាំង​នោះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ​។ យ៉ាងណា បើ​គ្នា​យើង​ចង់​កម្ចាត់​វា​ចោល​ មាន​វិធី​មួយ​ចំនួន​ដូច​ជា ព្យា​បាល​បញ្ហា​អ័រម៉ូន កោ កាត់​ ដក ឬ​ប្រើ​របៀប​បក​រោម ដូច​យើង​បក​រោម​នៅ​កន្លែង​ផ្សេង​ៗ​លើ​រាង​កាយ​​ដែរ​ក៏​បាន​។

ដូច​បាន​និយាយ​ពី​ខាង​ដើម​អ៊ីចឹ​ង​ដែរ ស្រីៗ​យើង​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ពី​រឿង​ដុះ​រោម​លើ​ចុង​សុដន់​នេះ​ទេ ប៉ុន្តែ​បើ​យើង​សង្កេត​ឃើញ​ថា​រោម​ដុះ​ច្រើន​នៅ​កន្លែង​ផ្សេងៗ​ទៀត ឬ​មាន​រោគ​សញ្ញា​​ខុស​ធម្មតា យើង​គួរ​តែ​ជូប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/hairy-nipples#see-a-doctor

https://www.healthline.com/health/nipple-facts-male-and-female#6.-Nipple-hair-is-real

 

កំណែ​ប្រែបច្ចុប្បន្ន

29/01/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន

អ្វី​ជា​បូស​សុដន់ ហើយស្រីៗ​ណាខ្លះ​ប្រឈម​កើត​បូសសុដន់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម