backup og meta

ប្រឈមនឹងជំងឺEndometriosis? គួរ​ញ៉ាំអាហារទាំងនេះ

ប្រឈមនឹងជំងឺEndometriosis? គួរ​ញ៉ាំអាហារទាំងនេះ

ជំងឺ​Endometriosis ជា​​ស្ថានភាព​ឈឺចាប់​រ៉ាំរ៉ៃ​ ដែល​ជាលិកា​ស្រដៀង​នឹង​​​ភ្នាស​ក្នុង​ស្បូន​ចាប់ផ្ដើម​លូតលាស់​ខាង​ក្រៅ​ស្បូន​។ កោសិកា​ឈាម​ដែល​​ជាប់​  ​អាច​បណ្ដាល​ឲ្យ​រលាក​ ស្អិត ​​និង​​មាន​ជាលិកា​សម្លាក​អំឡុង​ពេល​មក​រដូវ នៅ​គ្រប់​តំបន់​ដែល​ជាលិកា​ដូច​ភ្នាស​ស្បូន​ លូតលាស់​។ កត្តា​នេះ អាច​បង្ក​ជា​ការ​ឈឺចាប់​ខ្លាំង និង​ធ្លាក់​ឈាម​ច្រើន​ នៅ​ពេល​មក​រដូវ​។

រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​នេះ រួម​មាន​ឈឺ​អាង​ត្រគាក​ ឈឺ​ចាប់​ពេល​រួម​ភេទ អស់​កម្លាំង រាករូស ហើម​ពោះ ទល់​លាមក​ និង​​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​ព្យាបាល​បញ្ហា​សុខភាព​មួយ​នេះ​ទេ​នោះ វា​​ក៏​អាច​នាំ​ឲ្យ​គ្មាន​កូន​ផង​ដែរ។​ ពិត​ណាស់​ ជំងឺ​Endometriosis ​អាច​ធ្វើ​ឲ្យ​យើង​នឿយហត់​ និង​អស់​កម្លាំង ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​រោគសញ្ញា​​​តាម​រយៈ​របប​អាហារ​មួយ​ចំនួន​ដែរ​។​

​អាហារ​គួរ​ញ៉ាំ សម្រាប់​​អ្នក​​​មាន​អាការៈ​ឈឺ​ចាប់​ដោយ​សារ​ជំងឺ​Endometriosis

១. បន្លែ

បន្លែ​ជា​ប្រភព​ដ៏​ល្អ​នៃ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​រាងកាយ​។ ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ច្រើន​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​​Endometriosis។ ដោយ​សារ​តែ​​ស្រី​ៗ​យើង​ដែល​កើត​ជំងឺ​នេះ​បាត់បង់​ឈាម​ច្រើន​អំឡុង​ពេល​មក​រដូវ​ ​យើង​អាច​​ប្រឈម​នឹង​ភាព​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​។ ការ​ញ៉ាំ​ស្ពៃ​ពួយឡេង​ ជាមួយ​ដំឡូង​បារាំង និង​ខាត់ណាខៀវ ​អាច​ជួយ​បង្កើន​ជាតិ​ដែក​ក្នុង​រាងកាយ​ ​ព្រម​ទាំង​ប្រឆាំង​នឹង​អាការៈ​អស់​កម្លាំង​បាន​​ផង​ដែរ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២. ផ្លែឈើ​

ទន្ទឹម​នឹង​នេះ ផ្លែឈើ​​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​ ប្រសិនបើ​យើង​មាន​ជំងឺ​​Endometriosis ពីព្រោះ​ពពួក​ផ្លែឈើ​​ទាំង​នេះ​ផ្ទុក​​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​កាត់បន្ថយ​​បរិមាណ​រ៉ាឌីកាល់​សេរី​ កាត់​បន្ថយ​ការ​រលាក​ និង​ភាព​តានតឹង​អុកស៊ីតកម្ម​ ។ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូចជា​វីតាមីន​A, C, E និង​អាស៊ីដ​ហ្វូលិក​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ Endometriosis។ តួ​យ៉ាង​ដូចជា​ ពពួក​ផ្លែ​ប៊ឺរី ​ដែល​រួម​មាន​រ៉ាសប៊ឺរី (Raspberries) និង​ប្លូប៊ឺរី​ (Blueberries) ​គឺ​​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ ដែល​មាន​​ឥទ្ធិពល​ជួយ​កាត់បន្ថយ​ការ​រលាក​ និង​ការ​ឈឺចាប់​​។

ជំងឺEndometriosi២

អត្ថបទគួរអាន៖

៣. ខ្លាញ់​អូមេហ្គា​៣

ចំណែក​ឯ​ខ្លាញ់​អូមេហ្គា​៣ ​​​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​ប្រឆាំង​នឹង​ការ​រលាក​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​Endometriosis នេះ។ ខ្លាញ់​អូមេហ្គា​៣ ​មាន​នៅ​ក្នុង​សាច់​ត្រី គ្រឿង​សមុទ្រ ដូចជា​ត្រី​សាល់ម៉ុន​ ត្រី​ធូណា និង​ត្រី​សាឌីន ហើយ​ដោយសារ​តែ​ខ្លាញ់​អូមេហ្គា​៣ ​អាច​ជួយ​បង្អាក់​ដល់​ការ​ផ្សាំ​នៃ​កោសិកា​​ភ្នាស​ស្បូន​ ​ស្ត្រី​ដែល​ញ៉ាំ​ពពួក​ខ្លាញ់​អូមេហ្គា​៣​ក្នុង​បរិមាណ​ច្រើន​ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Endometriosis ​បាន​ផង​ដែរ​។

ចំណុចសំខាន់

​អាហារ​គួរ​ញ៉ាំ សម្រាប់​​អ្នក​​​មាន​អាការៈ​ឈឺ​ចាប់​ដោយ​សារ​ជំងឺ​Endometriosisមានដូចជា៖
  • បន្លែ​ស្លឹក​បៃតង
  • ​ផ្លែឈើ ដូចជា​រ៉ាសប៊ឺរី (Raspberries) និង​ប្លូប៊ឺរី (Blueberries)
  • ខ្លាញ់​អូមេហ្គា​៣

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Suffering from Endometriosis? Food Is The Best Medicine – Tips For Eating Right

https://www.thehealthsite.com/diseases-conditions/endometriosis/suffering-from-endometriosis-food-is-the-best-medicine-tips-for-eating-right-868866/

What to Eat When You Have Endometriosis

https://www.everydayhealth.com/womens-health/essentials-of-endometriosis-diet.aspx

The Best and Worst Foods for an Anti-Inflammatory Endometriosis Diet

https://health.clevelandclinic.org/endometriosis-diet/

7-day meal plan for managing painful endometriosis symptoms

https://www.insider.com/endometriosis-diet

Eating right for endo

https://www.northsidegynaecology.com.au/eating-right-for-endo/

កំណែ​ប្រែបច្ចុប្បន្ន

10/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ឧស្សាហ៍ជួបបញ្ហាមិនរំលាយអាហារគួរដោះស្រាយបែបណា?

អាហារសំខាន់ៗទាំងនេះ ជួយទ្រទ្រង់សុខភាពសួតឲ្យរឹងមាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម