backup og meta

ទាំងនេះជាមូលហេតុស្រីៗអត់មានកូន និងអាហារជំនួយពិសេស​

ទាំងនេះជាមូលហេតុស្រីៗអត់មានកូន និងអាហារជំនួយពិសេស​

ស្រីៗខ្លះរៀបការយូរណាស់ដែរ នៅមិនទាន់មានកូននឹងគេ ខណៈមិតុ្តភ័ក្ដិការក្រោយសោះ តែមានកូនបាត់។ រឿងអត់កូន មានមូលហេតុច្រើន ជួនកាលយើងប្រឹងមិនទាន់អស់លទ្ធភាព ដូចជា មិនបានរួមភេទញឹកញាប់ ឬរួមភេទមិនសូវចំថ្ងៃមានកូន។ ជួនកាល អាចមកពីកត្តាសុខភាពរបស់យើងតែម្ដង។

“Hello គ្រូពេទ្យ” សូមលើកឡើងពីមូលហេតុខ្លះៗធ្វើឲ្យស្រីៗអាចអត់កូន ព្រមទាំងប្រាប់ពីអាហារអាចជួយដោះស្រាយបញ្ហានេះវិញ។

១- មូលហេតុអត់កូន

– ធាត់/លើសគីឡូ៖ លើសទម្ងន់ អាចមានផលអវិជ្ជមានដល់ការផលិតអ័រម៉ូន ធ្វើឲ្យស្រ្តីកាន់តែលំបាកមានផ្ទៃពោះ។ ស្រីៗមានគីឡូកាន់តែច្រើន មុខងារក្រពេញបន្តពូជស្រ្តី (អូវែ) កាន់តែចុះខ្សោយ។ នេះបើយោងតាមយោងតាមលោកវេជ្ជបណ្ឌិត William Schlaff ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Jefferson នៃសាកលវិទ្យាល័យ Thomas Jefferson រដ្ឋ Philadelphia សហរដ្ឋអាមេរិក។

– ទទួលរងសារធាតុពុល៖ អត្ថបទស្រាវជ្រាវ​មួយ​​ចេញផ្សាយអំពីបរិស្ថាន និងសុខភាព របស់អាមេរិក កាលពីឆ្នាំ២០១៣ រកឃើញថា ការទទួលរងសារធាតុពុលក្នុងបរិយាកាស សារធាតុគីមីឧស្សាហកម្ម និងថ្នាំសម្លាប់សត្វល្អិត អាចកាត់​បន្ថយ​លទ្ធភាពមានកូនរហូតដល់ ២៩% ឯណោះ។

– ជក់បារី៖ ការសិក្សានៅឆ្នាំ២០១៣ ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ជក់បារី បង្កើនឱកាសអត់មានកូនដល់ ១៣% ដោយសារជក់បារីបានប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ (អាចរលូត) រំខានអ័រម៉ូន និងធ្វើឲ្យខូចខាច DNA ទាំងប្រុសទាំងស្រី។

– ហាត់ប្រាណហួសហេតុពេក៖ ហាត់ប្រាណខ្លាំងពេក អាចប៉ះពាល់ដល់ការមានកូន ជាពិសេសស្រីៗ។

វេជ្ជបណ្ឌិត Schlaff អះអាងថា បើស្រីៗគ្នាយើងហាត់ប្រាណលើសកម្រិតពេក ផ្តល់អវិជ្ជមានចំពោះការបញ្ចេញមេជីវិតញីរបស់ស្រីៗ។ ការសិក្សាមួយកាលពីឆ្នាំ២០១២ អំពីការសមត្ថភាពមានកូន និងអត់មានកូន បញ្ជាក់ថា ស្រីៗដែលមាន​ទម្ងន់​ធម្មតា ហើយហាត់ប្រាណប្រើកម្លាំងខ្លាំង​ហួសហេតុលើសពី ៥ ម៉ោងក្នុងមួយសប្តាហ៍ លំបាកនឹងមានកូនជាងស្រ្តីធម្មតា។

– លក្ខខណ្ឌសុខភាព៖ ជំងឺក្រពេញទីរ៉ូអ៊ីត (ម្ដុំ​បំពង់ក) អាចបណ្តាលឲ្យមាន​បញ្ហាចំពោះការបញ្ចេញមេជីវិតញី និងការមានគភ៌ នេះ​បើ​យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នង The Obstetrician & Gynecologist នៅឆ្នាំ២០១៥។ ជំងឺមួយចំនួនទៀត ដូចជា គីសលើក្រពេញអូវែ ជំងឺ endometriosis (មានដុះសាច់អញ្ចាញស្បូន) និងមានដុំសាច់ក្នុងស្រទាប់សាច់ដុំស្បូន អាចធ្វើឲ្យប៉ះពាល់ដល់ការមានកូនដែរ។

២- អាហារជំនួយដល់ការមានកូន

ក្រៅពីព្យាបាលលក្ខខណ្ឌសុខភាព ដើម្បីបង្កើនឱកាសមានកូន គួរបន្ថែមអាហារទាំងនេះចូលក្នុងរបបអាហារប្រចាំថ្ងៃ៖

– ទឹកដោះគោ

– ខ្លាញ់មិនឆ្អែត៖ ជាប្រភេទខ្លាញ់មានក្នុងអាហារដុត (នំប៉័ង) អាហារសម្រន់ សាច់សត្វ។

– ប្រូតេអ៊ីន៖ ប្រូតេអ៊ីនបានពីរុក្ខជាតិ (សណ្តែក គ្រាប់ធញ្ញជាតិ និងតៅហ៊ូ) ផ្ទុកសារធាតុខ្លាញ់ល្អ និងមានកាឡូរីតិច។

ក្រៅពីនេះ ហាត់ប្រាណប្ហែល​៣០​​រនាទីជារៀងរាល់ថ្ងៃ អាចជួយឲ្យស្រីៗគ្រប់គ្រងទម្ងន់បានយ៉ាងល្អ ហើយជួយបង្កើនឱកាសមានកូន។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Diet Changes To Help Increase Your Fertility, https://www.fitpregnancy.com/pregnancy/getting-pregnant/8-diet-changes-help-increase-your-fertility Accessed March 30, 2017.

Foods that can affect fertility, http://www.eatright.org/resource/health/pregnancy/fertility-and-reproduction/fertility-foods Accessed March 30, 2017.

What causes infertility? http://www.health.com/health/gallery/0,,20918587,00.html Accessed March 30, 2017.

កំណែ​ប្រែបច្ចុប្បន្ន

27/01/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិតអត់?

ស្រីៗប្រយ័ត្ន! ជំងឺរលាកដៃស្បូន បង្កផលប៉ះពាល់ច្រើន រហូតអាចអត់កូនបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម