ពិសេសសម្រាប់ស្រីៗ សំណួរ-ចម្លើយ ជុំវិញការរួមភេទក្រោយសម្រាល
ជាធម្មតាក្រោយសម្រាលកូនរួច ម៉ាក់ៗត្រូវការពេលមួយរយៈខ្លីទើបរាងកាយ និងស្បូនត្រលប់មកសភាពដើមវិញ អាចរួមភេទបាន។ អ៊ីចឹងហើយ ម៉ាក់ៗមកដឹងទាំងអស់គ្នា អំពីចំណេះដឹងផ្សេងៗជុំវិញការរួមភេទក្រោយសម្រាល តើពេលណាទើបការរួមភេទមានសុវត្ថិភាព ១០០%? ១. សម្រាលកូនរួច ពេលណាអាចរួមភេទបាន? ចាស់ៗបុរាណ តម្រូវឲ្យម៉ាក់ៗរង់ចាំយ៉ាងតិច ៣ខែ ប៉ុន្តែវិទ្យាសាស្ត្រមិនយូរអ៊ីចឹងពេកទេ ម៉ាក់ៗត្រឹមពេលទ្វារមាសលែងហូរឈាម មានន័យថាកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជាទូទៅក្រោយសម្រាលកូនរួច ៦សប្តាហ៍ រាងកាយ និងទ្វារមាសស្ត្រីអាចវិលត្រលប់មកសភាពធម្មតាវិញហើយ ដែលអំឡុងពេលនេះស្ត្រីអាចទៅជួបគ្រូពេទ្យតាមការណាត់ដើម្បីពិនិត្យមើល បើមិនមានបញ្ហាទេ អាចចាប់ផ្តើមរឿងគ្រែជាមួយដៃគូវិញបាន។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។ ២. សម្រាលកូនដោយវះកាត់ ពេលណាទើបអាចរួមភេទវិញបាន? យើងមិនអាចនិយាយជារួមថារយៈពេលប៉ុន្មានក្រោយសម្រាលដោយវះកាត់អាចវិលទៅរកការរួមភេទវិញបាននោះទេ ប៉ុន្តែស្រ្តីសម្រាលកូនដោយវះកាត់ភាគច្រើនអាចវិលទៅរកការរួមភេទវិញបានពី ៤-៦សប្ដាហ៍ក្រោយសម្រាល។ ទោះបីជាយើងអាចមានឈាមធ្លាក់តិចតួចក្រោយសម្រាលដោយវះកាត់មែនក៏ដោយ តែមាត់ស្បូនរបស់យើងក៏ត្រូវការពេលប្រហែលជា៦សប្តាហ៍ដើម្បីវិលទៅរកសភាពដើមវិញ។ ស្រ្តីមួយចំនួនអាចថាវិលទៅរកសកម្មភាពផ្លូវភេទនេះវិញបានលឿនជាងនេះ តែយ៉ាងណាយើងត្រូវសួរនាំគ្រូពេទ្យពីរឿងនេះ និងត្រូវច្បាស់ខ្លួនឯងថាយើងអាចទៅរួចដែរ។ ២. រួមភេទក្រោយសម្រាលដោយមិនបានការពារ អាចមានកូនអត់? បើតាមគ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយសម្រាលកូនរួច ស្រ្តីអាចមានរដូវដូចធម្មតាវិញនៅចន្លោះពី ១ខែកន្លះ-៣ខែ ឬយូរជាងនេះ […]