backup og meta

​តំបន់​សម្ងាត់ស្រីៗមានក្លិនឆ្អាប អាចមកពីមូលហេតុនេះ

​តំបន់​សម្ងាត់ស្រីៗមានក្លិនឆ្អាប អាចមកពីមូលហេតុនេះ

ស្រីៗយើង​ខ្លះទំនងជាធ្លាប់ដឹង​ហើយថា​​​ពេល​មាន​អីៗ ភាគី​ខាង​ប្រុស​ច្បាស់​ជា​ធ្លាប់​​ចង់​ជ្រមុជ​ក្បាល​ចុះ​មក​ខាង​ក្រោម​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​កន្លែង​សម្ងាត់​របស់​ដៃ​គូមាន​ក្លិន​មិន​ល្អ ក្លិន​ឆ្អាប​ដូច​ត្រី​ទើប​ទិញ​ពី​ផ្សារ ដៃគូខាងប្រុស​ច្បាស់​ជា​លែង​នឹក​ចង់​ទៅ​ក្បែរ​កន្លែង​នោះ​ជាមិន​ខាង។ ពេល​​ខ្លះ​ក្លិន​ខ្លាំង​ពេក អាច​ឲ្យ​ដៃគូមានអារម្មណ៍​មិនល្អ​ផង​ក៏​ថា​បាន។ ដូច​នេះ តើ​ក្លិន​ឆ្អាប​នោះ​មាន​ប្រភព​មក​ពី​ណា?

១-បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ស្ត្រី (Bacterial Vaginosis)

ក្លិន​ឆ្អាប​នៅ​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​ ភាគ​ច្រើន​គឺ​ជា​សញ្ញា​របស់​បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ ឬហៅ​កាត់​ថា BV។ សម្រាប់​ស្រីៗ​យើង​​មាន​សុខភាព​ធម្មតា​ ក្នុង​ទ្វារ​មាសមាន​វត្ដ​មាន​ពពួក​បាក់​តេរី អាស៊ីតឡាក់ទិច (Lactobacillus spp) ដែល​វា​ជា​ប្រភេទ​បាក់​តេរី​ស្លូត និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ផ្លូវ​ភេទ​របស់​ស្ត្រីយើង​។ បាក់​តេរី​ទាំង​នោះ ទៅ​រក្សា​តុល្យភាព​​នៃ​​កម្រិត​​ជាតិ​អាស៊ីត pH របស់​ទ្វារ​មាស ដែល​ជួយ​ការពារ​កុំ​ឲ្យ​បាក់​តេរី​មិន​​ល្អ​ទៅ​មាន​វត្ដ​មាន​ក្នុង​នោះ។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

ក្រៅ​ពី​នេះ​ទៀត បាក់តេរីល្អទាំងនោះក៏​ទៅ​ផលិត​ hydrogen peroxide ដែល​​នឹង​ទៅ​សម្លាប់​ពពួក​បាក់​តេរី​មិន​ល្អ និង​ការ​ពារ​កុំ​ឲ្យ​បាក់​តេរី​អាក្រក់​ទាំង​អស់​នោះ​​ទៅ​ផ្ដុំ​គ្នា​ក្នុង​ទ្វារ​មាស​របស់​​ស្រីៗបាន។ សម្រាប់​ស្រីៗ​យើងជួប​បញ្ហា BV នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ pH ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​ប្រែ​ប្រួល ដែល​នេះ​​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​តេរី​ប្រភេទ​មួយ​ចំនួនដែល​មិន​ធ្លាប់​បង្ក​បញ្ហា​ពី​មុន កើន​ឡើង​ចំនួន​យ៉ាង​ច្រើន​ខុស​ធម្មតា ។  ជា​ទូទៅ BV គឺ​កើត​ឡើង​ដោយ​សារ​តែ​វត្ដ​មាន​នៃ​បាក់​តេរី Gardnerella vaginalis ច្រើន​ខ្លាំង​ពេក។

អត្ថបទពាក់ព័ន្ធ:

២-ធ្វើដូចម្ដេចទើបដឹងថាស្រីៗ​យើងមានកើត Bacterial Vaginosis?

BV គឺ​ជា​ជំងឺ​មួយ​ប្រភេទ​កើត​លើ​ទ្វារ​មាស​របស់​ស្ត្រី​ច្រើន​ជាង​គេ ដែល​អាច​កើត​លើ​ស្ត្រី​ប្រហែល ៥នាក់ ក្នុង​​ចំណោម​១០០​នាក់។ ប៉ុន្តែ​ក្នុង​ចំណោម​ពាក់​កណ្ដាល​នៃ​ស្រ្តី​ដែល​កើត BV គឺ​មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ដែល​អ្នកកើត​មិន​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ​ផង។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​រោគ​សញ្ញា​វិញ​នឹង​សង្កេត​ឃើញ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

  • សញ្ញានៃការរលាក៖ ដោយ​សារ​តែ​មាន​វត្ដ​មាន​បាក់​តេរី​មិន​ល្អ នោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ទៅ​លើ​ទ្វារ​មាស ដែល​សញ្ញា​រមាន​ដូច​ជា រមាស់ ក្ដៅ​ ឬ​ក្រហាយ និង​ស្ងួត​ទ្វារ​មាស។ ក្នុង​ករណី​នេះ​ស្រទាប់​សន្ធិល​​របស់​ទ្វារ​មាស​ឡើង​ហើម និង​ឡើង​ក្រហម​។ ស្រ្តី​មួយ​ចំនួន​មាន​បញ្ហា​នេះ ច្រើន​រអ៊ូ​​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ។
  • ក្លិនឆ្អាប៖ ក្លិន​អាក្រក់​មួយ​នេះ​កើត​ឡើង ដោយ​សារ​តែ​បម្រែ​បម្រួល​របស់​អាមីន (amines) ផលិត​​ដោយ​បាក់​តេរី​មិន​ត្រូវ​ការ​ខ្យល់​​មាន​ក្នុង​ទ្វារ​មាស​របស់​ស្ត្រី។ បម្រែ​បម្រួល​របស់​អាមីន​នឹង​កើនឡើង​កាន់​តែ​ខ្ពស់ ជាមួយ​នឹង​ការកើន​ឡើង​​ជាតិ ​pH ដែល​​នេះជា​ហេតុ​ធ្វើ​ឲ្យ​ក្លិន​មាន​កាន់​តែ​ខ្លាំង​ក្រោយ​ពេល​រួម​ភេទ (ដោយ​សារ​តែ​វត្ដ​មាន​របស់​ទឹក​កាម)  ឬ​នៅ​ពេល​មក​រដូវ (ដោយ​សារ​វត្ដ​មាន​ឈាម)។

ស្រ្តី​ដែល​មាន​បញ្ហា BV នឹង​សង្កេត​ឃើញ​មាន​ធ្លាក់​ស​មក​ស្ដើង​ៗ ពណ៌​ស​ប្រផេះ តែ​បញ្ហា​ទាំង​នេះ​មិន​ប្រាកដ​ជា​សញ្ញា​របស់ BV ​តែ​មួយ​មុខ​នោះ​ទេ។

[embed-health-tool-ovulation]

ប្រសិន​បើ​ស្រីៗ​យើង​​សង្កេត​ឃើញ​មាន​បម្រែ​បម្រួល​ដូច​ខាង​លើ ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យដើម្បី​ពិនិត្យ​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ដើម្បី​រក​មើល​ជំងឺ​ឆ្លង​នៅ​​ទ្វារ​មាស​ដទៃ​ផ្សេង​ទៀត។

៣-  ហេតុអ្វីបានជាយើង​កើត BV?

ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ងាយ​កើត BV ជា​ស្ត្រី​ដែល​រួម​ភេទ​ច្រើន មាន​ដៃ​គូរ​ច្រើន ប្ដូរ​ដៃ​គូរ​ញឹក​ញាប់ ប៉ុន្តែ​ក៏​មិន​បាន​ន័យ​ថា​មាន​តែ​ស្ត្រី​ទាំង​នេះ ដែល​កើត​ BV នោះ​ទេ។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា ទោះ​បី​ជា​ស្ត្រី​នោះ​មិន​ធ្លាប់​រួម​ភេទ​សោះ ក៏​អាច​កើត​ BV ​បាន​ដែរ ដែល​វា​ទាក់​ទង​ជាមួយ​ការ​រក្សា​អនាម័យ និង​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ទ្វារ​មាស ដែល​ធ្វើ​ឲ្យ​បាក់​តេរី​ល្អ​ៗ​ក្នុង​ទ្វារ​មាស​អតុល្យភាព។

៤- តើBVអាច​បង្កឲ្យ​ស្លាប់​បានទេ?

ប្រាកដ​ហើយ គ្រាន់​តែ​​មិន​មែន​ស្លាប់​ដោយ​សារ​បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​នេះទេ។ ការ​រលាក​កើត​ក្នុង​ទ្វារ​មាស នឹង​ត្រូវ​សម្អាត​ដោយ​ខ្លួន​ឯង​នៅ​លើ​ស្រ្តី​ប្រហែល​​មួយ​ភាគ​បី​នៃ​អ្នក​លេច​ចេញ​រោគ​សញ្ញា និង​ស្រ្តី​ដែល​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ ដោយ​មាន​ប្រើ​ថ្នាំ​ផ្សះ។ ការ​ព្យាបាល​មាន​ជា​លក្ខណៈ​ថ្នាំ​គ្រាប់ និងថ្នាំ​សុល ឬ​គ្រីម​លាប​ផ្ទាល់​លើ​ទ្វារ​មាស។​ វា​ផ្ទុយ​ពី​ការ​គិត​របស់​យើង​គ្រប់​គ្នា ដោយ​ជំងឺ​មួយ​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​ព្យាបាល​ដៃ​គូរ​យើង​ដែរ​នោះ​ទេ ដោយ​សារ​តែ​ជំងឺ​មួយ​នេះ​​មិន​ងាយ​លាប់​ឡើង​វិញ​ឡើយ។

អ្វី​ដែល​យើង​ចង់​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​គឺ ការ​ព្យាបាល​ពិត​ជាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដោយ​សារ​តែ​អត្រា​នៃ​ការ​ស្លាប់ដោយ​សារ​ជំងឺ​​ទាក់​ទង​ជាមួយ BV អាច​កើត​ឡើង​មាន​ដូច​ជា៖

  • ធ្វើ​ឲ្យ​ស្រីៗ​យើង​ងាយ​កើត​ជំងឺ​កាម​រោគ​ដទៃ​ផ្សេង​ទៀត (ជំងឺអេដស៍, Gonorrhoea)
  • ពាក់ព័ន្ធជាមួយ​បញ្ហា​ផ្ទៃ​ពោះ​របស់​ស្រ្តី (​កូន​កើត​​មិន​គ្រប់​ខែ កើត​មក​មិន​គ្រប់​គីឡូ ឆាប់​បែក​ថង់​ទឹក​ភ្លោះ ឬ​មាន​ការ​ចម្លង​រោគ​ក្នុង​ទឹក​ភ្លោះ)។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bacterial vaginosis: Overview

https://www.ncbi.nlm.nih.gov/books/NBK298829/

Bacterial vaginosis

https://www.mayoclinic.org/diseases-conditions/bacterial-vaginosis/symptoms-causes/syc-20352279

Bacterial Vaginosis – CDC Fact Sheet

https://www.cdc.gov/std/bv/stdfact-bacterial-vaginosis.htm

Bacterial Vaginosis

https://my.clevelandclinic.org/health/diseases/3963-bacterial-vaginosis

What is bacterial vaginosis?

https://www.plannedparenthood.org/learn/health-and-wellness/vaginitis/what-bacterial-vaginosis

កំណែ​ប្រែបច្ចុប្បន្ន

08/10/2024

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗមានឆ្ងល់អត់ គីសដៃស្បូន កើតឡើងដោយសារមូលហេតុអីខ្លះ?

ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម