គីសដៃស្បូន ជាប្រភេទគីសលើក្រពេញដៃស្បូន ហើយស្ថិតនៅក្នុងអាងត្រគាករបស់ស្ត្រី ដែលគេចែកជាប៉ុន្មាន២ប្រភេទធំៗ គឺដុំគីសទឹក និងដុំគីសសាច់។ នេះបើតាមការឲ្យដឹងរបស់វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រី។
គីសដៃស្បូន ជាប្រភេទគីសលើក្រពេញដៃស្បូន ហើយស្ថិតនៅក្នុងអាងត្រគាករបស់ស្ត្រី ដែលគេចែកជាប៉ុន្មាន២ប្រភេទធំៗ គឺដុំគីសទឹក និងដុំគីសសាច់។ នេះបើតាមការឲ្យដឹងរបស់វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រី។

លោកបន្តថា ចំពោះម៉ាក់ៗមានផ្ទៃពោះ ភាគច្រើនគឺបាត់ទៅវិញដោយឯកឯងនៅត្រីមាសទី២។ ផ្ទុយទៅវិញ មានករណីខ្លះ ដែលដុំគីសនៅតែមិនទាន់បាត់ទៅវិញទេ ស្ត្រីពពោះត្រូវមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់។ គ្រូពេទ្យនឹងពិគ្រោះពីហានិភ័យដែលអាចបែកហូរឈាម រមួល នោះពេទ្យនឹងសម្រេចវះកាត់ចេញតែម្ដងនូវគ្រប់អាយុកាលរបស់កូននៅក្នុងផ្ទៃ។ ជាមួយគ្នាដែរ ប្រសិនបើម្ដាយពពោះទាំងមានគីសនៅដៃស្បូន គឺអាចបណ្ដាលឲ្យកូនប្រឈមនឹងការរលូត ឬកើតមិនគ្រប់ខែជាដើម។

វេជ្ជបណ្ឌិតរោគស្ត្រីនេះបន្ថែមថា ចំពោះពេលវេលាដែលមានសុវត្ថិភាពគឺ ក្រោយ១៣សប្ដាហ៍នៃអាយុគភ៌ ព្រោះពេលនោះ សុករបស់កូនធំធាត់ហើយមានលទ្ធភាពបញ្ចេញអ័រម៉ូន គ្រប់គ្រាន់សម្រាប់ចិញ្ចឹមគភ៌បាន តែប្រសិនបើគីសនៅតែបន្តធំទៀត គឺត្រូវវះកាត់នៅពាក់កណ្ដាលខែទី៣ ទៅតាមស្ថានភាពជាក់ស្ដែង។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
គីសដៃស្បូនដែលឧស្សាហ៍កើតឡើងញឹកញាប់មាន៤ប្រភេទគឺ គីសទឹកធម្មតា គីសឈាមរដូវ គីស Dermoid និងគីសទឹកពណ៌សខាប់ ហើយសម្រាប់ការព្យាបាលគឺអាស្រ័យទៅតាមនោះតាមប្រភេទគីស។ គីសខ្លះអាចបាត់ទៅវិញដោយខ្លួនឯង ចំណែកគីសខ្លះទៀតគឺត្រូវការវះកាត់ទើបបានជាសះស្បើយវិញ។
អត្ថបទគួរអាន៖
ម៉្យាងវិញទៀត ចំពោះស្ត្រីដែលមានបញ្ហាសុខភាពដូចជា រដូវមិនទៀងទាត់ រាំងរដូវញឹកញាប់ ទាំងវ័យក្មេង ទាំងវ័យជិតអស់រដូវ ត្រូវពិនិត្យតាមដានសុខភាពជាប្រចាំ ព្រោះរាល់ស្ត្រីអាយុ ឈានចូលវ័យជិតអស់រដូវ គឺអាចប្រឈមនឹងការកើតមហារីកដោយសារបញ្ហាតុល្យភាពអ័រម៉ូន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Ovarian Cysts and Pregnancy, https://www.pennmedicine.org/updates/blogs/fertility-blog/2016/august/ovarian-cysts#:~:text=your%20cycle%20regular.-,Ovarian%20Cysts%20and%20Pregnancy,to%20grow%20throughout%20your%20pregnancy.
Ovarian cysts during pregnancy, https://www.babycenter.com/pregnancy/health-and-safety/ovarian-cysts-during-pregnancy_40008060
Management of ovarian cysts and cancer in pregnancy, https://www.ncbi.nlm.nih.gov/pmc/articles/PMC4402440/
កំណែប្រែបច្ចុប្បន្ន
28/07/2022
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ