ស្រីៗគ្នាយើងពេលមានរដូវអាចនឹងមានចម្ងល់ច្រើនទាក់ទងនឹងការញ៉ាំអាហារ ឬភេសជ្ជៈផ្សេងៗព្រោះបារម្ភថាអាចនឹងបង្កអាការៈឈឺចាប់ក្នុងអំឡុងពេលនេះឬយ៉ាងណា ជាពិសេសសម្រាប់ស្រីៗដែលចូលចិត្តផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេជាដើម។ តើពេលមករដូវអាចផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនបានដែរឬទេ?
ស្រីៗដែលផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនអាចនឹងជួបប្រទះបញ្ហាបណ្ដុំរោគសញ្ញាអាការៈមុនមករដូវ (PMS) ច្រើនជាងស្ត្រីដែលមិនផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ អាការៈទាំងនោះរួមមានឈឺពោះ ឈឺក្បាល ឈឺសុដន់ ឈឺខ្នង អារម្មណ៍ឡើងចុះមិននឹងន អស់កម្លាំង និងឆេវឆាវជាដើម។
[embed-health-tool-ovulation]
អាការៈឈឺចាប់ពេលមករដូវគឺជាអាការៈទូទៅមួយដែលស្រីៗភាគច្រើនតែងជួបប្រទះអំឡុងពេលមករដូវ ហើយកាហ្វេអ៊ីនជាមូលហេតុមួយដែលបង្កឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ ព្រោះកាហ្វេអ៊ីនមានប្រសិទ្ធភាពក្នុងការបញ្ចុះនោមដែលអាចធ្វើឲ្យបាត់បង់ជាតិទឹក បង្កឲ្យមានអាការៈឈឺក្បាលកាន់តែខ្លាំង។ ម៉្យាងទៀត ភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ គឺមានជាតិប្រេងដែលអាចបង្កការរលាកពោះវៀន និងការឈឺចាប់។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
យោងតាមការសិក្សាធ្វើឡើងដោយព្រឹត្តិបត្រវិទ្យាសាស្ត្រសហរដ្ឋអាមេរិក សិក្សាលើឥទ្ធិពលកាហ្វេអ៊ីនទៅលើវដ្ដរដូវរបស់ស្ត្រីបានឲ្យដឹងថាស្រីៗដែលផឹកភេសជ្ជៈកាហ្វេអ៊ីនច្រើនមានវដ្ដរដូវខ្លី។ នេះមកពីកាហ្វេអ៊ីនអាចធ្វើឲ្យសរសៃឈាមរួមតូច និងកាត់បន្ថយលំហូរឈាមទៅកាន់ស្បួន។ ជាលទ្ធផលធ្វើឲ្យមានឈាមរដូវតិច និងវដ្ដរដូវខ្លីជាងមុន ហើយនេះអាចបណ្ដាលឲ្យមានការប្រែប្រួល ឬរដូវមិនទៀងទាត់ជាដើម។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
សម្រាប់ស្រីៗដែលផឹកកាហ្វេច្រើនរហូតដល់បីពែងក្នុងមួយថ្ងៃគួរកាត់បន្ថយមកត្រឹមមួយពែងក្នុងមួយថ្ងៃបានហើយ។ យកល្អស្រីៗគួរចៀសវាងផឹកពពួកភេសជ្ជៈមានកាហ្វេអ៊ីនច្រើនមុនថ្ងៃមករដូវ និងអំឡុងពេលមករដូវ ព្រោះដូចបានលើកឡើងខាងលើភេសជ្ជៈទាំងនេះអាចធ្វើឲ្យអាការៈឈឺចាប់ពេលមករដូវកាន់តែធ្ងន់ធ្ងរ។ ជំនួសឲ្យកាហ្វេ ស្រីៗយើងក៏អាចផឹកតែជំនួសដែរព្រោះតែមានជាតិកាហ្វេអ៊ីនតិចដែលមានផលប៉ះពាល់តិចតួចទៅលើអាការៈឈឺចាប់ពេលមានរដូវ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី