backup og meta

ឈឺចាប់ខ្លាំងពេលមករដូវ អាហារ​និង​ភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន

ឈឺចាប់ខ្លាំងពេលមករដូវ អាហារ​និង​ភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន

ស្រីៗគ្នាយើង ទើបយល់អារម្មណ៍មួយនេះ ! ឲ្យតែជិតដល់ថ្ងៃមកម្តងៗ ចុកនោះចុក ខែខ្លះសឹងនឹងទ្រាំមិនបាន។ គ្នាយើងខ្លះ មិនអាចធ្វើការបាន ថែមទាំងលួចគេងយំតែម្នាក់ឯងទៀត អារម្មណ៍នេះ ប្រុសៗគ្មានថ្ងៃយល់ទេ។ ឈប់បារម្ភទៀតទៅ​ អាហារមួយចំនួននេះ​ អាច​ជួយដោះស្រាយបញ្ហាចុកពោះខ្លាំងពេលមករដូវបាន។

១- ផឹកទឹកឲ្យបានច្រើន

បើយើងមានអាការៈហើមពោះ គ្នាយើងច្បាស់ជាគិតថា ទឹកមួយកែវពេញ មិន​អាចជួយឲ្យអាការៈឈឺ​ចាប់​រសាត់ទៅបាន​ភ្លាម​នោះ​ទេ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ ស្រីៗ​​ត្រូវចាំថា គុណសម្បត្តិពី​ការញ៉ាំទឹក យ៉ាងហោចណាស់ អាចរក្សាជាតិទឹកក្នុងរាងកាយយើងឲ្យបានគ្រប់គ្រាន់ដែរ។

បើគ្នាយើង មិនចូលចិត្តផឹកទឹក ក៏អាចញ៉ាំបន្លែបៃតង ឬផ្លែឈើផ្សេងៗ ដែលសម្បូរជាតិទឹក ជួយឲ្យយើង​ទទួលបានទាំង​ជាតិ​ទឹក និង​រសជាតិឆ្ងាញ់ថែមទៀត។

២- ញ៉ាំត្រីសាល់ម៉ុន

ត្រីសាល់ម៉ុន រួមនឹងពពួកត្រីមួយចំនួនទៀត សម្បូរទៅដោយ​អាស៊ីដខ្លាញ់ល្អ ដែលយើងស្គាល់ថា អូមេហ្គា ៣ មានសមត្ថភាព​ជួយដោះស្រាយបញ្ហារលាក ជួយឲ្យឆាប់ធូរស្រាល រំងាប់ការឈឺចាប់ រាប់បញ្ចូលទាំងការឈឺចាប់ដោយសារមករដូវទៀតផង។ នេះបើតាមអត្ថបទចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ Everyday Health។

លើសពីនេះ នៅមានដំណឹងល្អច្រើនទៀតពីត្រីសាល់ម៉ុន ដូចជា ជាប្រភពនៃប្រូតេអ៊ីន និងជារបបអាហារដ៏ស័ក្ដសមជាមួយប្រភពសម្បូរបែបនៃវីតាមីន D និង B6 ខណៈវីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានល្អ ដែលជាសាធាតុ អាចជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវបាន។ ជាមួយគ្នានេះ វីតាមីន B6 អាចជួយឲ្យសុដន់ស្រីៗទន់ មិនរឹងខ្លាំង ដែលអាចបង្កឲ្យមានការ​ឈឺចាប់ ។

៣- បន្លែស្លឹកបៃតងចាស់

ការបាត់បង់ឈាមច្រើនដោយសារការមករដូវ មានន័យថា យើងក៏កំពុងបាត់បង់ជាតិដែកដូចគ្នា ជាហេតុនាំឲ្យគ្នាយើងមានអារម្មណ៍ល្វើយខ្លាំង និងល្ហិតល្ហៃ។

ចំណុចនេះ គួរតែអរគុណដល់ពពួកបន្លែស្លឹកបៃតងចាស់ ដូចជា ស្ពៃខ្មៅ ស្ពៃពួយឡេង ដែលសម្បូរទាំងដោយវីតាមីន និងជាប្រភពនៃជាតិដែកយ៉ាងច្រើន។ បើគ្នាយើងធុញនឹងរឿងញ៉ាំបន្លែទាំងនេះ ក៏អាចបន្ថែមផ្កាខាត់ណាខៀវដែលស្រុះរួច ដើម្បីបង្កើនរសជាតិឲ្យកាន់តែទាក់ទាញ។

អត្ថបទពាក់ព័ន្ធ៖

៤- ចេក និងម្នាស់

ចេកមានផ្ទុកវីតាមីន B6 និងជាតិប៉ូតាស្យូមយ៉ាងច្រើន ជួយឲ្យយើងមានសុខភាពល្អ ដែលសារធាតុនេះ អាចជួយដោះស្រាយបញ្ហាហើមពោះ និងចុករមូលបាន។ ជាមួយគ្នានេះ ម្នាស់ក៏ជាផ្លែឈើមានគុណសម្បត្តិច្រើនចំនួយសុខភាព ពិសេសអំឡុងពេល​មករដូវ ព្រោះវា​សម្បូរអង់ស៊ីម ដែលអាចជួយកាត់បន្ថយការរលាកបាន។

៥- ញ៉ាំអាហារសម្បូរកាល់ស្យូម

កាល់ស្យូម អាចជួយកាត់បន្ថយអាការៈចុករមួលដូចគ្នា។ អ្នកជំនាញបាននិយាយថា បើគ្នាយើងមានបញ្ហាប្រតិកម្មជាតិឡាក់តូស ដែលមានប្រភពច្រើននៅក្នុងទឹកដោះគោស្រស់ គ្នាយើងអាចញ៉ាំអាហារផ្សេងទៀតដែលសម្បូរកាល់ស្យូម ដូចជាពពួគជីស្រស់ និងបន្លៃបៃតងចាស់ដូចបានរៀបរាប់ខាងលើ។

៦- ញ៉ាំស៊ុត

ការញ៉ាំស៊ុត ក៏អាចជួយសម្រួលដល់ការឈឺចាប់ពេលមករដូវបានដូចគ្នា ព្រោះស៊ុតមានផ្ទុកវីតាមីន B6 វីតាមីន D និង E ហើយនៅពេលវីតាមីនទាំងនេះ ធ្វើការជាមួយគ្នា គឺអាចប្រយុទ្ធឈ្នះរោគសញ្ញា ឈឺចុកចាប់ពេលមករដូវបាន និងស៊ុតមានផ្ទុកនូវប្រួតេអ៊ីន និងសារជាតិចិញ្ចឹមជាច្រើនទៀត។

៧- ខ្ញី

ខ្ញីជាមើមរុក្ខជាតិល្អខ្លាំងសម្រាប់សុខភាព ពិសេសអាចជួយសម្រួលដល់ក្រពះ បើយើងមានអាការៈក្អួត ហើយក៏ល្អសម្រាប់ការដើរខ្យល់ (ផោម) ដោះស្រាយបញ្ហាហើមពោះទៀត​ផង​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

foods to eat when you have period cramps

កំណែ​ប្រែបច្ចុប្បន្ន

28/09/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?

ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Sep 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម