និយាយទៅ ស្បូនគឺជាអវយវៈចាំបាច់ណាស់សម្រាប់ស្រីៗគ្នាយើង ហើយវាក៏ជាផ្នែកមួយដែលជំងឺកាចៗមួយចំនួនអាចកើតឡើងនៅត្រង់នោះបានដែរ។ ជាពិសេសនោះ គឺស្ត្រីវ័យចំណាស់ដែលប្រឈមនឹងជំងឺអស់នោះ រួមទាំងការស្រុតស្បូនតែម្ដងក៏មាន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
យោងតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ស្រុតស្បូនជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានប្រមាណ ៣០% នៃស្ត្រីវ័យចំណាស់ ឬស្ត្រីដែលអស់រដូវ។ ជំងឺស្រុតស្បូននេះដែរ ក៏បង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរនោមខាងក្រោម សុខភាពផ្លូវភេទ រួមទាំងការបត់ជើងធំផងដែរ។ សម្រាប់ជំងឺស្រុតស្បូននេះ ក្រុមគ្រូពេទ្យអាចព្យាបាលបានដោយ ៣ វិធីសាស្ត្រដូចជា៖
១. ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអ័រម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។
២. វិធីហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។
៣. វិធីវះកាត់៖ ពេទ្យអាចវះកាត់ជំងឺស្រុតស្បូន ដោយវះកាត់តាមទ្វារក្រោម (យកស្បូនចេញ និងជួសជុលមុខងារបង្ហូរនោម ប្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។ មួយវិញទៀត គឺវះកាត់ដោយប្រើឧបករណ៍ចោះ (ពេទ្យអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ)។
ចំពោះការស្រុតស្បូននេះ មានកត្តាជាច្រើនដែលបណ្ដាលឲ្យស្ត្រីប្រឈមនឹងបញ្ហានេះដូចជា មានជំងឺទល់លាមកញឹកញាប់ ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក ធ្វើការធ្ងន់ ស្ត្រីឆាប់អស់រដូវ ដោយសារខ្វះអ័រម៉ូន និងស្ត្រីដែលធ្លាប់វះកាត់ជំងឺស្បូន ឬទ្វាលាមក ជាដើម។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
មន្ទីរពេទ្យកាល់ម៉ែត បន្តថា បើស្ត្រីមានបញ្ហាស្រុតស្បូននេះ វានឹងបង្កជារោគសញ្ញាជាច្រើនរួមមាន ឈឺនៅអាងត្រគាក មានធ្លាក់ស រលាកទ្វារមាស ។ល។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ប្លោកនោម ស្បូន ទ្វារលាមក ឬតាមទ្វារមាសចេញមកក្រៅ។
[embed-health-tool-ovulation]