backup og meta

ក្រោយ​សម្រាល​កូន​ដោយវះកាត់ ស្រីៗ​ត្រូវ​ប្រយ័ត្នរឿងទាំង ៥ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 25, 2023

    ក្រោយ​សម្រាល​កូន​ដោយវះកាត់ ស្រីៗ​ត្រូវ​ប្រយ័ត្នរឿងទាំង ៥ នេះ

    ស្រីៗ​គ្នា​យើង​ដែល​សម្រាល​កូន​ដោយ​វះ​កាត់​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​មុខ​របួស​ឆាប់​បាន​ជា​សះស្បើយ ព្រោះថា​មាន​ករណី​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ឈាម​ច្រើន ឈឺ​ចាប់​ខ្លាំង និង​មាន​ឡើង​​ដុំ​រឹងជាដើម។​ ដូច​នេះ​ហើយ បាន​ជា​ស្រីៗ​យើង​ត្រូវ​ស្វែង​យល់​ឲ្យ​បានច្រើន​ដើម្បី​សុខ​ភាព​របស់​យើង។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​គ្នា​យើង​ត្រូវ​ប្រុង​ប្រ​យ័ត្ន។

    . កុំ​ប្រ​ញាប់​ធ្វើសកម្មភាពច្រើន​ពេក

    ការ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ​គឺ​ជា​អ្វី​ដែល​រាង​កាយ​ត្រូវ​ការ​បន្ទាប់​ពី​វះកាត់​សម្រាល​កូន​រួច។ យើង​ត្រូវ​ចៀសវាង​ធ្វើការ​ធ្ងន់ៗ ឬ​កិច្ចការ​ណា​ដែល​តម្រូវ​ឲ្យ​យើង​ឱន​ចុះឡើង។ មួយ​ទៀត​ស្រីៗយើង​ក៏​គួរ​ចៀស​វាងការ​លើក​ដាក់​របស់​ធ្ងន់ៗ​យ៉ាង​តិច​៦សប្ដាហ៍​ក្រោយ​សម្រាល​ដោយ​វះកាត់​ដែរ។ អ្នក​ជំនាញ​ថា​ការ​សម្រាក​បាន​កាន់តែ​ច្រើន នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​ឆាប់​បាន​ជាទៅ​រក​ភាព​ដើម​វិញ​។​

    . ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា

    ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ថ្នាំសណ្ដំ​ធ្វើ​ឲ្យ​ស្រីៗ​យើង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​ប៉ុន្មាន​ទេ​ក្រោយ​វះ​កាត់​រួច​ភ្លាមៗ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ពេល​ជាតិ​ថ្នាំ​សាប​អស់ យើង​នឹង​មាន​អារម្មណ៍​ឈឺ​មិន​ខាន។ អ៊ីចឹង​ហើយ បើ​យើង​មិន​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​របស់​ពេទ្យ​ទេ នោះ​នឹង​ធ្វើ​ឲ្យ​មុខ​របួស​កាន់តែ​ឈឺ​ថែមទៀត និង​ពន្យឺត​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។ ស្រីៗ​គ្នា​យើង​មិន​បាច់​បារម្ភ​ទេ ព្រោះ​ថ្នាំ​ដែល​គ្រូពេទ្យ​ចេញ​ឲ្យ​ប្រើ​មិន​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន​នោះ​ដែរ។

    ​វះ​កាត់​សម្រាល​កូន

    . ប្រយ័ត្ន​ប្រយែង​ចំពោះ​កន្លែង​ថ្នេរ​

    ដោយ​សារ​តែ​ក្រោយ​សម្រាល​ដោយ​វះកាត់​មាន​ស្នាមថ្នេរ​នេះ​ហើយ បានជា​គ្រូពេទ្យ​ឲ្យ​យើង​សម្រាក​ឲ្យបាន​ច្រើន។ ស្រ្តី​មួយ​ចំនួន​អាច​នឹង​ខំ​ងើប​ទៅធ្វើនេះ ធ្វើ​នោះដូច​ធម្មតា តែ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​មុខ​របួស​កន្លែង​វះកាត់ នឹង​អាចធ្វើ​ឲ្យ​ដាច់​ថ្នេរ​ទៅវិញ។

    មួយ​វិញ​ទៀត​ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​កន្លែង​ថ្នេរ​ឆ្លង​មេរោគ​ឲ្យ​សោះ។ យើង​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​មុន​ និង​ក្រោយ​ពិនិត្យ ឬ​លាង​សម្អាត​ត្រង់​មុខរបួស។ បើ​យើង​ឃើញ​មាន​ចេញ​ទឹក​រងៃ​ពណ៌​បៃតង ឬស្បែកជុំវិញ​ថ្នេរ​មាន​ឡើង​ក្រហម និង​ឈឺ​ខ្លាំង ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

    . ញាំ​អាហារ​ល្អ​ចំពោះ​សុខភាព

    របបអាហារ​មាន​សារធាតុចិញ្ចឹម​ល្អៗ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្រីៗយើង​ទើប​សម្រាល​កូន​រួច មិន​ខុសអីពីពេល​យើង​កំពុង​ពពោះ​នោះទេ។​ ពិសេស​ស្រីៗ​យើង​ដែល​បំបៅដោះកូន និង​កំពុង​ត្រូវ​ការ​ឲ្យ​របួស​ដែល​វះកាត់​ឆាប់ជាទៀត​នោះ អាហារ​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ពិត​ជា​សំខាន់។ អាហារ​សម្បូរ​ជាតិ​សរសៃ ​គឺ​ល្អ​សម្រាប់​ជួយ​ស្រីៗ​យើង​​ឆាប់បាន​ជា​ពី​របួស ព្រោះអាហារ​នេះ​ជួយ​កុំឲ្យ​យើង​ទល់លាមក និង​ជួយកុំ​ឲ្យ​យើង​ឆ្អល់ពោះ

    . កុំ​ទាន់​ឆាប់​រួម​ភេទ​

    ក្នុង​រយៈពេល​នេះ យើង​មិនគួរ​ឆាប់​រួម​ភេទ​ពេក​ទេ មុន​រាង​កាយ និង​មុខ​របួស​របស់​យើង​បាន​វិល​មក​រក​សភាព​ធម្មតា​។ យើង​ត្រូវ​តាម​ដាន​មើល​ពី​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​ប៉ុន្មាន​សប្ដាហ៍​សិន ទើប​យើង​មិន​គួរ​រួមភេទ​នៅ​ពេល​នេះ ឬអាច​ថា​ត្រូវ​តមការ​រួម​ភេទ​ ៦សប្ដាហ៍​ក្រោយ​សម្រាល​ដោយ​វះ​កាត់ ហើយ​បើ​យើង​ចង់​រួម​ភេទ​មុន​រយៈពេល​នេះ​ត្រូវ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជាមុន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម