brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

តិចអត់ដឹង រួមភេទពេលពពោះ ផ្តល់គុណសម្បត្តិជាច្រើន

ចាស់ៗពីដើមតែងតែបារម្ភ ណែនាំយើងកុំធ្វើនេះ កុំធ្វើនោះ អំឡុងពេលពពោះ តាមបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ដោយ​រាប់បញ្ចូលទាំងអារឿងរួមភេទទៀតផង ពិសេសគឺ​ពេល​ជិតគ្រប់ខែតែម្ដង​។ ចាស់ៗត្រណមណាស់ ខ្លាចអ៊ីចេះ ខ្លាចអ៊ីចុះ ! ប៉ុន្តែវេជ្ជស្រាស្រ្តសម័យនេះ​មិនបានហាមទេ ថែមទាំងលើកទឹកចិត្តឲ្យយើង​រួម​ភេទ​ដល់​ថ្ងៃ​សម្រាល​ទៀតផង គ្រាន់តែធ្វើក្នុងសកម្មភាព​​ថ្នមៗ​គ្រប់​គ្រាន់​ហើយ​ ខណៈមូលហេតុ គឺដោយសារគុណប្រយោជន៍ដ៏អស្ចារ្យខាងក្រោមនេះឯង។​

តិចអត់ដឹង រួមភេទពេលពពោះ ផ្តល់គុណសម្បត្តិជាច្រើន

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)

ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

១- ការរួមភេទពេលពពោះជាវិធីមានសុវត្ថិភាព និងប្រសិទ្ធភាពដើម្បីរក្សាទំនាក់ទំនងប្តីប្រពន្ធ

គ្នាយើងអាចប្រហែលជាកម្រគិតដល់រឿងរួមភេទ ព្រោះគ្នាយើងពិសេសស្រីៗអាចនឹងគិតថា​ការរួមភេទ​ពេល​កំពុង​ពពោះ​នឹងធ្វើឲ្យកូនក្នុងផ្ទៃយើងឈឺចាប់បាន។ ដល់ពេលឈប់ប្រើទស្សនៈបែបនេះទៀតហើយ ព្រោះដរាបណាវេជ្ជបណ្ឌិត មិនបានណែនាំយើងកុំឲ្យបន្តរួមភេទពេលពពោះនោះ មានន័យថា រួមភេទពេលពពោះ​នៅតែមានសុវត្ថិភាពសម្រាប់ម៉ាក់ៗ​និងបេប៊ី។

យ៉ាងណាក៏ដោយ ពេលយើងរួមភេទ​ពេលពពោះក៏មិនបណ្តាលឲ្យប៉ះពាល់អូនៗក្នុងផ្ទៃ ឬ​បង្ក​ហានិភ័យ​​ឆ្លង​​មេរោគ​ទៅ​អូន​នោះ​ដែរ ​(ត្រូវច្បាស់ថា ដៃគូរួមភេទយើង​គ្មានជំងឺកាមរោគ)។ បើទោះជាស្រីៗកំពុងពពោះ មានបញ្ហាសុខភាពមួយចំនួន​ក្តី​ ប៉ុន្តែការឈានដល់ចំណុចកំពូល គឺមិនអាចបង្កើនឱកាសនាំឲ្យរលូតកូន ឬសម្រាលមុនខែនោះដែរ។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)

ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

២-អារម្មណ៍កាន់តែអស្ចារ្យជាងធម្មតា

បម្រែបម្រួលអ័រម៉ូនពេលពពោះ អាចជួយឲ្យចំណង់ផ្លូវភេទយើងកាន់តែពុះកញ្ជ្រោលជាងពេលធម្មតា​ទៅ​ទៀត​។ ​ចុះ​​មាន​​ដឹង​​អ្វីកាន់​តែ​អស្ចារ្យជាង​នេះ​ដែរ​អត់?​ កំណើនលំហូរឈាមទាំងអស់ទៅកាន់បបូរទ្វារមាស នឹងធ្វើឲ្យអារម្មណ៍រំជើបរំជួលកើនឡើងក្នុងកម្រិត​ខ្ពស់​បំផុត ​ហើយវានឹងផ្តល់នូវបទពិសោធផ្លួវភេទដ៏ពុះកញ្ជ្រោល រោលរាល ជាមួយនឹងការឈានដល់ចំណុចកំពូលយើងមិនធ្លាប់​ឆ្លង​កាត់​ពី​មុន​ក្នុង​ជីវិត​។ អំឡុងពេលនេះ គ្នាយើងអាចនឹងរកឃើញតំបន់ស្រណុកសុខស្រួល និង​ផ្តល់​ភាព​រីករាយ​ឲ្យ​យើង ដែល​ធ្លាប់​ដឹង​ពី​មុន​មក។

៣- បន្ថយរោគសញ្ញាពេលពពោះ

ទទួលយកការរួមភេទពេលពពោះ ស្មើនឹងការហាត់ប្រាណ​ពីក្នុងរាងកាយ។ តាមពិត រួមភេទអាចជួយដល់សុខភាពរាងកាយច្រើនសន្ធឹកសន្ធាប់។ ដឹងថាល្អម៉េចខ្លះអត់? គុណប្រយោជន៍ជាច្រើន អាចផ្តល់ឲ្យយើងនូវ​ភាព​កក់​ក្តៅ​ ធូរអារម្មណ៍ ស្រស់​ស្រាយ ចេញ​ផុត​ពីអ្វី​ដែលប៉ះ​ពាល់​អារម្មណ៍​របស់យើងពេញមួយថ្ងៃមកនេះ ហើយគុណប្រយោជន៍ច្រើនបំផុតមានដូចជា៖

បន្ថែមការដុតកាឡូរី គ្នាយើងអាចនឹងដុតកាឡូរីបន្ថែមប្រមាណ ៥០ កាឡូរី អំឡុងពេលយើងរួមភេទ ប្រហែល​​កន្លះ​​ម៉ោង។ បើទោះ​ជាវាមិនទាន់ស្មើនឹងការហាត់ប្រាណរបស់យើងក្តី ប៉ុន្តែក៏ល្អជាងមិនបានធ្វើអ្វីសោះដែរ។

ជួយឲ្យសម្ពាធឈាមធ្លាក់ចុះ៖ នៅពេលដែលសម្ពាធឈាមយើងស្ថិតក្នុងកម្រិតល្អអំឡុងពេលពពោះ ជារឿងអស្ចារ្យបំផុតសម្រាប់សុខភាពស្រីៗគ្នាយើង។ វាអាចជួយយើងឲ្យគេងកាន់តែស្រួល ហើយការរួមភេទជាទូទៅ នឹងធ្វើឲ្យអារម្មណ៍យើងធូរស្រាល ព្រោះការរួមភេទវាដូចគ្នាទៅនឹងការលំហែរកាយដូច្នោះដែរ។

រំសាយការឈឺចាប់រាងកាយ និងអារម្មណ៍មិនផាសុកភាព៖ សញ្ញាឈានដល់ចំណុចកំពូល គឺជាការ​បញ្ចេញ​អ័រម៉ូន​ Oxytocin ដែល​​ជា​​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ សប្បាយរីករាយ ដែលអាចចាត់ទុកជាថ្នាំបំបាត់ការឈឺចាប់បាន។ ចំពោះក្បាច់រួមភេទសម្រាប់ស្រីៗពពោះ មិនត្រឹមតែមិនធ្វើឲ្យធុញទ្រាន់ទេ ថែមទាំងអាចបំបាត់អាការៈឈឺខ្នង និងរមួលក្រពើថែមទៀត។

៤- រួមភេទពេលពពោះ អាចជួយជំរុញសុខភាពផ្លូវចិត្ត

អារម្មណ៍សប្បាយរីករាយទាំងអម្បាលម៉ាន ពិសេសទាំងដឹងថាកូនយើងកំពុងជិតចេញមកហើយ មើល​ពិភព​លោក​ដ៏​ស្រស់​ស្អាត​នេះក៏ដោយ ពេលខ្លះក៏នៅតែមិនអាចបញ្ឈប់ភាពថប់បារម្ភ ការយំយែក និងស្ត្រេសបានទាំងអស់នោះទេ គួរតែអរគុណដល់អ័រម៉ូនយើងទើបត្រូវ។

ស្រីៗពពោះ អាចមានទំនោរខ្លាំងទៅលើផ្លូវអារម្មណ៍​ ប៉ុន្តែរួមភេទ ជាវិធីសាស្ត្រអស្ចារ្យមួយដើម្បីទៅបង្អាក់ផ្លូវអារម្មណ៍ទាំងនេះ។ លើសពីនេះ អ័រម៉ូន Oxytocin ដែលកើនឡើងខ្លាំងពេលយើងឈានដល់ចំណុចកំពូល នឹងជំរុញយើងឲ្យងាក​ទៅ​រកអារម្មណ៍​ស្រលាញ់ រីករាយ ធ្វើឲ្យកាន់​តែ​ស្និទស្នាល​ជាមួយដៃគូ​ថែម​មួយ​កម្រិត​។

៥- មានគុណប្រយោជន៍ច្រើនចំពោះគភ៌ក្នុងផ្ទៃ

រួមភេទពេលពពោះ មិនត្រឹមមិនបង្កការឈឺចាប់ដល់កូនយើងប៉ុណ្ណោះទេ ប៉ុន្តែបែរជាផ្តល់វិជ្ជមានយ៉ាងច្រើនជំនួសមកវិញសម្រាប់​កូន​យើង​ក្នុង​ផ្ទៃ។

ជាក់ស្តែងអារម្មណ៍ស្រស់ស្រាយយើងកាន់តែមានច្រើន មានន័យថា កូនយើងក៏អាចកាត់បន្ថយអ័រម៉ូនស្ត្រេសដូចជាអ័រម៉ូន Cortisol ចេញពីខ្លួនដូចគ្នា ខណៈអ័រម៉ូននេះ វាមានឥទ្ធិពលអវិជ្ជមានទៅលើការលូតលាស់របស់អូនៗ ទាំងមុន និងក្រោយពេលសម្រាល៕

ចំណុចសំខាន់

អត្ថបទប្រយោជន៍ចំពោះការរួមភេទពេលពពោះ
១. វិធីមានសុវត្ថិភាព និងប្រសិទ្ធភាពដើម្បីរក្សាទំនាក់ទំនងប្តីប្រពន្ធ
២. អារម្មណ៍កាន់តែអស្ចារ្យជាងធម្មតា
៣. បន្ថយរោគសញ្ញាពេលពពោះ
៤. រួមភេទពេលពពោះ អាចជួយជំរុញសុខភាពផ្លូវចិត្ត
៥. មានគុណប្រយោជន៍ច្រើនចំពោះគភ៌ក្នុងផ្ទៃ

អត្ថបទពាក់ព័ន្ធ៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សន សុភា · កែ 13/03/2025