ពិតណាស់ ពេលស្រីៗមានផ្ទៃពោះ មិនសូវជាហ៊ានប្រព្រឹត្តរឿងលើគ្រែនោះទេ ពិសេសនៅពេលដឹងថាមានផ្ទៃពោះដំបូងៗ ព្រោះបារម្ភខ្លាចប៉ះពាល់កូនក្នុងផ្ទៃ ឬបណ្ដាលឲ្យកូនរលូត។ តើការរួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យកូនរលូតមែនទេ?

បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ការួមភេទពេលមានផ្ទៃពោះមិនមែនជាមូលហេតុចម្បងធ្វើឲ្យរលូតកូននោះទេ តែទោះយ៉ាងណាគ្រូពេទ្យតែងឲ្យមានការប្រយ័ត្ន និងកាត់បន្ថយការរួមភេទនៅត្រីមាសដំបូងៗនៃការពពោះ។

ផ្ទុយទៅវិញ លោកវេជ្ជបណ្ឌិតថា បើស្រីៗពពោះមានសុខភាពល្អ គ្មានកត្តាប្រឈមអ្វីផ្សេងៗ ការរួមភេទនៅក្នុងដំណាក់កាលណាក៏មិនមានហាមឃាត់ដែរ ឲ្យតែមានចំណង់ តែចំពោះស្រីៗពពោះគ្នាយើងដែលមានបញ្ហាមួយចំនួនខាងក្រោម មិនគួររួមភេទពេលពពោះឡើយ។
– ធ្លាប់រលូតកូនញឹកញាប់
– មានប្រវត្តិកើតកូនមិនគ្រប់ខែ
– សុកពាំងមាត់ស្បូនមួយផ្នែក ឬទាំងស្រុង
– ប្តី ឬប្រពន្ធមានជំងឺកាមរោគ។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Can sex during pregnancy cause a miscarriage? A concise history of not knowing
https://www.ncbi.nlm.nih.gov/pmc/articles/PMC3310038/
Sex during pregnancy: What’s OK, what’s not
https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/sex-during-pregnancy/art-20045318
https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/sex-during-pregnancy/art-20045318
https://www.nct.org.uk/pregnancy/relationships-sex/sex-trimester-one-two-and-three-pregnancy
កំណែប្រែបច្ចុប្បន្ន
18/03/2025
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ