ប៉ាម៉ាក់ ឬស្រីៗជាច្រើន ឧស្សាហ៍មានចម្ងល់ថា ការរួមភេទពេលមករដូវ មិនបានការពារអាចមានផ្ទៃពោះឬអត់? តើឈាមរដូវជាអ្វី? តើឈាមទាំងអស់ដែលហូរតាមទ្វារមាស សុទ្ធតែជាឈាមរដូវឬយ៉ាងណា? ក្រុមការងារ Hello គ្រូពេទ្យ នឹងធ្វើការបកស្រាយដូចខាងក្រោមនេះ៖
ស្រីៗអាចមានផ្ទៃពោះពេលមករដូវដែរទេ?
ភាគច្រើនគិតថា រួមភេទពេលមករដូវមិនមានផ្ទៃពោះទេ ការពិត អ្វីៗនៅតែអាចទៅរួច អាស្រ័យលើមូលហេតុមួយចំនួនដូចជា៖
– មិនមែនឈាមទាំងអស់ហូរតាមទ្វារមាស សុទ្ធតែជាឈាមរដូវនោះទេ។ ពេលខ្លះ មនុស្សស្រីក៏អាចហូរឈាមនៅពេលបង្កើតជាពង (មេជីវិតញី) ដូចគ្នា ពិសេសពេលស្រីៗបង្កើតពងច្រើនបំផុត។ អំឡុងពេលមនុស្សស្រីកំពុងផលិតពង (Ovulating) អាចធ្វើឲ្យមានការហូរឈាមខ្លះ ដែលយើងនឹងច្រឡំថា ជាឈាមរដូវ។
– ពេលខ្លះការផលិតពង (Ovulation) អាចកើតមានភ្លាមមុនពេលស្រីឈប់មករដូវ ឬ ២-៣ ថ្ងៃបន្ទាប់ពីវដ្តរដូវចប់។ មនុស្សស្រីម្នាក់ៗ មានពេលផលិតពង (មេជីវិតញី) ខុសៗគ្នា ពីវដ្តរដូវមួយទៅវដ្តរដូវមួយ ដែលធ្វើឲ្យពិបាកប៉ាន់ស្មានថា នៅពេលណាពិតប្រាកដ ឱកាសអាចបង្កកំណើតខ្ពស់បំផុត។ ដោយសារតែមេជីវិតឈ្មោលអាចរស់ក្នុងខ្លួនមនុស្សស្រី ពី ២-៣ ថ្ងៃ ឬអាចច្រើនជាង ៥ថ្ងៃ និងការបង្កកំណើតជាមួយមេជីវិតញី ចំណាយពេលត្រឹម ៧២ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបាញ់ទឹកកាមរួច ដូចនេះ រួមភេទអំឡុងពេលមករដូវ គឺប្រឈមមានផ្ទៃពោះខ្លាំងណាស់។
ទោះឱកាសមានផ្ទៃពោះពេលមករដូវស្ថិតក្នុងកម្រិតទាប ប៉ុន្តែមិនមានន័យថា មិនអាចនោះទេ។ បន្ថែមលើនេះ រាល់ពេលរួមភេទមិនបានការពារ កាន់តែប្រឈមមានផ្ទៃពោះខ្ពស់។























