ដៃគូភាគច្រើនប្រហែលជាបដិសេធការរួមភេទអំឡុងពេលមានមករដូវ ដោយបារម្ភរឿងប្រឡាក់ប្រឡូស ហើយខ្លាចឆ្លងរោគផ្សេងៗ។ បើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិក រ៉ាក់ ថា នៅក្នុងវិទ្យាសាស្ត្រ មិនបានឲ្យតមរួមភេទពេលមករដូវនោះទេ អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ស្ត្រី និងដៃគូ តើអាចទទួលយកបានឬអត់ និងទៅតាមលក្ខខណ្ឌសុខភាព តើមានការករោគទេ។