home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រួមភេទដល់ចំណុចកំពូលមិនបាញ់ទឹកកាមចេញ​តាម​លិង្គ​ ហេតុអ្វី?

រួមភេទដល់ចំណុចកំពូលមិនបាញ់ទឹកកាមចេញ​តាម​លិង្គ​ ហេតុអ្វី?

ពាក្យ​ថា ​retrograde ejaculation ឬ​មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ គឺ​ជា​បញ្ហា​មិន​ធម្មតា​កើត​ឡើង​នៅ​ពេល​ទឹក​កាមបែរ​ជា​បាញ់​ចូល​ទៅ​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​តាម​លិង្គ​ពេល​បុរស​ដល់​ចំណុច​កំពូល។ បញ្ហា​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​របស់ប្រុសៗ​ទេ គឺ​គ្រាន់​តែ​មិន​អាច​បញ្ចេញ​ទឹក​កាម​មក​​ក្រៅ​បាន​តែ​ប៉ុណ្ណោះ ហើយ​ទឹក​កាម​ដែល​ចូល​ទៅ​ក្នុង​ប្លោក​នោម​​នោះ​នឹង​​ចេញមក​ក្រៅ​វិញ​​តាម​រយៈ​​ទឹក​នោម​​។

១- អ្វីជាមូលហេតុបណ្ដាលឲ្យកើតបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ (retrograde ejaculation) ?

មាន​មូល​ហេតុ​ជា​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​បាញ់​ទឹក​កាម​ចូល​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​មក​ក្រៅ​តាម​លិង្គ​របស់ខ្លួន​។ មូលហេតុ​​ទី​មួយ​នោះ​គឺ បណ្ដាល​មក​ពី​ការ​វះ​កាត់​នៅ​តំបន់​ត្រគៀក​ មាន​ដូច​ជា​វះ​កាត់​ក្រពេញ​ប្រូស្តាត ឬ​ការ​វះ​កាត់​ធំ​នៅ​ក្នុង​អាង​ត្រគាក ជាដើម​។ ការ​វះ​កាត់​ក្រពេញ​ប្រូស្តាត គឺ​​​វះ​ដោយ​ប្រើ​វិធី transurethral prostatectomy ដែល​ការ​វះ​កាត់​របៀប​នេះ អាច​ធ្វើ​ឲ្យ​​ប្រុសៗ​​ប្រឈម​មុខ​ជាមួយ​បញ្ហា​មិន​បាញ់​ទឹក​កាម​ពេល​រួម​ភេទប្រហែល ១០ ទៅ ១៥ភាគ​រយ។ ចំណែក​ឯ​ការ​វះ​កាត់​ធំ​ៗ​ក្នុង​អាង​ត្រគាក ដែល​ភាគ​ច្រើន​គេ​ប្រើ​ពេល​វះ​ព្យាបាល​ជំងឺ​មហារីក​ទ្វារ​លាមក ពោះ​វៀន​ធំ ក្រពេញ​ប្រូស្តាត ឬ​ពង​ស្វាស ដែល​ការ​វះ​កាត់​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រឈម​ជាមួយ​បញ្ហា​បាញ់​ទឹក​កាម​ចូល​ទៅ​ក្នុង​ប្លោក​នោម។

មូលហេតុ​ទី​ពីរ​នោះ​គឺ​ បណ្ដាល​មក​ពី​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ ជា​ពិសេស​គឺ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​យូរ​ឆ្នាំ និង​មិន​​សូវ​គ្រប់​គ្រងស្ថានភាព​ជំងឺ​ឲ្យ​​​បាន​ល្អ។

មូល​ហេតុ​ចុង​ក្រោយ​នោះ​គឺ បណ្ដាល​មក​ពី​ផល​រំខាន​របស់​ថ្នាំ​មួយ​ចំនួន។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា ថ្នាំ tamsulosin/ terazosin ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រីក​ក្រពេញ​ប្រូស្តាត ថ្នាំ fluoxetine/sertraline (ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ) ថ្នាំ chlorpromazine, thioridazine និង risperidone ( ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​វិកលចរិក)។

លិង្គបាក់

អត្ថបទពាក់ព័ន្ធ៖

២- តើព្យាបាលបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅដោយរបៀបណា?

ការ​ព្យាបាល​គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​បញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ ហើយ​​ការ​ព្យាបាល​គឺ​មាន​វិធី​ខុស​ៗ​គ្នា។ ប្រសិន​​បើ​មូល​ហេតុ​​បណ្ដាល​មក​ពី​ផល​រំខាន​របស់​ថ្នាំ គ្រូពេទ្យ​នឹង​ណែ​នាំ​ឲ្យ​យើង​​ប្រើ​ថ្នាំ​ប្រភេទ​ផ្សេង​ជំនួស​វិញ​​។

ក្នុង​ករណី​អ្នក​មាន​ជំងឺ​នេះ​កើត​ឡើង​ក្រោយ​ការ​វះ​កាត់ គ្រូពេទ្យ​ត្រូវ​ប្រើ​ថ្នាំ​ពិសេស​មួយ​ចំនួន ដូចជា​ pseudoephedrine ឬ imipramine ដើម្បី​ពង្រឹង​សាច់​ដុំ​នៅ​មាត់​ប្លោក​នោម។

លើស​ពី​នេះទៀត ក្នុង​ករណី​អ្នក​ជំងឺ មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ(retrograde ejaculation) ដែល​ចង់​បាន​កូន គ្រូពេទ្យ​ឯក​ទេស​ផ្នែក​បន្ត​ពូជ នឹង​យក​ទឹក​កាម​​របស់​គាត់ មក​ប្រើ​​សម្រាប់​ជំនួយ​ក្នុង​ដំណើរ​ការ​នៃ​ការ​បង្ក​កំណើត។ ការ​ដាក់​ស្ពែម​ចូល​ក្នុង​ស្បូន (Intrauterine insemination) និង វិធី in-vitro fertilization (IVF) គឺ​ជា​វិធី​ដែល​គេ​ប្រើ​ច្រើន​ជាង​គេ។

៣- តើអាចការពារបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ​បានដោយរបៀបណាខ្លះ?

ការ​វះ​កាត់​បញ្ហា​រីក​ក្រពេញ​ប្រូស្តាត​ដោយ​ប្រើ​វិធី​ចោះ​តូច គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជាមួយ​បញ្ហា មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ​បាន។ វិធី​ចុង​ក្រោយ​គឺ​មាន​ដូចជា transurethral needle ablation of the prostate និង transurethral microwave thermotherapy តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី វិធី​ទាំង​នេះ គឺ​មិន​អាច​ប្រើ​បាន​លើ​គ្រប់​អ្នក​ជំងឺបាន​ឡើយ។ គ្រូពេទ្យ​ចាំ​បាច់​​ត្រូវ​ធ្វើ​តេស្ដ និង​ពិនិត្យ​លើ​អ្នក​ជំងឺ​ឲ្យ​បាន​ហ្មត់​ចត់​ជាមុន​សិន​មុន​សម្រេច​ចិត្ដ​ប្រើ​វិធី​នីមួយ​ៗ។

ប្រសិន​បើ​យើង​គិត​ថា ខ្លួន​ឯង​មាន​បញ្ហា មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ពិនិត្យ និង​ជ្រើស​រើស​វិធី​ព្យាបាល​សម​ស្រប។ ការ​ព្យាបាល​បញ្ហា មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ គឺ​គេ​ព្យាបាល​តាម​មូល​ហេតុ​របស់​វា។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Retrograde Ejaculation, Harvard Health Publications- Harvard Medical School. http://www.health.harvard.edu/mens-health/retrograde-ejaculation. Accessed on December 26, 2016.

Ejaculation problems, Andrology Australia. https://www.andrologyaustralia.org/wp-content/uploads/Factsheet_EjaculationProblems.pdf. Accessed on December 26, 2016.

Retrograde ejaculation, Mayo Clinic. http://www.mayoclinic.org/diseases-conditions/retrograde-ejaculation/home/ovc-20259051. Accessed on December 26,2016.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ណៃ ទូច
កែ 30/07/2020
x