រួមភេទពេលព្រឹក ពេលព្រលប់ ពេលយប់ក្តី គឺអាស្រ័យទៅលើចំណូលចិត្ត និងវ័យ ប៉ុន្តែការពិតគឺថា ចំណង់ផ្លូវភេទរបស់ស្រីៗ និងប្រុសៗ បញ្ច្រាសពេលវេលាគ្នា។
ជាធម្មតា លិង្គប្រុសៗ តែងងើបឡើងនៅពេលព្រឹក ហេតុនេះពេលព្រឹក ជាពេលពិសេសបំផុតសម្រាប់ប្រុសៗបើការប្រយុទ្ធ។ ប៉ុន្តែចំពោះស្រីៗវិញ ធម្មតាតែងមានអារម្មណ៍ផ្លូភេទនៅពេលព្រលប់ នៅពេលដែលខ្លួនបានសម្រាកបន្តិចពីការនឿយហត់ពេញមួយថ្ងៃ។ កត្តានេះ គឺកើតឡើងដោយសារស្ថានភាពអ័រម៉ូនដូចខាងក្រោម៖
– ភាពខុសគ្នានៃអ័រម៉ូនតេស្តូស្តេរ៉ូន៖ ប្រុសៗជាទូទៅ កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន នឹងឡើងដល់កំពូលនៅពេលព្រឹក ចន្លោះពីម៉ោង ៦-៩ ដែលនាំឲ្យនេះជាពេលវេលា អស្ចារ្យបំផុតជួយឲ្យលិង្គងាយឡើងរឹង។ ជាអកុសល ចំពោះស្រីៗ ពេលព្រឹក ជាពេលអ័រម៉ូនតេស្តូស្តេរ៉ូន ធ្លាក់ចុះទាបបំផុត ដោយអ័រម៉ូននេះនឹងកើនឡើងខ្ពស់វិញនៅពេលល្ងាច។
– ភាពខុសគ្នានៃដំណើរវដ្តអ័រម៉ូន៖ ជារៀងរាល់ព្រឹកកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស កើនឡើងមិនទៀងទាត់ទេ អាចខុសគ្នាចន្លោះ ២៥-៥០ ភាគរយ ជាហេតុនាំឲ្យមានចំណង់ផ្លូវភេទខ្លាំង ខណៈស្រីៗ ទោះជាកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនប្រចាំថ្ងៃ មិនមានការប្រែប្រួលខ្លាំង ក៏ពិតមែន ប៉ុន្តែជារៀងរាល់ខែនៃវដ្តរដូវ កម្រិតអ័រម៉ូននេះ នឹងកើនឡើងខ្ពស់នៅចន្លោះពាក់កណ្តាលវដ្តរដូវ ក៏ជាពេលដែលអូវ៉ុលត្រូវទុំជ្រុះដើម្បីបង្កកំណើតដូចគ្នា។