backup og meta

ទាំងស្រីទាំងប្រុស បើមានជំងឺទាំងនេះប្រចាំកាយ ចំណង់ផ្លូវភេទធ្លាក់ចុះស្ទើរទាំងស្រុង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 05, 2019

    ទាំងស្រីទាំងប្រុស បើមានជំងឺទាំងនេះប្រចាំកាយ ចំណង់ផ្លូវភេទធ្លាក់ចុះស្ទើរទាំងស្រុង

    មិន​ថា​បុរស ឬ​ស្ត្រី​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ដូចៗ​គ្នា ហើយ​អាយុ​កាន់​តែ​ច្រើន នោះ​ចំណង់​លើ​គ្រែ​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។ តែ​ទោះ​ជា​យើង​មិន​ចាស់​ក៏​ដោយ បើ​មាន​ជំងឺ​មួយ​ចំនួន​ខាង​ក្រោមនេះ​ប្រចាំ​កាយ ​ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់។

    ជំងឺ​ប្រចាំ​កាយ​ដែល​ធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​បុរស និង​ស្ត្រី​ធ្លាក់​ចុះ រួម​មាន ជំងឺ​មហារីក ទឹក​នោម​ផ្អែម លើសឈាម ក្រពះ គេង​មិន​លក់ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដែរ។

    ក្រៅ​ពី​កត្តា​អាយុ និង​កត្តា​សុខភាព​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ក៏​មាន​កត្តា​ចិត្តសាស្ត្រ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​លែង​សូវ​ខ្វល់​ខ្វាយ​រឿង​លើ​គ្រែ។ លោកស្រី​វេជ្ជបណ្ឌិត​ថា កត្តា​ចិត្តសាស្ត្រ​ទាំង​នោះ​រួ​មមាន​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​តាន​តឹង​អារម្មណ៍ បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវចិត្តមួយ​ចំនួន​ទៀត មាន​សម្ពាធ​ការងារ វិបត្តិ​គ្រួសារ សេដ្ឋកិច្ច សង្គម​ជាដើម ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម