បញ្ហាញៀនសិច អាចបណ្តាលមកពីកត្តាជាច្រើនចូលរួម ប៉ុន្តែ ធ្លាប់ឆ្ងល់ខ្លួនឯងអត់ថា ការចូលចិត្តមើលរឿងក្ដៅសាច់ ឬរួមភេទ អាចជាមនុស្សញៀនសិច ឬអត់?
បញ្ហាញៀនសិច អាចបណ្តាលមកពីកត្តាជាច្រើនចូលរួម ប៉ុន្តែ ធ្លាប់ឆ្ងល់ខ្លួនឯងអត់ថា ការចូលចិត្តមើលរឿងក្ដៅសាច់ ឬរួមភេទ អាចជាមនុស្សញៀនសិច ឬអត់?

ដោយសារចំណង់ចំណូលចិត្តលើរឿងសិចរបស់យើងម្នាក់ៗខុសប្លែកពីគ្នា អាចធ្វើឲ្យងាយច្រឡំ ឬវាយតម្លៃខុស ថាយើង ឬនរណាម្នាក់ជាមនុស្សញៀនសិចណាស់។ សព្វថ្ងៃ មានចំណុចចំនួន៥ ងាយធ្វើឲ្យច្រឡំថា មនុស្សណាម្នាក់ញៀនសិចណាស់ ដែលការពិតគឺមិនមែនទាល់តែសោះ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងបកស្រាយកក្នុងអត្ថបទនេះ។
ញៀនសិច មិនមែនផ្ដោតតែលើរឿងលើគ្រែមួយមុខនោះទេ។ ញៀនសិចកើតឡើងដោយសារតែមិនអាចគ្រប់គ្រងអត្តចរិតផ្លូវភេទខ្លួនបាន។ ញៀនជាមួយសិច មិនមែនមានន័យថា គ្រាន់តែចង់រួមភេទតែមួយមុខនោះទេ វាអាចមានមូលហេតុទាក់ទងផ្លូវចិត្ដជាច្រើនបណ្ដាលឲ្យប៉ះពាល់ដល់អត្តចរិតផ្លូវភេទ ដូចជា ស្ត្រេស ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ដ ឬអៀនខ្មាស ជាដើម។ អាការញៀនសិច ធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់គ្នាយើង អាចនឹងមានបញ្ហាធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងសកម្មភាព និងការប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានខាងក្រៅ។ ចំពោះបញ្ហានេះ មានអ្នកជំនាញមួយចំនួន ចូលចិត្តប្រើពាក្យ បញ្ហាចង់រួមភេទខ្លាំង (Hypersexual disorder) ជាជាងពាក្យថា ញៀនសិច (Sex addiction)។
អត្ថបទពាក់ព័ន្ធ៖
ជាការពិត ការសម្រេចកាមច្រើនពេក អាចជាសញ្ញាដំបូងនៃបញ្ហាញៀនសិច ប៉ុន្តែបើការសម្រេចកាម មិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃទេនោះ មានន័យថា យើងមិនបានញៀនសិចដូចការលើកឡើងនោះទេ។ ផ្ទុយមកវិញ សម្រេចកាមញឹកញាប់ អាចផ្ដល់គុណសម្បត្តិជាច្រើនដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ម្យ៉ាងវិញទៀត បញ្ហាញៀនសិច គឺមិនមែនសំដៅលើរឿងសម្រេចកាមតែមួយមុខនោះទេ វាអាចមានទម្រង់ជាច្រើនបែបទៀត ដូចជា ញៀនជាមួយភាពយន្ដអាសអាភាស ចូលចិត្តទៅផ្ទះបន ការបង្ហាញប្រដាប់ភេទជាសារធារណៈ ចូលចិត្ដលួចមើលគេរួមភេទ និងសកម្មភាពមួយចំនួនទៀត ដូចជាមានដៃគូរួមភេទច្រើន បៀតបៀនផ្លូវភេទអ្នកដទៃ ចាប់រំលោភ និងសកម្មភាពច្រើនផ្សេងទៀត។

ពិតណាស់ បើមានបញ្ហាញៀនសិច អាចនឹងមានអំពើក្បត់លួចលាក់កើតឡើងច្រើនដង អាចប្ដូរដៃគូរួមភេទច្រើន ហើយគ្នាយើងស្ថិតក្នុងជំពូកនេះ ក៏មិនមែនជាមនុស្សស្មោះមួយនឹងមួយដែរ។ យ៉ាងណា ក៏យើងមិនអាចចាត់ទុកគ្នាយើង ដែលក្បត់ប្ដី ឬប្រពន្ធខ្លួនឯង ជាមនុស្សញៀនសិចបានដែរ។ គ្នាយើង មានបញ្ហាញៀនសិច ភាគច្រើនមានអារម្មណ៍ថាធ្វើខុស ខ្មាសរាល់សកម្មភាពបានធ្វើ និងព្យាយាមចង់បញ្ឈប់ កាត់បន្ថយ ឬគ្រប់គ្រងសកម្មភាពប្រថុយប្រថានបែបនេះទៀត។ គ្នាយើងញៀនសិច មានការពិបាកក្នុងការគ្រប់គ្រងចំណង់ផ្លូវភេទ ប៉ុន្តែចំពោះគ្នាយើងក្បត់ប្ដី ក្បត់ប្រពន្ធវិញ ចូលចិត្ដទាក់ទងជាមួយដៃគូខ្លួនតាមរយៈផ្ញើសារបែបញ៉ែ ផ្ញើសារតាមអនឡាញ ឬទូរសព្ទទៅញ៉ែគ្នាជាដើម។
ចំណុចនេះ គឺខុសទាំងស្រុងតែម្តង ព្រោះការពិតទៅរឿងអាសអាភាសមានអត្ថប្រយោជន៍ច្រើន ដោយសារអាចជួយឲ្យយើងបានរៀន និងស្វែងយល់ពីផ្លូវភេទកាន់តែច្បាស់។ យើងអាចចាត់ទុករឿងអាសអាភាសជាប្រភពមួយ ជួយឲ្យយើងរៀនចេះពីតិចនិក ក៏ដូចជាគំនិតថ្មីៗដើម្បីយកមកអនុវត្ដក្នុងជីវិតផ្លូវភេទយើងផ្ទាល់។ មើលរឿងសិចដើម្បីរំសាយអារម្មណ៍ បង្កើនភាពស្រើបស្រាល និងរៀនពីអ្វីដែលថ្មីគ្មានទាក់ទងគ្នាជាមួយបញ្ហាញៀនសិចឡើយ បើសកម្មភាពនេះមិនបានគំរាមកំហែងដល់ទំនាក់ទំនង ឬជីវិតប្រចាំថ្ងៃយើងនោះ។
គ្មានការសិក្សាណា អាចបញ្ជាក់ថា ភេទណាមួយញៀនសិចច្រើនជាងភេទណាមួយនោះឡើយ។ អ្នកជំនាញបានលើកឡើងថា ទាំងប្រុសទាំងស្រី សុទ្ធអាចញៀនសិចស្មើគ្នា។ ប៉ុន្តែប្រុសៗច្រើនញៀនរួមភេទ ឬសម្រេចកាមច្រើន ចំណែកឯស្រីៗវិញ ចូលចិត្ដរួមភេទបែបចម្រុះ ទទួលក្ដីស្រលាញ់ និងមានភាពរ៉ូមែនទិក។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
6 Common Sex Addiction Myths Debunked by the Experts. http://www.datingadvice.com/home-page-feature/6-common-sex-addiction-myths-debunked-by-the-experts. Accessed April 28, 2017.
What is sexual addiction (compulsive sexual behavior)? What causes sexual addiction? http://www.medicalnewstoday.com/articles/182473.php. Accessed April 28, 2017.
កំណែប្រែបច្ចុប្បន្ន
10/03/2025
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ