បញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រីគឺទាក់ទងជាមួយនឹងការឆ្លើយតបជាមួយសមត្ថភាពលើគ្រែ ដូចជា បាត់បង់ចំណង់ផ្លូវភេទ មិនអាចឈានដល់កំពូល ឬឈឺចាប់ពេលរួមភេទ។ បញ្ហានេះ ប៉ះពាល់ដល់អារម្មណ៍ និងទំនាក់ទំនងជាមួយដៃគូយើងទៀតផង។ ស្រីៗជាច្រើន កំពុងជួបប្រទះបញ្ហាអសមត្ថភាពផ្លូវភេទ ខណៈបញ្ហានេះ អាចកើតឡើងនៅលើមនុស្សស្រីគ្រប់វ័យ។ ស្រីៗអាចនឹងជួបបញ្ហានេះជាយូរអង្វែង រាល់ពេលរួមភេទ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
១. រោគសញ្ញាអសមត្ថភាពផ្លូវភេទលើស្ត្រីមានអ្វីខ្លះ?
រោគសញ្ញាបញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រី អាចកើតមានឡើង អាស្រ័យទៅតាមប្រភេទបញ្ហាអសមត្ថភាព យើងកំពុងជួបប្រទះ ដូចជា៖
– ចំណង់ផ្លូវភេទធ្លាក់ចុះ៖ នេះជារោគសញ្ញា ឃើញឧស្សាហ៍កើតមានជាងគេបង្អស់ ធ្វើឲ្យស្រីៗគ្មានអារម្មណ៍ចង់រួមភេទ ឬចំណាប់អារម្មណ៍រឿងផ្លូវភេទថយចុះ។
– បញ្ហាមិនស្រើបស្រាល៖ ចំណង់ផ្លូវភេទអាចថយចុះ ប៉ុន្តែក៏អាចមានបញ្ហាពិបាក ដោយសារគ្មានអារម្មណ៍ស្រើបស្រាល ឬមិនអាចមានអារម្មណ៍ត្រេកត្រអាលអំឡុងពេលរួមភេទ។
– បញ្ហាមិនអាចឈានដល់ចំណុចកំពូល៖ ស្រីៗមានបញ្ហាអសមត្ថភាពផ្លូវភេទ ប្រហែលជាពិបាកនឹងឈានដល់ចំណុចកំពូលណាស់ ទោះបីជា ដៃគូខាងប្រុស ប្រើវិធីសាស្ត្រដាស់អារម្មណ៍ត្រេកត្រអាលយ៉ាងណាក៏ដោយ។
– ឈឺចាប់ពេលរួមភេទ៖ អាចមានការឈឺចាប់ពេលរួមភេទ ឬពេលមានអ្វីមួយប៉ះទៅលើទ្វារមាស។
បើស្រីៗកំពុងតែមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់អ្វីមួយ គួរពិភាក្សាជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗមានសកម្មភាពខុសៗគ្នា។ ល្អបំផុត ពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយ។
២. តើបញ្ហាអសមត្ថភាពផ្លូវភេទលើស្រ្តីបង្កមកពីអ្វី?
– កាយសម្បទា៖ បើយើងមានផ្ទុកជំងឺកាន់តែច្រើនមុខ ដូចជា មហារីក ខ្សោយតម្រងនោម ពុកឆ្អឹង ជំងឺបេះដូង និងបញ្ហាទាក់ទងជាមួយប្លោកនោម សុទ្ធតែអាចវិវត្ដទៅរកបញ្ហាអសមត្ថភាពផ្លូវភេទបាន។ មានថ្នាំពេទ្យមួយចំនួន ក៏រួមចំណែកក្នុងបញ្ហានេះដូចគ្នា ដូចជាថ្នាំព្យាបាលជំងឺថប់បារម្ភ ថ្នាំលើសឈាម ថ្នាំប្រឆាំងជាមួយហ៊ីស្តាមីន និងពពួកថ្នាំគីមីជាដើម ដែលអាចធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ឬមិនអាចឈានដល់ចំណុចកំពូលបាន។
– កត្តាអ័រម៉ូន៖ នៅពេលអ័រម៉ូនអឺស្ត្រូសែនថយចុះ ក្រោយដល់វ័យអស់រដូវ នឹងធ្វើឲ្យមានបម្រែបម្រួលជាលិកានៅជុំវិញទ្វារមាស និងការឆ្លើយតបរបស់ទ្វារមាសដូចគ្នា។ ពេលអ័រម៉ូនអឺស្ត្រូសែនថយចុះ នឹងធ្វើឲ្យលំហូរឈាមហូរចុះមកកាន់តំបន់ត្រគាកថយចុះដែរ ជាហេតុយើងត្រូវការពេលយូរជាធម្មតា ដើម្បីឈានដល់ចំណុចកំពូល ឬមានសម្រើប។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
– កត្តាផ្លូវចិត្ត និងសង្គម៖ បើមាន ជំងឺបាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ ស្ត្រេសរយៈពេលយូរ ឬមានប្រវត្ដិធ្លាប់ទទួលរងការបៀតបៀនផ្លូវភេទ អាចក្លាយជាមូលហេតុ ឬជាកត្តាបង្កបញ្ហាអសមត្ថភាពផ្លូវភេទ។ បញ្ហាបារម្ភខ្លាចមានផ្ទៃពោះ ឬមានបំណងចង់បានកូនខ្លាំង ក៏មានផលប៉ះពាល់ស្រដៀងគ្នានេះដែរ។
[embed-health-tool-ovulation]
ក្នុងករណីបញ្ហានេះមិនបានរំខានដល់យើង នោះក៏មិនចាំបាច់ទទួលការព្យាបាលដែរ ដោយសារបញ្ហាអសមត្ថភាពផ្លូវភេទ អាចមានរោគសញ្ញា និងមូលហេតុជាច្រើន ការព្យាបាល ក៏មានច្រើនរបៀបទៅតាមហ្នឹងដូចគ្នា។ ដូចនេះ ជារឿងសំខាន់ ត្រូវស្វែងយល់ពីខ្លួនយើង ដឹងថាវាមានភាពមិនប្រក្រតីអ្វីខ្លះកំពុងតែកើតឡើង ពិតជាប៉ះពាល់ដល់ការរស់នៅដែរឬទេ។
ចំណុចសំខាន់
- ចំណង់ផ្លូវភេទធ្លាក់ចុះ
- បញ្ហាមិនស្រើបស្រាល
- បញ្ហាមិនអាចឈានដល់ចំណុចកំពូល
- ឈឺចាប់ពេលរួមភេទ