backup og meta

ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jun 02, 2022

    ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ

    ចំណុច​ស្រើប​ស្រាល​ត្រង់​នេះ សំដៅ​លើ​ចំណុច​ភ្ញោច​អារម្មណ៍​ឲ្យ​ត្រេក​ត្រអាល​រួម​ភេទ​ឡើង​ដល់​ឋាន​សួគ៌។ ចំណុច​ស្រើប​ស្រាល​របស់​ស្រីៗ ស្ថិត​នៅ​ប្រមាណ ៥ សង់ទីម៉ែត្រ​ពី​រន្ធ​ទ្វារ​មាស។ ចុះ​ប្រុសៗ​គ្នា​យើង​វិញ មាន​ចំណុច​ស្រើប​ស្រាល​ដែរ​អត់? ចម្លើយ គឺ​មាន!

    ១- ចំណុចស្រើបស្រាលរបស់ប្រុសៗនៅណា?

    ពេល​និយាយ​ពី​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ក្រពេញ​ប្រូស្តាត ជា​ចំណុច​ត្រូវ​ស្គាល់​មុន​គេ។ វា​មាន​ទំហំ​ប៉ុន​គ្រាប់​កៅឡាក់ (ប្រហែលប៉ុនមេដៃ) ហើយ​ស្ថិត​នៅ​តំបន់​គល់​លិង្គ។ ចុះ​វា​អាច​ភ្ញោច​អារម្មណ៍​ឲ្យ​ស្រើប​ស្រាល​ដោយ​របៀប​ណា?

    ក្រពេញ​ប្រូស្តាត ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ទោះ​ត្រូវ​ភ្ញោច​ពេល​រួម​ភេទ ឬ​អត់​ក៏​ដោយ។ នេះ ដោយសារ​ការ​ឡើង​ដល់​ចំណុច​កំពូល ចាប់​ផ្ដើម​ចេញ​ពី​ត្រង់​ក្រពេញ​ប្រូស្តាត​តែ​ម្ដង។ ពេល​គ្នា​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ផ្លូវ​ភេទ ក្រពេញ​នេះ​នឹង​ឡើង​ប៉ោង​ពេញ​ដោយ​សារ​ធាតុ​រាវ និង​បញ្ជូន​ភាព​ស្រើប​នៅ​តំបន់​ចំឡក​ខ្នង​ទាំង​មូល។ ការ​ពុះ​កញ្ជ្រោល​ពេញ​ខ្លួន និង​នៅ​តំបន់​ក្រលៀន បង្ហាញ​ពី​ការ​ឡើង​ដល់​ចំណុច​កំពូល

    រួមភេទ

    ២- ធ្វើម៉េចទើបជំរុញចំណុចស្រាបស្រើលនោះបាន?

    ក្រពេញ​ប្រូស្តាត មាន​សភាព​រឹងៗ ផ្នែក​ខ្លះ​ជា​សាច់​ដុំ ហើយ​ផ្នែក​ខ្លះ​ទៀត​ជា​ក្រពេញ​ដែល​ម្ដុំ​រន្ធ​នោម ក្រោម​បំពង់​បង្ហួរ​នោម។ ក្រពេញ​ប្រូស្ដាត ត្រៀម​ជានិច្ច​សម្រាប់​ប្រតិបត្តិការ​សម្រុក លើក​លែង​តែ​ពេល​ប្រុសៗ​គ្មាន​អារម្មណ៍។

    – តិចនិក​រំញោច​ផ្លូវ​ភេទ៖ ការ​ភ្ញោច​ក្រពេញ​ប្រូស្តាត​ឲ្យ​បាន​លឿន និង​ដោយ​មិន​បាច់​ប្រឹង​នោះ គឺ​នៅ​លើ​អាអូន​តូច​ផ្ទាល់​តែ​ម្ដង។ ជជែក​ជាមួយ​ដៃ​គូ​ជុំវិញ​បច្ចេកទេស​បបោស​អង្អែល​ឲ្យ​អាអូន​តូច​មាន​ក្ដី​សុខ។

    – ប្រើ​ឧបករណ៍​សិច៖ ក្រៅ​ពី​បច្ចេកទេស​ធម្មជាតិ​បបោស​អង្អែល​អាអូន​តូច មាន​ឧបករណ៍​សិច​ជា​ច្រើន​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​ពុះ​កញ្ជ្រោល ជា​ពិសេស​ម៉ាស៊ីន​រំញ័រ​ពិសេស​សម្រាប់​រំញោច​ក្រពេញ​ប្រូស្តាត។ ឧបករណ៍​នេះ ជួយ​រឿង​ឡើង​ឋាន​សួគ៌​បាន​មួយ​ផ្នែក​ធំ​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jun 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម