ក្រោយអស់រដូវស្រ្តីយើងអាចជួបបញ្ហាជំងឺ ឬភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងទ្វារមាស ឬផ្លូវទឹកនោមរបស់យើង។ បញ្ហាមួយដែលយើងទំនងជាមិនសូវបានឮ ឬបានឮតិចតួចនោះគឺជំងឺរួមស្វិតទ្វារមាស។
១. តើអ្វីជាជំងឺរួមស្វិតទ្វារមាស?
ជំងឺរួមស្វិតទ្វារមាស ពាក្យបច្ចេកទេសហៅថា Vaginal Atrophy ជាជំងឺសំដៅលើការថយកម្រាស់ ស្ងួត និងរលាកជញ្ជាំងទ្វារមាស ដោយសារតែរាងកាយផលិតអ័រម៉ូនអឺស្រ្តូសែនបានតិច។ ជំងឺរួមស្វិតទ្វារមាស តែងតែកើតឡើងជាញឹកញាប់ចំពោះស្រ្តីក្រោយអស់រដូវ ។
សម្រាប់ស្រីៗជាច្រើន ជំងឺរួមស្វិតទ្វារមាសមិនត្រឹមតែធ្វើឲ្យការរួមភេទឈឺចាប់ប៉ុណ្ណោះទេ ក៏អាចបណ្ដាលឲ្យមានរោគសញ្ញាគ្រោះថ្នាក់ ដល់ប្រព័ន្ធទឹកនោមផងដែរ ហើយដោយសារតែចន្លោះផ្សាភ្ជាប់លក្ខណៈធម្មជាតិរវាងទ្វារមាស និងប្រព័ន្ធទឹកនោម ទើបអ្នកជំនាញបានយល់ឃើញថា ពាក្យសមស្របបំផុតសម្រាប់ជំងឺរួមស្វិតទ្វារមាស និងរោគសញ្ញាមានមកជាមួយ គឺចង្កោមរោគសញ្ញាប្រដាប់ភេទ និងផ្លូវទឹកនោម ក្រោយពីអស់រដូវ “Genitourinary syndrome of menopause (GSM)” ។
ជាធម្មតាប្រសិទ្ធភាពក្នុងការព្យាបាលជំងឺបណ្តុំរោគសញ្ញា GSM ពិតជាមាន ហើយកាត់បន្ថយកម្រិតអរម៉ូនអឺស្រ្តូសែន គឺនឹងធ្វើឲ្យមានការប្រែប្រួលក្នុងរាងកាយ ប៉ុន្តែមិនមានន័យថា យើងត្រូវរស់នៅជាមួយភាពជំងឺបណ្តុំរោគសញ្ញា GSM នោះដែរ។
បើតាមការសិក្សានៅបរទេស ស្រ្តីចន្លោះ ១០-៤០ ភាគរយ ក្នុងចំណោមស្រីៗអស់រដូវ បានជួបរោគសញ្ញាជំងឺរួមស្វិតទ្វារមាស ប៉ុន្តែថាមានស្រ្តីមិនដល់៣០ភាគរយផងបានស្វែងរកការព្យាបាល។
២– រោគសញ្ញាជំងឺរួមស្វិតទ្វារមាសមានអ្វីខ្លះ?
រោគសញ្ញាជំងឺរួមស្វិតទ្វារមាស អាចមានដូចជា៖
– ទ្វារមាសស្ងួត
– ក្រហាយទ្វារមាស
– ធ្លាក់ស
– រមាស់ប្រដាប់ភេទ
– ក្រហាយពេលនោម
– ពិបាកទប់នោម
– មានការបង្ករោគច្រើននៅប្រព័ន្ធទឹកនោម
– នោមដោយមិនដឹងខ្លួន
– ធ្លាក់ឈាមតិចៗក្រោយការរួមភេទ
– មានភាពមិនសុខស្រួលក្នុងការរួមភេទ
– ថយចុះជាតិរំអិលអំឡុងពេលរួមភេទ
– រន្ធទ្វារមាសរួមខ្លី និងតូចជាងមុន
រោគសញ្ញាជំងឺ GSM អាចចាប់ផ្ដើមរំខានយើងអំឡុងឆ្នាំឈានទៅរកវ័យអស់រដូវ ឬអាចមិនទាន់បង្កជាបញ្ហារហូតទាល់ប៉ុន្មានឆ្នាំក្រោយអស់រដូវ។ ទោះបីជាស្ថានភាពនេះច្រើនជួបប្រទះក៏ដោយ តែមិនមែនគ្រប់ស្ត្រីអស់រដូវ នឹងមានជំងឺ GSM នោះទេ។ ការរួមភេទជាប្រចាំ ជាមួយដៃគូ ឬសម្រេចកាមខ្លួនឯង សុទ្ធតែអាចជួយស្រីៗ រក្សាជាលិកាទ្វារមាសឲ្យមានសុខភាពល្អ។
ស្រ្តីយើងគួរស្វែងរកការព្យាបាលបើសិនជាឈឺចាប់ពេលរួមភេទដោយមិនបានប្រើទឹករំអិល មានធ្លាក់ឈាមខុសធម្មតា ធ្លាក់ស ក្រហាយ ឬឈឺផ្សាទ្វារមាស។
ដូចគ្នាដែរ ការផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះមួយចំនួន អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ប្រើផលិតផលជួយផ្ដល់សំណើមដល់ទ្វារមាស។
– ប្រើទឹករំអិលជួយកាត់បន្ថយការឈឺចាប់អំឡុងពេលរួមភេទ។
– អត់ធ្មត់ ដើម្បីទទួលបានភាពស្រើបស្រាលអំឡុងពេលរួមភេទ ព្រោះជាតិរំអិលទទួលបានពីភាពស្រើបស្រាលពេលរួមភេទ អាចជួយកាត់បន្ថយរោគសញ្ញាស្ងួរ ឬរលាក ក្រហាយ ទ្វារមាសបាន។
[embed-health-tool-ovulation]