ស្រីៗយើងមានដៃគូរួមភេទ មានធ្លាប់ដឹងទេថាការរួមភេទដល់ចំណុចកំពូលបានផ្ដល់ប្រយោជន៍ដល់សុខភាពអ្វីខ្លះ ក្រៅពីផ្ដល់ភាពស្រណុកសុខស្រួលដល់ផ្លូវអារម្មណ៍ហើយនោះ?
កន្លងមកមានសេចក្ដីរាយការណ៍ជាច្រើនបានលើកឡើងថាការរួមភេទដល់ចំណុចកំពូលមានប្រយោជន៍ដល់សុខភាពស្បែក សក់ និងសុខភាពទូទៅមួយចំនួនទៀតនៃរាងកាយរបស់យើង។ ដូចគ្នាដែរស្រីៗគ្នាយើងប្រហែលជាមិនចាប់អារម្មណ៍ទេថា ការរួមភេទដល់ចំណុចកំពូលក៏ជួយឲ្យវដ្ដរដូវរបស់យើងទៀងទាត់។
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Columbia និងសាកលវិទ្យាល័យ Stanford រកឃើញថាស្រីៗមានដៃគូរួមភេទ ដែលបានរួមភេទយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍គឺភាគច្រើនវដ្ដរដូវរបស់អ្នកទាំងនោះទៀងទាត់ជាងស្រ្តីផ្សេងទៀតដែលមិនសូវរួមភេទ ឬមិនដែលរួមភេទ។
ការអះអាងបែបនេះមិនមែនទើបតែមានថ្មីៗនេះនោះទេ កាលពីឆ្នាំ១៩៧៨ ក៏បានការសិក្សាមួយរបស់សាកលវិទ្យាល័យ Pennsylvania បានរកឃើញដែរថាការរួមភេទ និងបានដល់ចំណុចកំពូលទៀងទាត់មានទំនាក់ទំនងជាមួយនឹងភាពទៀងទាត់នៃវដ្ដរដូវរបស់ស្រីៗ។
ការសិក្សានេះបញ្ជាក់ថា ថ្វីបើអ្នកស្រាវជ្រាវមិនបានដឹងច្បាស់ពីយន្តការប្រព្រឹត្តទៅនៃទំនាក់ទំនងនេះក៏ពិតមែន តែថាការរួមភេទដល់ចំណុចកំពូលបានជួយរក្សាចង្វាក់កោសិការបស់រាងកាយ និងកាត់បន្ថយការរលាក ដែលជួយជំរុញឲ្យវដ្ដរដូវឲ្យមានភាពទៀងទាត់។
ក្រៅពីនេះ ការដល់ចំណុចកំពូលក៏ជួយស្រីៗយើងមានអារម្មណ៍ល្អ ដែលការមានអារម្មណ៍ល្អនេះជួយឲ្យសុខភាពផ្លូវចិត្តក៏ល្អដែរ ជួយកាត់បន្ថយស្រ្តេស ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យចំណងស្នេហាកាន់តែស្អិតល្មួតទៀតផង។
[embed-health-tool-ovulation]