backup og meta

អាថ៌កំបាំងរឿងរួមភេទដល់ចំណុចកំពូល និងសម្រស់របស់ស្រីៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 07, 2022

    អាថ៌កំបាំងរឿងរួមភេទដល់ចំណុចកំពូល និងសម្រស់របស់ស្រីៗ

    ពេល​និយាយ​ដល់​រឿង​រួម​ភេទ ស្រីៗ​យើង​ច្បាស់​ជា​មាន​អារម្មណ៍​អៀន​ខ្មាស ហើយ​អ្នក​ខ្លះ​ថែម​ទាំង​មិន​ហ៊ាន​និយាយ​ដល់​រឿង​នេះ​ទៀត​ផង។ យ៉ាងណា ស្រីៗ​គ្នា​យើង​ដែល​មាន​ដៃគូ​រួម​ភេទ មាន​ដឹង​ទេ​ថា​ការ​រួម​ភេទ​ផ្ដល់​ប្រយោជន៍​ដល់​រាង​កាយ​ ពិសេស​សម្រស់​ស្បែក​យើង​បែប​ណា​ខ្លះ?​

    អ្នកស្រាវ​ជ្រាវ​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​គេង​មិន​គ្រប់​គ្រាន់ និង​ការ​កើត​មុន ដូច​នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ណែនាំ​យើង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ តើ​ស្រីៗ​យើង​ដឹង​ទេ ពេល​រួម​​ភេទ​ដល់​ចំណុច​កំពូល យើង​នឹង​មាន​អារម្មណ៍​ល្អ ហើយ​អាច​គេង​បាន​លក់​ស្រួល​ទៀត​ផង។ ការ​គេង​បាន​ស្កប់​ស្កល់​នេះ​ហើយ ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ និង​ជួយ​ព្យាបាល​ការ​រលាក​ដែល​កើត​មាន​លើ​សរីរាង្គ​របស់​យើង​ទៀត​ផង​។

    រួមភេទ

    ក្រោយ​ពី​រួមភេទ​ដល់​ចំណុច​កំពូល​ ក្រៅពី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល ក៏​ជួយ​ឲ្យ​រាង​កាយ​យើង​​បង្កើន​ការ​ផលិត​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​ ដែល​អ័រម៉ូន​នេះ​ដើរ​តួរ​សំខាន់​ក្នុង​ការ​ជួយ​ការ​ពារ​ស្បែក​​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​។​ ក្រៅ​ពី​នេះ អ័រម៉ូន​អឺស្ត្រូហ្សែន ក៏​ជួយ​រក្សា​ស្បែក​កុំ​ឲ្យ​ស្ដើង និង​ជួយ​ស្បែក​ប្រឆាំង​នឹង​ភាព​​ជ្រីវជ្រួញ​ ដោយ​ជួយ​ឲ្យ​ស្បែក​មាន​សភាព​រលាស់​​​ទៀត​ផង​។

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ក្រៅ​ពី​នេះ ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ក៏​ជួយ​​បង្កើត​អាត្រា​ចរន្ត​ឈាម​រត់​​​ក្នុង​រាង​កាយ ដែល​នេះ​ធ្វើ​ឲ្យ​កោសិកា​ឈាម​នាំ​យក​អុកស៊ីសែន​ទៅ​កាន់​រាង​កាយ​បាន​កាន់តែ​ច្រើន​ទៅ​ដល់​ផ្ទៃ​មុខ​របស់​យើង​។​ ពេល​កោសិកា​ឈាម​នាំ​យក​បរិមាណ​អុក​ស៊ីសែន​ទៅ​ដល់​មុខ​បាន​ច្រើន នឹង​ធ្វើ​ឲ្យ​មុខ​មើល​ទៅ​ភ្លឺថ្លា​ ហើយ​ការ​កើន​ឡើង​នៃ​បរិមាណ​អុកស៊ីសែន​នេះ​ក៏​ជួយ​បង្កើត​ផលិត​កម្ម​ខូឡាជែន​ មាន​ប្រយោជន៍​ល្អ​ប្រឆាំង​នឹង​ភាព​ជ្រីវ​ជ្រួញ​ដែរ។

    អត្ថបទគួរអាន៖

    ខូឡាជែន គឺជា​អ្វី​ដែល​ជួយ​រក្សា​ស្បែក​យើង​ឲ្យ​មើល​ទៅ​ឃើញថា​ក្មេង​​ជាង​វ័យ ហើយ​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​នេះ​ហើយ​បាន​ផ្ដល់​ប្រយោជន៍​ទាំង​នេះ។ ជា​រួម​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ជួយ​ទាំង​ស្បែក កាត់​បន្ថយ​ស្ត្រេស និង​ជួយ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ល្អ​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម