បើយើងសាកសួរពីរឿងមករដូវ ទំនងជាមានស្រីៗជាច្រើនច្បាស់ជានិយាយថាការមករដូចជារឿងគួរឲ្យរំខានមួយ ព្រោះ វាធ្វើឲ្យឈឺចាប់ និងអារម្មណ៍ប្រែប្រួលផង។ ក្រៅពីនេះ ស្រីៗខ្លះអាចត្អួញត្អែរថាមានអាការរៈធេងធោងទៀតផង។
មូលហេតុនាំឲ្យស្រីៗយើងជួបអាការៈវិលមុខធេងធោងពេលមករដូវនេះ អាចថាមានច្រើន តែក្នុងនោះការប្រែប្រួលអ័រម៉ូនក៏ជារឿងមួយដែរ។ ខាងក្រោមនេះជាហេតុផលបួនយ៉ាងធ្វើឲ្យស្រីៗយើងមានអារម្មណ៍ថាវិលមុខពេលមករដូវម្ដងៗ។
១. អារៈឈឺរមួលក្នុងពោះ
អាការៈឈឺរមួលក្នុងពោះនេះ អាចថាជាហេតុផលនៅពីក្រោយអាការៈវិលមុខនេះដែរ។ អាការៈឈឺរមួលនេះ មានតាំងពីកម្រិតស្រាល ទៅដល់កម្រិតធ្ងន់ នៅពេលដែល អាការៈនេះកាន់តែអាក្រក់ ស្រីៗយើងខ្លះសឹងតែមិនអាចដើរបានផង ហើយក៏អាចនាំឲ្យស្រីៗយើងធេងធោងវិលមុខផងដែរ។
២. ស្លេកស្លាំង
ការស្លេកខ្លាំងខ្វះជាតិដែក ជាលក្ខខណ្ឌមួយធ្វើឲ្យរាងកាយមិនអាចផលិត និងរក្សាកោសិកាឈាមក្រហមបានល្អ។ ការធ្លាក់ឈាមរដូវច្រើនពេលមករដូវ អាចនាំឲ្យស្រីៗយើងជួបបញ្ហាស្លេកស្លាំង និងជាលទ្ធផលនាំឲ្យកើតមានអាការៈវិលមុខ និងធេងធោង។
៣.ការមករដូវទាក់ទងនឹងការឈឺក្បាលប្រកាំង
តាមការប៉ាន់ស្មានមនុស្សស្រីប្រហែលជា៦០ភាគរយជួបបញ្ហាឈឺក្បាលប្រកាំងអំឡុងពេលមករដូវ អាចដោយសារមកពីមានការប្រែប្រួលកម្រិតអ័រម៉ូន។ ការឡើងចុះនៃកម្រិតអ័រម៉ូនអឺស្រ្តូសែន អាចនាំឲ្យកើតមានអាការៈឈឺក្បាលប្រកាំងបាន ហើយក៏អបមកជាមួយនឹងអាការៈវិលមុខផងដែរ។
៤. សម្ពាធឈាមទាប
សម្ពាធឈាមទាប ជាហេតុផលទូទៅបំផុតមួយនៅពីក្រោយអាការៈវិលមុខ ហើយសម្ពាធឈាមអាចចុះទាបនៅពេលស្រីៗយើងកំពុងមករដូវ។ ការសិក្សាបង្ហាញថាអ័រម៉ូនភេទជាអ្នកគ្រប់គ្រងលើសម្ពាធឈាម ដែលនាំឲ្យមានកើតជាអាការៈវិលមុខនេះឯង។
អ័រម៉ូនភេទ ដូចជាអ័រម៉ូនអឺស្រ្តូសែន ត្រូវគេដឹងថាជួយដល់ការឡើងសម្ពាធឈាម ហើយវាក៏អ្នកបញ្ចុះសម្ពាធឈាមដូចគ្នា។ ពេលស្រីៗយើងមករដូវ អ័រម៉ូនអឺស្រ្តូដែនឡើងខ្ពស់ ហើយធ្វើឲ្យសម្ពាធឈាមយើងចុះទាបវិញ ដែលនាំឲ្យមានអាការៈវិលមុខធេងធោង។
ជាធម្មតាស្រីៗយើងគ្មានអ្វីត្រូវបារម្ភចំពោះអាការៈវិលមុខពេលមករដូវនេះទេ តែថាបើអាការៈមើលទៅខុសប្រក្រតីណាមួយ គួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីបានដឹងពីស្ថានភាពសុខភាពបានច្បាស់។
[embed-health-tool-ovulation]