ជាច្រើនទសវត្សរ៍មកហើយដែលស្រីៗតែងតែគិតថាពេលអស់រដូវគ្រាន់តែមានរោគសញ្ញាខ្លះៗដូចគ្នាការក្តៅក្រហាយ និងស្ងួតទ្វារមាសតែប៉ុណ្ណោះ។ ទាំងនេះពិតជាកើតមានជាក់ស្តែងមែន ប៉ុន្តែនៅមានការផ្លាស់ប្តូរផ្សេងៗទៀតពេញទាំងរាងកាយតែម្តងកំឡុងពេលយើងអស់រដូវនេះ។
១- តើការអស់រដូវប៉ះពាល់ដល់ខួរក្បាលដែរឬទេ?
ពេលដែលស្រីៗយើងឈានដល់ដំណាក់កាលអស់រដូវ មិនមែនគ្រាន់តែប៉ះពាល់ដល់អូវ៉ុល និងស្បូនតែប៉ុណ្ណោះទេ តែក៏ធ្វើឲ្យមានការធ្លាក់ចុះនៃកម្រិតអេស្ត្រូសែន ខួរក្បាលក៏ផ្លាស់ប្តូរដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការគិត និងអារម្មណ៍ផងដែរ។ ការសិក្សាមួយចំនួនបានបង្ហាញថាកម្រិតអេស្ត្រូសែន ប៉ះពាល់ដល់ការចង់ចាំ និងសើររើទិន្ន័យពីក្នុងខួរក្បាលមកវិញ។ តាមរយៈការស្កែន MRI ស្ត្រីដែលស្ថិតក្នុងដំណាក់កាលអស់រដូវ ខួរក្បាលខាងឆ្វេងនឹងមានសកម្មភាពតិចជាងមុនក្នុងការវែកញែកព័ត៌មាន។ ដូចដែលយើងបានដឹងហើយថាខួរក្បាលខាងឆ្វេងមាននាទីជាអ្នកវិភាគ ពិចារណា។ ដូច្នេះ ស្ត្រីដែលឈានដល់ដំណាក់កាលនេះនឹងឆាប់មានអារម្មណ៍សោកសៅជាងមុន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ស្ត្រីដែលស្ថិតក្នុងវ័យនេះនឹងឆាប់បាក់ទឹកចិត្តជាងកាលនៅក្មេង។
ដោយសារកម្រិតនៃអេស្ត្រូសែនធ្លាក់ចុះ ការភ្លេចភ្លាំងច្រើន គឺក្លាយជារឿងធម្មតាទៅហើយ ដែលគេហៅថា “Brain fog’ ភ្លេចភ្លាំងច្រើន ពិបាកយកស្យង់អារម្មណ៍ និងគ្មានសមត្ថភាពគិតឱ្យបានច្បាស់លាស់។ ទាំងនេះក៏បណ្តាលមកពីអ័រម៉ូនជះឥទ្ធិពលដល់ខួរក្បាលដែរ។ តំបន់ក្នុងខួរក្បាលដែលរក្សាការចង់ចាំនោះគឺ បណ្តំអេស្ត្រូសែន។ ស្ត្រីដែលចូលដល់ដំណាក់កាលអស់រដូវនេះនឹងជួបបទពិសោធន៍ភ្លេចភ្លាំងមួយប៉ព្រិចភ្នែក ឬភ្លេចដៃមួយភ្លែត ឧទាហណ៍ថាគាត់បានដើរចូលទៅផ្ទះបាយ ហើយស្រាប់តែភ្លេចមិនដឹងចូលមកធ្វើអ្វី។
អត្ថបទពាក់ព័ន្ធ៖
- ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា
- ស្រីៗត្រូវប្រយ័ត្ន ទាំងនេះជារោគសញ្ញាឆ្លងមេរោគផ្សិតនៅទ្វារមាសអាចបង្កជំងឺធ្ងន់ធ្ងរ
- ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ
- រលាកទ្វារមាសពេលកំពុងពពោះ អាចប៉ះពាល់កូនក្នុងផ្ទៃឬអត់?
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
ស្តាប់ទៅគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែវាជារឿងធម្មតាទៅហើយដែលរចនាសម្ព័ន្ធរបស់ខួរក្បាលត្រូវផ្លាស់ប្តូរក្នុងវ័យនេះ ហើយវាក៏ដូចជាផ្នែកផ្សេងៗនៃរាងកាយផងដែរ។ ដល់ពេលអស់រដូវ ខួរក្បាលស្រីៗនឹងមានទំហំតូច ហើយងាយនឹងដាច់សរសៃឈាមនៅពេលណាមួយដែលមិនអាចកត់សំគាល់បាន។ ជំងឺដាច់សរសៃឈាមខួរក្បាលកើតមានឡើងនៅក្នុងខួរក្បាលដែលមាន myelin ដែលជាអ៊ីសូឡង់សម្រាប់កោសិកាសរសៃប្រសាទដើម្បីបង្កើនល្បឿននៃដំណើរការព័ត៌មានរបស់ខួរក្បាល។
ជាលទ្ធផលនៃអ្វីទាំងនេះគឺឲ្យស្រីៗយើងមានការគិតយឺតជាងមុន។ ការផ្លាស់ប្តូរនេះអាចនឹងជួសជុលបានដោយស្ត្រីជាច្រើនអាចនឹងថ្លឹងថ្លែងពីអារម្មណ៍ និងក្រោយពីបានព្យាបាលជំនួសដោយអ័ម៉ូនអេស្ត្រូសែន។
២- ការការពារខួរក្បាលដោយមិនប្រើអ័រម៉ូន
ក្នុងវ័យនេះ ជំងឺស្ត្រេសងាយនឹងកើតមានគ្រប់ពេល ហើយវាកើតឡើងដោយសារតែការមិនមានតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ លើសពីនេះទៅទៀត ស្ត្រេសអាចបណ្តាលឱ្យខ្វះលំនឹងអ័រម៉ូនសំខាន់ៗ (អេស្ត្រូសែន តេស្តូស្តឺរ៉ូន និងប្រូសែសស្តូរ៉ុន ) ។ នេះជាការធ្វើឱ្យអារម្មណ៍វិលវល់ចុះឡើងៗដដែលៗ។ ដូចនេះជាការចាំបាច់ណាស់ដែលយើងត្រូវគ្រប់គ្រង និងកាត់បន្ថយស្រ្តេសឱ្យបាន។
អ័រម៉ូនផ្សេងទៀតដែលធ្វើឱ្យលែងមានអារម្មណ៍នឹងនគឺក័រទីសុល (Cortisol) ជាអ័រម៉ូនស្ត្រេស។ វាបណ្តាលឱ្យយើងគេងមិនសូវលក់។ ដូចនេះយើងគួរតែរៀនធ្វើយ៉ាងម៉េចឱ្យគេងក្នុងបរិយាកាសមួយដែលល្អ និងបង្កើនគុណភាពនៃការគេង។ វាក៏អាចនាំមកនូវការបង្កើនកម្រិតនៃអ័រម៉ូនក័រទីសុលដែលនឹងបង្ករឱ្យមានបញ្ហាជាច្រើនដែលនាំឱ្យគេងមិនលក់ផងដែរ។
វេជ្ជបណ្ឌិត Christiane Northrup បាននិយាយថា វិធីផ្សេងដែលការពារខួរក្បាលស្រីៗពីរោគសញ្ញានៃការអស់រដូវនេះគឺបំប៉នខ្លួនយើងជាមួយនឹងសារធាតុចិញ្ចឹមពីអាហារប្រចាំថ្ងៃ និងជៀសវាងការផឹកគ្រឿងស្រវឹង និងជក់បារី។ ប្រើប្រាស់ថ្នាំបំប៉ន ក៏ជាជម្រើសដែលល្អមួយដែរ តែត្រូវពិភាក្សាជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់។
[embed-health-tool-ovulation]