ការបាត់រដូវគឺជាសញ្ញាមួយក្នុងចំណោមសញ្ញាផ្សេងៗទៀតនៃការសង្ស័យថាមានផ្ទៃពោះ។ ប៉ុន្តែមិនមែនគ្រប់ករណីនៃការបាត់រដូវទាំងអស់សុទ្ធតែបញ្ជាក់ថា មានផ្ទៃពោះនោះទេ។
បើតាម គ្លីនិក រ៉ាក់ បានឲ្យដឹងថា ករណីខ្លះ ស្រ្តីអាចបាត់រដូវ តែធ្វើតេស្តទឹកនោមមិនឃើញមានផ្ទៃពោះ វាអាចមកពីការធ្វើតេស្តទឹកនោមភ្លាមៗពេក ស្រ្តីគួរតែរង់ចាំ ១-២ សប្តាហ៍ បន្ទាប់ពីបាត់រដូវ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ចំពោះករណីខ្លះ ស្រ្តីមួយចំនួនបានបាត់រដូវ ហើយធ្វើតេស្តទឹកនោមតែបែរជាមិនឃើញមានផ្ទៃពោះ ព្រោះវាអាចជាការដែលរដូវមកយឺត ឬផ្អាករដូវជាដើម។ បញ្ហាទាំងនេះអាចបណ្តាលមកពីមូលហេតុខ្លះៗដូចជា បញ្ហាសុខភាព ការឡើង ឬស្រកទម្ងន់ ស្រ្តេស ហាត់ប្រាណខ្លាំងពេក ការប្រើប្រាស់ថ្នាំផ្សេងៗ។ល។
គ្លីនិក រ៉ាក់ ក៏បានណែនាំឲ្យស្រ្តីដែលបាត់រដូវ គួរតែជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការពិនិត្យសុខភាព ទោះបីសង្ស័យ ឬមិនសង្ស័យថាមានផ្ទៃពោះក្តី។
អត្ថបទពាក់ព័ន្ធ៖
- ចង់ដឹងមានផ្ទៃពោះ ឬអត់ តេស្ត ២របៀបនេះដឹងច្បាស់ហ្មង
- មានហេតុផលចាំបាច់អីខ្លះបានត្រូវពិនិត្យផ្ទៃពោះភ្លាមៗ ពេលដឹងថាមានកូន
- ស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានកូនហើយ
- ស្រីៗបើសង្ស័យ ចាំពេទ្យលម្អិតពីវិធីធ្វើតេស្តមានផ្ទៃពោះដោយខ្លួនឯង
[embed-health-tool-ovulation]