brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ចំណាំទុកស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានផ្ទៃពោះហើយ

ក្រោយពីបាត់រដូវ ស្រីៗគ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ បើសង្ស័យ ត្រូវពិនិត្យផ្ទៃពោះទើបច្បាស់។ ប៉ុន្តែត្រូវដឹង បើយើងពិតជាមានផ្ទៃពោះ មិនត្រឹមតែបាត់រដូវទេ ក៏មានសញ្ញាប្លែកៗមួយចំនួនទៀតកើតឡើងផងដែរ។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​ខាង​ក្រោម។

ចំណាំទុកស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានផ្ទៃពោះហើយ

អាការ និងសញ្ញាចម្បងអាចឲ្យយើងសង្ស័យមានផ្ទៃពោះដូចជា៖

១- ឈឺពោះមានឈាមធ្លាក់

ដំណាក់កាលដំបូងពេលមានផ្ទៃពោះ ជាដំណាក់កាលភ្ជាប់ខ្លួនរបស់អំប្រ៊ីយ៉ុងទៅនឹងជញ្ជាំងស្បូន ធ្វើឲ្យគ្នាយើងមានអារម្មណ៍​ឈឺពោះ មានឈាមធ្លាក់តាមទ្វារមាសតិចតួច។ ករណីឡើងក្រាស់នៃជញ្ជាំងទ្វារមាស អាចឲ្យមានការធ្លាក់ទឹករំអិលខុសពីធម្មតា ហើយទឹករំអិលធ្លាក់មកមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំទេ គ្រាន់មានក្លិនមិនល្អ បង្កការរំខានផ្សេងៗ ហេតុនេះយើងគួរធ្វើតេស្តដើម្បីដឹងថាមានមេរោគឆ្លង ឬអត់។

២- ឈឺសុដន់

ដោយសារអតុល្យភាពកម្រិតអ័រម៉ូនក្នុងត្រីមាសទី១ នៃគភ៌ សុដន់អាចឡើងហើម ប៉ោងធំ ស្រៀវ និងជ្រាយជាងធម្មតា។ ចុង​សុដន់អាចឡើងក្រមៅជាងមុន ប៉ុន្តែអាការៈទាំងនេះនឹងបាត់ទៅវិញ ពេលចូលដល់ត្រីមាសទី២។

អាការៈចាញ់កូន

៣- អស់កម្លាំង

កំណើនអ័រម៉ូន ប្រូហ្គេស្តេរ៉ូន (Progesterone) ក្នុងឈាម អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍នឿយហត់ អស់កម្លាំង។ កំណើនគ្រាប់ឈាម ការធ្លាក់ចុះសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ក៏អាចជាកត្តាមួយរួមផ្សំ។ អាការទាំងនេះនឹងបាត់ទៅ​វិញ ពេលចូលដល់ត្រីមាសទី២ ក៏ប៉ុន្តែនឹងអាចត្រលប់មកវិញនៅត្រីមាសទី៣។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់!

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!

ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!

ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!

៤- ក្អួតចង្អោរ

គ្នាយើងមួយចំនួនចាប់ផ្តើមមានអាការៈចាញ់នៅខែទី ២-៣ នៃគភ៌ ប៉ុន្តែខ្លះអាចចាប់ផ្តើមតាំងពីទើបពពោះដំបូង។ អាការៈនេះកើតឡើងគ្រប់ពេល មិនថាព្រឹក ថ្ងៃ ឬយប់នោះទេ។

៥- ចំណង់អាហារប្រែប្រួល

ចំណង់អាហារស្រីៗមានផ្ទៃពោះ អាចផ្លាស់ប្តូរខ្លាំង ជួនកាលអាចឃ្លានប្រភេទអាហារប្លែកៗ ឯខ្លះទៀតអាចចាញ់ក្លិន ឬមិនចូលចិត្តអាហារមួយចំនួនទៀតផង។ អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ ប៉ុន្តែអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន។ រយៈពេលពេលកើតមានអាការៈនេះ អាស្រ័យលើយើងម្នាក់ៗ បើសុខៗ យើងប្រែជាស្អប់អាហារធ្លាប់ចូលចិត្ត គួរសាកល្បងធ្វើតេស្តផ្ទៃពោះ។

៦- អារម្មណ៍ប្រែប្រួលមិនទៀង

អំឡុងពេលមានផ្ទៃពោះ កម្រិតអ័រម៉ូនក្នុងឈាមឡើងចុះ ប៉ះពាល់ដល់មុខងារបញ្ជូនព័ត៌មានទៅប្រព័ន្ធប្រសាទក្នុងខួរក្បាល បណ្តាលឲ្យស្រីៗយើងមាន​អារម្មណ៍ប្រែប្រួលមិនទៀងទាត់ អាចឆាប់យំ ឆាប់ភ័យ ឆាប់បាក់ទឹកចិត្ត ខុសៗពីគ្នា។

បើអារម្មណ៍ប្រែប្រួលមិនទៀងទាំងគ្មានមូលហេតុ គួរសាកល្បងធ្វើតេស្តមានផ្ទៃពោះ។ អាចទៅប្រឹក្សាយោបល់ជាមួយពេទ្យ បើបម្រែបម្រួលអារម្មណ៍នេះប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ឬបង្កគ្រោះថ្នាក់ផ្សេងៗលើខ្លួនឯង៕

ចំណុចសំខាន់

អាការ និងសញ្ញាចម្បងអាចឲ្យយើងសង្ស័យមានផ្ទៃពោះដូចជា៖

១- ឈឺពោះមានឈាមធ្លាក់


២- ឈឺសុដន់


៣- អស់កម្លាំង


៤- ក្អួតចង្អោរ


៥- ចំណង់អាហារប្រែប្រួល


៦- អារម្មណ៍ប្រែប្រួលមិនទៀង


អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Sao Solynet · កែ 10/03/2025