ក្រោយបាត់រដូវ ស្រីៗគ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ បើសង្ស័យ ត្រូវពិនិត្យផ្ទៃពោះទើបច្បាស់។ ប៉ុន្តែត្រូវដឹង បើយើងពិតជាមានផ្ទៃពោះ មិនត្រឹមតែបាត់រដូវទេ ក៏មានសញ្ញាប្លែកៗមួយចំនួនទៀតកើតឡើងផងដែរ។ “Hello គ្រូពេទ្យ” មានបកស្រាយខាងក្រោម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រោយបាត់រដូវ ស្រីៗគ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ បើសង្ស័យ ត្រូវពិនិត្យផ្ទៃពោះទើបច្បាស់។ ប៉ុន្តែត្រូវដឹង បើយើងពិតជាមានផ្ទៃពោះ មិនត្រឹមតែបាត់រដូវទេ ក៏មានសញ្ញាប្លែកៗមួយចំនួនទៀតកើតឡើងផងដែរ។ “Hello គ្រូពេទ្យ” មានបកស្រាយខាងក្រោម។
អាការៈសញ្ញាចម្បងអាចឲ្យយើងសង្ស័យមានផ្ទៃពោះដូចជា៖
ដំណាក់កាលដំបូងពេលមានផ្ទៃពោះ ជាដំណាក់កាលភ្ជាប់ខ្លួនរបស់អំប្រ៊ីយ៉ុងទៅនឹងជញ្ជាំងស្បូន ធ្វើឲ្យគ្នាយើងមានអារម្មណ៍ឈឺពោះ មានឈាមធ្លាក់តាមទ្វារមាសតិចតួច។ ករណីឡើងក្រាស់នៃជញ្ជាំងទ្វារមាស អាចឲ្យមានការធ្លាក់ទឹករំអិលខុសពីធម្មតា ហើយទឹករំអិលធ្លាក់មកមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំទេ គ្រាន់មានក្លិនមិនល្អ បង្កការរំខានផ្សេងៗ ហេតុនេះយើងគួរធ្វើតេស្តដើម្បីដឹងថាមានមេរោគឆ្លង ឬអត់។
ដោយសារអតុល្យភាពកម្រិតអ័រម៉ូនក្នុងត្រីមាសទី១ នៃគភ៌ សុដន់អាចឡើងហើម ប៉ោងធំ ស្រៀវ និងជ្រាយជាងធម្មតា។ ចុងសុដន់អាចឡើងក្រមៅជាងមុន ប៉ុន្តែអាការៈទាំងនេះនឹងបាត់ទៅវិញ ពេលចូលដល់ត្រីមាសទី២។
កំណើនអ័រម៉ូន ប្រូហ្គេស្តេរ៉ូន (Progesterone) ក្នុងឈាម អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍នឿយហត់ អស់កម្លាំង។ កំណើនគ្រាប់ឈាម ការធ្លាក់ចុះសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ក៏អាចជាកត្តាមួយរួមផ្សំ។ អាការៈទាំងនេះនឹងបាត់ទៅវិញ ពេលចូលដល់ត្រីមាសទី២ ក៏ប៉ុន្តែនឹងអាចត្រលប់មកវិញនៅត្រីមាសទី៣។
អត្ថបទពាក់ព័ន្ធ៖ស្រីៗបើសង្ស័យ ចាំពេទ្យលម្អិតពីវិធីធ្វើតេស្តមានផ្ទៃពោះដោយខ្លួនឯង
គ្នាយើងមួយចំនួនចាប់ផ្តើមមានអាការៈចាញ់នៅខែទី ២-៣ នៃគភ៌ ប៉ុន្តែខ្លះអាចចាប់ផ្តើមតាំងពីទើបពពោះដំបូង។ អាការៈនេះកើតឡើងគ្រប់ពេល មិនថាព្រឹក ថ្ងៃ ឬយប់នោះទេ។
ចំណង់អាហារស្រីៗមានផ្ទៃពោះ អាចផ្លាស់ប្តូរខ្លាំង ជួនកាលអាចឃ្លានប្រភេទអាហារប្លែកៗ ឯខ្លះទៀតអាចចាញ់ក្លិន ឬមិនចូលចិត្តអាហារមួយចំនួនទៀតផង។ អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ ប៉ុន្តែអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន។ រយៈពេលពេលកើតមានអាការៈនេះ អាស្រ័យលើយើងម្នាក់ៗ បើសុខៗ យើងប្រែជាស្អប់អាហារធ្លាប់ចូលចិត្ត គួរសាកល្បងធ្វើតេស្តផ្ទៃពោះ។
អំឡុងពេលមានផ្ទៃពោះ កម្រិតអ័រម៉ូនក្នុងឈាមឡើងចុះ ប៉ះពាល់ដល់មុខងារបញ្ជូនព័ត៌មានទៅប្រព័ន្ធប្រសាទក្នុងខួរក្បាល បណ្តាលឲ្យស្រីៗយើងមានអារម្មណ៍ប្រែប្រួលមិនទៀងទាត់ អាចឆាប់យំ ឆាប់ភ័យ ឆាប់បាក់ទឹកចិត្ត ខុសៗពីគ្នា។
បើអារម្មណ៍ប្រែប្រួលមិនទៀងទាំងគ្មានមូលហេតុ គួរសាកល្បងធ្វើតេស្តមានផ្ទៃពោះ។ អាចទៅប្រឹក្សាយោបល់ជាមួយពេទ្យ បើបម្រែបម្រួលអារម្មណ៍នេះប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ឬបង្កគ្រោះថ្នាក់ផ្សេងៗលើខ្លួនឯង។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕