៣- របៀបធ្វើតេស្តដោយខ្លួនឯង
ធ្វើតេស្តផ្ទៃពោះខ្លួនឯង មានភាពងាយស្រួល មិនចំណាយពេលយូរ គ្រាន់តែធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ខណៈវិធីសាស្ត្រប្រើឧបករណ៍តេស្ត មាន៖
– អាចជ្រើសរើសវិធីណាមួយយើងគិតថាងាយស្រួល ដូចជា នោមដាក់ក្នុងពែងពេលព្រឹក បន្ទាប់មកយកឧបករណ៍ពិនិត្យទឹកនោមជ្រលក់ ឬអាចដាក់ឧបករណ៍ពិនិត្យក្នុងចានបង្គន់ ឬក៏នោមដាក់ក្នុងពែង (ឬរកអីត្រង) ហើយបន្តក់ទឹកនោមនោះ ២-៣ តំណក់លើឧបករណ៍ ជាការស្រេច។
– រង់ចាំប្រហែល ៥ នាទី ចាំពិនិត្យលទ្ធផល៖ ដោយសារប្រភេទតេស្តខុសៗគ្នា រូបភាពលទ្ធផលក៏ទម្រង់ខុសៗគ្នាដែរ។ បើសិនលទ្ធផលវិជ្ជមាន ទម្រង់រូបភាពលើឧបករណ៍ពិនិត្យមានចេញឆ្នូត ២ ខ្សែ មានពណ៌ ឬមានសញ្ញា “+”។
ចំពោះឧបករណ៍ធ្វើតេស្តប្រើថ្ម ឧបករណ៍នឹងបញ្ចេញសំឡេងបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន។