តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

សង្ស័យថាមានផ្ទៃពោះ ស្រីៗគួរ​ធ្វើ​តេស្ត​ពេល​ណា​ល្អ?

    សង្ស័យថាមានផ្ទៃពោះ ស្រីៗគួរ​ធ្វើ​តេស្ត​ពេល​ណា​ល្អ?

    សម្រាប់​ស្រីៗ​យើង​ភាគ​ច្រើន​ ប្រហែល​ជា​មាន​ការ​ថប់បារម្ភ​ខ្លាំង​​ នៅ​ពេល​ត្រូវ​ធ្វើ​តេស្ត​ផ្ទៃពោះ​ម្តង​ៗ​ ពីព្រោះ​អ្នក​ខ្លះ​ចង់​បាន​​កូន​ រី​ឯ​អ្នក​ខ្លះ​ទៀត​បែរ​ជា​មិន​ចង់​បាន​កូន​ទៅ​វិញ។​​​​

    ទោះ​ជា​បែប​ណា​ក្តី​ ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​ពេលវេលា​​ត្រឹមត្រូវ​ គឺ​មាន​សារៈសំខាន់​ណាស់​ ​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ដឹង​​កាន់​តែ​ច្បាស់​អំពី​ការ​មាន​ផ្ទៃ​ពោះ​។​

    ១.ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​​ជាមួយ​នឹង​ឧបករណ៍​តេស្ត​ដោយ​ខ្លួន​ឯង​?

    ​​​ជា​ទូទៅ​ នៅ​ពេល​ដែល​យើង​បាត់​រដូវ​ ឬ​មក​រដូវ​យឺត​ វា​អាច​ជា​សញ្ញា​ដំបូង​ដែល​​ធ្វើ​ឲ្យ​យើង​​ត្រូវ​ប្រញាប់​​ទៅ​រក​ទិញ​​តេស្ត​ផ្ទៃ​ពោះ​​ជាក់​ជា​មិនខាន។​ ប៉ុន្តែ​ ស្រីៗ​យើង​គួរ​​តែ​រង់ចាំ​ដល់​ពេលវេលា​ជាក់លាក់​មួយ​សិន​​​ មុន​នឹង​​សម្រេច​ចិត្ត​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​​​។​ ​

    ការ​ធ្វើ​តេស្ត​​នៅ​ក្នុង​រយៈ​ពេល​១​ ទៅ​២​សប្ដាហ៍​បន្ទាប់​ពី​យើង​រួម​ភេទ​រួច​ ឬ​១០​ថ្ងៃ​បន្ទាប់​ពី​យើង​បាត់​រដូវ​ គឺ​ជា​ពេល​វេលា​ដ៏​សមស្រប​​នៅ​ក្នុង​ការ​ស្រាយ​ចម្ងល់​នេះ​​។​ ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​រង់ចាំ​​​​ពេល​វេលា​​បន្តិច​សិន​​នោះ​​គឺ​ដោយសារ​តែ​យើង​ត្រូវ​ស្វែង​រក​​​​​​អ័រម៉ូន​មាន​ផ្ទៃពោះ hCG ​ដែល​ត្រូវ​ការ​រយៈពេល​ពី​៧ទៅ១២ថ្ងៃ​ បន្ទាប់​ពី​ស៊ុត​​ត្រូវ​បាន​បង្ក​កំណើត​ និងបាន​ទៅ​តោងជាប់​នឹង​ជញ្ជាំងស្បូន​។​ ហេតុដូច្នេះ​ហើយ​ ប្រសិន​បើ​យើង​ធ្វើ​តេស្ត​លឿន​ជាង​នេះ​ ​យើង​អាច​នឹង​ទទួល​លទ្ធផល​អវិជ្ជមាន​ បើ​ទោះបី​ជា​យើង​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ ពី​ព្រោះ​កម្រិតអ័រម៉ូន hCG មិន​ត្រូវ​គ្នា​នៅ​ឡើយ​​​។

    ២.​ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​ឈាម​​រក​មើល​ផ្ទៃពោះ​?

    ​​​​​​​នៅ​ពេល​ដែល​​ស្រីៗ​យើង​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​ ជាមួយ​នឹង​ឧបករណ៍​តេស្ត​​ដោយ​ខ្លួន​ឯង​ ឃើញ​​លទ្ធផល​អវិជ្ជមាន​ជាច្រើន​ដង​ ប៉ុន្តែ​យើង​នៅ​តែ​ជឿ​ថា​ខ្លួន​​​​មាន​ផ្ទៃពោះ​នោះ​ យើង​អាច​ធ្វើ​តេស្ត​ឈាម​រក​មើល​ផ្ទៃ​ពោះ​បាន​​ ដើម្បី​ឲ្យ​​ប្រាកដ​ក្នុង​ចិត្ត​។ នៅ​ពេល​ដែល​ឧបករណ៍​តេស្ត​ផ្ទៃ​ពោះ​ វាស់​កម្រិត​អ័រម៉ូន​ hCG ការ​ធ្វើ​តេស្ត​ឈាម​​មាន​ភាព​ត្រឹមត្រូវ​ជាង​ ព្រម​ទាំង​អាច​ស្វែង​រក​កម្រិត​អ័រម៉ូន​ hCG​នៅ​ក្នុង​ឈាម​បាន​ផង​ដែរ។​ ​ប៉ុន្តែ​ យើង​ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ជា​មុន​សិន​ បន្ទាប់​ពី​ការ​រួម​ភេទ​ ឬ​បាត់​រដូវ​ ដូច​​ទៅ​នឹង​​ការ​ធ្វើ​តេស្ត​ដោយ​ឧបករណ៍​ដែរ​។

    ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ធ្វើតេស្ត​ឈាម​រក​មើល​ផ្ទៃពោះ​ ក៏​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ស្ត្រី​ដែល​ធ្លាប់​រលូត​កូន​ មាន​ផល​វិបាក​នៅ​ក្នុង​មាន​កូន​ ឬ​​មាន​បញ្ហា​​សុខភាព​នៅ​ពេល​កន្លង​មក​ផង​ដែរ​។​

    pregnant 2

    ៣.​ពេល​វេលា​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ធ្វើ​តេស្ត

    ​​​​​យោង​ទៅ​តាម​អ្នក​ជំនាញ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​ ​យើង​នឹង​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​បំផុត​ ប្រសិន​បើ​យើង​ធ្វើ​តេស្ត​នៅ​ពេល​ព្រឹក​ព្រលឹម​ គឺ​នៅ​ពេល​ដែល​យើង​នោម​ជា​លើក​​ដំបូង​ ពីព្រោះ​ទឹក​នោម​នៅ​ពេល​ព្រឹក​ មាន​កម្រិត​អ័រម៉ូន​ hCG ខ្ពស់​ជាង​នៅ​ពេល​យប់​។

    ម្យ៉ាង​វិញ​ទៀត​ យើង​មិន​ចាំបាច់​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ជាង​ធម្មតា​នោះ​ទេ​ ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​ទឹក​នោម​​ឡើង​រាវ​ និង​ធ្វើ​ឲ្យ​លទ្ធផល​តេស្ត​មាន​ការ​ប្រែប្រួល​​​​​​ទៅ​ជា​ខុស​​ផង​ដែរ​

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 06/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត