backup og meta

ចង់ពាក់ស្បែកជើងកែងអេស្កាប៉ាំងមិនឈឺចាប់ ឬរបួស គួរដឹងតិចនិកនេះ

ចង់ពាក់ស្បែកជើងកែងអេស្កាប៉ាំងមិនឈឺចាប់ ឬរបួស គួរដឹងតិចនិកនេះ

អ្នក​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​ទោះ​រាល់​ថ្ងៃ ឬ​យូរ​ៗ​ម្ដង​មិន​អាច​ចៀស​ផុត​ពី​​ការ​ឈឺចាប់ និង​របួស​ខ្លះ​ៗ បើ​មិន​ដឹង​ពី​តិចនិក​មួយ​ចំនួន។ កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ ស្បែកជើងក្នុង​ផ្សារ​ធំ​ថ្មី និង​ជា​យុវតី​ស៊ីវិល័យ​មាន​ការ​យល់​ដឹង​ពី​របៀប​រៀបចំ​ខ្លួន បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ស្បែកជើង​ប្រភេទ​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​កែង​ជើង និង​ម្រាម ហើយ​នាង​ក៏​បាន​បែងចែក​ជា ៤ ដំណាក់កាល។

១- បិទ​កែង​ជើង

ក្មេង​ស្រី​វ័យ​ទើប​តែ ២០ ឆ្នាំ ដែល​មាន​រស​និយម​ខ្ពស់​ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​បាន​បញ្ជាក់​ថា ជា​ធម្មតា​ស្បែកជើង​ម៉ាក​ល្បី​កម្រិត​ណា​ក៏​ដោយ ពេល​ពាក់​យូរ​ទៅ​នឹង​ឈឺចាប់​ដូចគ្នា ព្រោះ​ស្បែក​ត្រង់​កន្លែង​​កែង ប៉ះ​គ្នា​នឹង​ស្បែក​ជើង​ពេល​យើង​ធ្វើ​ចលនា។ ដូចនេះ​គួរតែ​យក​ស្កុត​ថ្លា​បិទ​នៅ​កែង​ជើង​ជាមុន ដើម្បី​កុំ​ឲ្យ​រលាត់​ស្បែក​រហូត​ក្លាយ​ជា​ដំបៅ​ឈឺចាប់។

ពាក់ស្បែកជើងកែងHello_គ្រូពេទ្យ

២- យក​ស្កុត​បិទ​ម្រាម​ជើង

យុវតី​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​បន្ត​ថា ម្រាម​ជើង​ដែល​ទទួល​រង​ភាព​ឈឺចាប់​មាន​ពីរ​ម្រាម គឺ​ម្រាម​កណ្ដាល និង​ម្រាម​នាង​ជើង។ ម្រាម​ជើង​ពីរ​នេះ ពេល​ពាក់​ស្បែក​ជើង​វា​ពយ​ឡើង​មក​លើ​ជាង​គេ ដូចនេះ​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ប្រាកដជា​ពាក់​មិន​បាន​យូរ​ឡើយ។

៣- អេប៉ុង​កល់​ខាង​មុខ

អ្នក​លក់​នៅ​ផ្សារ​ធំ​ថ្មី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ស្បែកជើង​កែង​អេស្កាប៉ាំង​មាន​សភាព​ស្រួច​បិត​ជិត​ខាង​មុខ ដូចនេះ​វា​អាច​ត្បៀត​មេជើង​ធ្វើឲ្យ​ហើម ហើយ​អាច​បណ្ដាល​ឲ្យ​ឈឺចាប់​ក្រចក​មេជើង​នេះ​ឯង។ វិធី​ល្អ​គួរតែ​កាត់​អេប៉ុង​ចោះ​ជា​រាង​រង្វង់​ជើង ដាក់​ក្នុង​ស្បែកជើង ហើយ​ពេល​យើង​ពាក់​ទៅ​មាន​អារម្មណ៍​ល្អ គ្មាន​ការ​កកិត និង​កៀប។

៤- ស្បែកជើង​ចង្អៀត

ប្រសិនបើ​យើង​ស្រលាញ់ និង​ចង់​ពាក់​ស្បែកជើង​នោះ​ទាំង​ចង្អៀត​វា​ប្រាកដ​ជា​ឈឺ​ជើង​មិន​ខាន។ យើង​នៅ​តែ​អាច​ពាក់​ស្បែក​ជើង​នោះ​ដដែល ដោយ​មិន​មាន​ការ​ឈឺចាប់​អ្វី​ទាំងអស់ ដោយ​ដំបូង​គ្រាន់តែ​ពាក់​ស្រោម​ជើង ហើយ​ទៅ​ស៊ក​ស្បែកជើង​ចង្អៀត​នោះ រួច​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក​ផ្លុំ​ដោយ​ប្រើ​ខ្យល់​មាន​កម្ដៅ ដើម្បី​ឲ្យ​ជ័រ​ស្បែក​ជើង​រីក​មាឌ។ បន្ទាប់​មក​ដោះ​ស្រោម​ជើង​ចេញ ហើយ​អាច​ពាក់​បាន​ធម្មតា។

អត្ថបទ​ពាក់ព័ន្ធ៖ ​ប្រើក្រមួនក្ដៅ ក្រមួនត្រជាក់បករោម មានគុណវិបត្តិអ្វីខ្លះ?

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម