backup og meta

កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយ​បាន

មុន​ គឺជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​ចង់​ជួប​ប្រទះ ប៉ុន្តែ​ មុន​ដែល​បង្ក​ដោយ​កត្តា​ខាង​ក្រៅ​រាងកាយ​ ងាយស្រួល​ព្យាបាល​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​មូលហេតុ​បង្ក​ពី​ខាង​ក្រៅ ​មុន​ទៅ​លើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។

១. មុន​នៅ​ខ្នង និង​ស្មា

មុន​ខ្នង​អាច​បង្ក​ដោយសារ​ខ្សែ​កាតាប ឬ​ពាក់​អាវ​រឹបៗ។ ប្រសិនបើយើង​មាន​មុន​ក្រហម​តូចៗ នេះ​អាច​ជា​ប្រតិកម្ម​ជាមួយ​នឹង​សាប៊ូ។ ការ​ញ៉ាំ​អាហារ​បំពង ឬ​មាន​ខ្លាញ់​ច្រើន ​ក៏​ជា​មូលហេតុ​បង្ក​មុន​ដែរ។ យើង​អាច​ព្យាបាល​មុន​ដែល​បង្ក​ដោយ​មូលហេតុ​ខាង​លើ​ដោយ​ងូត ទឹកមាន​លាយ​​អំបិលខ្លះៗ ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

២. មុន​នៅ​ទ្រូង

មុន​នៅ​ទ្រូង​អាច​មក​ពី​អាលែកហ្សី​ជាមួយ​នឹង​សាប៊ូ​ដុស​ខ្លួន ឬ​អាច​មក​ពី​យើង​ផឹក​ពពួក​ទឹកក្រូច ញ៉ាំគ្រឿងទេស និង​គ្រឿង​សមុទ្រ។ យើង​អាច​ប្រើ Baking soda សម្រាប់​បញ្ហា​មុន​នេះ​ ដោយ​គ្រាន់​តែ​លាយ Baking soda ជាមួយ​នឹង​ទឹក ​រួច​យក​មក​ម៉ាស្សា​នៅ​ទ្រូង និង​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។

កើតមុន

៣. មុន​នៅ​ក

មុន​នៅ​ក​ អាច​មក​ពី​អាលែកហ្សី​ជាមួយ​នឹង​សាប៊ូ​កក់​សក់ ឬ​ផលិតផល​ថែរក្សា​សក់​ផ្សេងៗ ហើយ​ក៏​មក​ពី​ញ៉ាំ​អាហារ​ជាតិ​ផ្អែម​ច្រើន។ យើង​អាច​កម្ចាត់​មុន​នៅ​ក​បាន​ ដោយ​យក​សំឡី​ជ្រលក់​ទឹក​ក្រូចឆ្មារ​ជូត​នឹង​ក ទុក​ចោល ​១០ ​នាទី ​រួច​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។

៤. មុន​នៅ​ដៃ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/10-hidden-causes-of-acne-and-ways-to-get-rid-of-it-331360/

កំណែ​ប្រែបច្ចុប្បន្ន

09/07/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ

ជួបបញ្ហាស្បែកមុខស្ងួត គ្នាយើងគួរដឹង​ចំណុចទាំងនេះ


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ថាត់ រ័ត្នមូនីតា បាន​ធ្វើ​បច្ចុប្បន្នភាព 09/07/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម