backup og meta

ធុញនឹងមុនខ្នងមែនទេ? សាកវិធី ៣ យ៉ាងនេះមើល៍!

ធុញនឹងមុនខ្នងមែនទេ? សាកវិធី ៣ យ៉ាងនេះមើល៍!

មុន​ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​សម្រាប់​គ្នា​យើង ពិសេស​ក្មេងៗ​កំពុង​ចាប់​ផ្ដើម​ពេញ​រូប​ពេញ​រាង។ មុន​មិន​ត្រឹម​តែ​កើត​នៅ​លើ​មុខ​ទេ វា​ក៏​អាច​កើត​លើ​ ក ទ្រូង និង​ខ្នង​បាន​ដែរ តែ​មុនប្រភេទខ្លះអាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ពេល​យើងលូត​លាស់​កាន់​តែ​ធំ​ទៅ​ៗ។ ប៉ុន្តែ បើ​យើង​ព្យាបាល​ខុស ឬ​ទុក​ចោល​មិន​ព្យាបាល វា​អាច​រាលដាល​កាន់​តែ​ខ្លាំង ​បន្សល់​ទុក​ស្លាក​ស្នាម បើ​ស្រីៗ​វិញ​មិន​ហ៊ាន​ពាក់​អាវ​បញ្ចេញ​ខ្នង​ទេ។

ចុះ​មាន​មធ្យោបាយ​ណា​ល្អ សម្រាប់​បំបាត់​មុន​ខ្នង​អត់? តាម​ពិត​ទៅ វិធី​ព្យាបាល​មុន​លើ​ខ្នង មាន​ច្រើន​យ៉ាង​ដែល​គ្នា​យើង​អាច​ទុក​ចិត្ត អនុវត្ត​បាន ដើម្បី​ដោះ​ស្រាយ​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​នេះ​ដូច​ជា៖

១.ថ្នាំ​លាប៖ ការ​ព្យាបាល​មុន​ភាគ​ច្រើន ត្រូវ​លាប​ថ្នាំ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​មាន​មុន​នោះ។ វា​ជា​ជម្រើស​ទី​មួយ ដែល​យើង​និយម​ប្រើ​សម្រាប់​ព្យាបាល​ករណី​មុន តិច ឬ​មុន​មិន​ទាន់​រាលដាល​ខ្លាំង។ បើ​យើង​មាន​មុន​តិច​តួច អាច​ប្រើ​ថ្នាំ​លាប​ព្យាបាល​មុន​មាន​លក់​តាម​ឱសថ​ស្ថាន​បាន។

២.ញ៉ាំ​ថ្នាំ៖ នៅ​ពេល​ដែល​យើង​ឡើង​មុន​ខ្លាំង​ពេល មុន​ឡើង​ក្ដាំង​ពេញ​ខ្នង​ហើយ​នោះ មិន​ទៅ​ពេទ្យ​ពិគ្រោះ​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ​មិន​បាន​ទេ។ ធម្មតា ក្រោយ​ពិគ្រោះ​រួច គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​លេប សម្រាប់​ព្យាបាល​មុន។

៣.ការ​ថែ​ស្បែក៖ ក្រៅ​ពី​ការ​ប្រើ​ថ្នាំ គ្នា​យើង​អាច​ព្យាបាល​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា ឡាស៊ែរ។ បច្ចេកវិទ្យា​នេះ អាច​កាត់​បន្ថយ​ការ​កើត​មុន​នៅ​លើ​ស្បែក តែ​ពេល​ខ្លះ​ពេទ្យ​ជំនាញ​សើស្បែក​អាច​ប្រើ​ថ្នាំ​គីមី ដើម្បី​បក​មុន​ចេញ​ពី​ស្បែក​វិញ តែ​វា​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្នាម​ក្រោយ​ព្យាបាល​មុន​រួច។

មុនខ្នង

ទោះ​បី​ជា​បញ្ហា​មុន​លើ​ខ្នង​ក៏​ដោយ លើ​មុខ​ក៏​ដោយ សុទ្ធ​តែ​អាច​បាត់​ទៅ​វិញ​ក្រោយ​ការ​ព្យាបាល ប៉ុន្តែ​វា​ជា​បញ្ហា​គួរ​ឲ្យ​ស្អប់​មួយ​សម្រាប់​គ្នា​យើង​ភាគ​ច្រើន ព្រោះ​វា​ធ្វើ​ឲ្យ​យើង​បាត់​បង់​ភាព​ជឿ​ជាក់​ទៅ​លើ​សម្រស់​ខាង​ក្រៅ​របស់​យើង ហើយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៀត ទម្រាំ​បាន​ស្អាត​វិញ។ ប៉ុន្តែ យើង​អាច​ទប់​ស្កាត​ពី​បញ្ហា​មុន​ខ្នង​បាន​តាម​វិធី​ធម្មជាតិ​ៗ​ខាង​ក្រោម​នេះ​បាន​រួម​មាន៖

– ងូត​ទឹក​ក្រោយ​បែក​ញើស

– ចៀសវាង​ផលិតផល​ប៉ះពាល់​ស្បែក

– មិន​ត្រូវ​ប៉ះ​មុខ​មុន​ផ្ដេសផ្ដាស

– មិន​ត្រូវ​កេះ ញេច ព្រោះ​អាច​រាលដាល​ពេញ​ខ្នង

– មាន​របប​អាហារ​ត្រឹម​ត្រូវ

– ខាត់​ស្បែក​ឲ្យ​បាន​ស្អាត។ល។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/318548#How-to-prevent-it-from-coming-back

កំណែ​ប្រែបច្ចុប្បន្ន

12/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ខ្ជិលទៅពេទ្យ?​​ វិធីបំបាត់​ស្នាមមុនបែប​ធម្មជាតិ​ អាចជួយបាន

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម