រដូវភ្លៀងអាចបង្កជាបញ្ហាស្បែកផ្សេងៗ ជាពិសេសការកើតមុន។ ជាមួយនឹងសំណើមកើនឡើង និងការបែកញើសច្រើនជ្រុល រន្ធញើសអាចប្រឈមនឹងការកកស្ទះញឹកញាប់ ដោយសារតែខ្លាញ់ និងធូលី។ ដូច្នេះហើយ ដើម្បីកាត់បន្ថយការកើតមុន ស្រីៗយើងអាចសាកល្បងអនុវត្តតិចនិកថែទាំសម្រស់ទាំង ៣យ៉ាងនេះ។
១. លាងសម្អាតផ្ទៃមុខមួយថ្ងៃ២ដង
នៅរដូវនេះ ខ្យល់នៅជុំវិញខ្លួនមានភាពសើម និងពោរពេញទៅដោយបាក់តេរី ដែលអាចបណ្ដាលឲ្យស្ទះរន្ធញើស ជាហេតុនាំឲ្យកើតមុន។ ការលាងសម្អាតមុខចំនួន២ដងក្នុងមួយថ្ងៃ អាចជួយសម្អាតញើស និងធូលី ព្រមទាំងប្រេងចេញពីរន្ធញើស។ ពិតណាស់ វាមានសារសំខាន់ណាស់ក្នុងការលាងសម្អាតមុខ ពីព្រោះវាអាចកម្ចាត់ធូលី និងជួយឲ្យមុនក្បាលស និងមុខក្បាលខ្មៅជ្រុះចេញយ៉ាងស្រួល។
២. លាងសម្អាតមុខ២តង់ ដើម្បីបញ្ចៀសការស្ទះរន្ធញើស
ការលាងសម្អាតមុខ២តង់ ជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីបញ្ចៀសការស្ទះរន្ធញើស។ ជាទូទៅ យើងត្រូវលាងសម្អាតមុខដំបូងជាមួយនឹងប្រភេទប្រេងលាងមុខ និងបន្ទាប់មក គឺប្រើប្រាស់ហ្វូមលាងមុខធម្មតា ដែលស័ក្ដិសមចំពោះប្រភេទស្បែក។ ប្រេងលាងមុខ អាចជួយកម្ចាត់ភាពកខ្វក់ដែលបណ្ដាលមកពីគ្រឿងសម្អាត ក្រែមការពារកម្ដៅថ្ងៃ និងជាតិពុលផ្សេងៗ ខណៈដែលហ្វូមលាងមុខអាចជួយកម្ចាត់ញើស និងធ្វើឲ្យស្បែកស្រស់ថ្លា។
៣. ប្រើប្រាស់ម៉ាសបិទមុខធម្មជាតិមានសារធាតុប្រឆាំងបាក់តេរី
[embed-health-tool-due-date]