ក្រៅពីថ្នាំលាយ ពពួកថ្នាំលេប ក៏មានច្រើនសម្រាប់ព្យាបាលបញ្ហាកើតមុនដូចគ្នា ដោយយើងអាចលេបថ្នាំមួយចំនួនដូចជា៖
– ថ្នាំផ្សះ៖ គ្នាយើងគួរលេបថ្នាំផ្សះ បើមានបញ្ហាមុនធ្ងន់ធ្ងរ ព្រោះថ្នាំនេះ នឹងជួយសម្លាប់បាក់តេរីបានល្អ។ ពិតណាស់ គ្រូពេទ្យអាចនឹងឲ្យយើងនូវប្រភេទថ្នាំផ្សះសម្រាប់លេប ឬលាប។ ប៉ុន្តែ គួរបន្ថយប្រើថ្នាំប្រភេទនេះបន្តិចម្តងៗ ដើម្បីការពារបញ្ហាសុាំថ្នាំផ្សះ ខណៈផលរំខានរបស់ថ្នាំផ្សះ អាចមានដូចជា វិលមុខ ឬឈឺពោះ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ចំពោះស្រីៗកំពុងមានផ្ទៃពោះ។
– ថ្នាំគ្រាប់ពន្យារកំណើត៖ គ្រូពេទ្យឯកទេសស្បែកខ្លះ អាចណែនាំស្រីៗឲ្យប្រើថ្នាំពន្យារកំណើត មានអ័រម៉ូន អឺស្រ្តូសែន (Estrogen)។ ថ្នាំប្រភេទនេះ ពេលប្រើប្រាស់ ក៏អាចរងផលរំខានមួយចំនួន ដូចជា ឈឺក្បាល ចង្អោរ និងឡើងទម្ងន់។
– ថ្នាំប្រឆាំងអ័រម៉ូនអង់ដ្រូសែន (Anti-androgen agent)៖ អង់ដ្រូសែន ជាអ័រម៉ូនភេទបុរស ធ្វើឲ្យក្រពេញខ្លាញ់ផលិតសារធាតុសេបូម (ខ្លាញ់) ច្រើន ដែលសារធាតុនេះ រួមជាមួយកោសិកាងាប់លើស្បែក នឹងធ្វើឲ្យឡើងមុន។