backup og meta

ខ្ជិលទៅពេទ្យ?​​ វិធីបំបាត់​ស្នាមមុនបែប​ធម្មជាតិ​ អាចជួយបាន

ខ្ជិលទៅពេទ្យ?​​ វិធីបំបាត់​ស្នាមមុនបែប​ធម្មជាតិ​ អាចជួយបាន

គ្នាយើង​ណា​ខ្លះ ថា​ព្យាបាល​មុន​ចាយ​អស់ច្រើន? មិន​ប្រាកដ​ទេ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ប៉ុណ្ណោះ ថា​តើ​ចង់​បាន​មធ្យោបាយ​ដោះស្រាយ​សម្អាត​មុន​យ៉ាង​ម៉េច។ បើ​ខ្ជិល​ស្មុគស្មាញ​រឿង​ណាត់​ជួប​ពេទ្យ ឬ​ទៅ​កន្លែង​កែសម្ផស្ស ព្យបាល​នៅ​គ្លីនិក​ច្រើន សាក​វិធី​ងាយៗនៅ​ផ្ទះ​នេះ​មើល៎ ក្រែង​បាន​ផល។

១- ចំណិតប៉េងប៉ោះ

សម្បូរ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច​ជា​ វីតាមីន A និង​ការូ​ទែន (Carotenes)។ វីតាមីន​ A ​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា ដោយ​សារ​បញ្ហា​មុន​ និង​បញ្ហា​ស្បែក​ដទៃ​ទៀត​ ធ្វើ​ឲ្យ​សភាព​ស្បែក​ល្អ​ប្រសើរ​ជាង​មុន។ គួរ​បិទវា​នៅ​ពេល​ល្ងាច​ ហើយ​ទុក​ប្រហែល ១០នាទី ចាំ​លាង​ចេញ។

២- ទឹកកក

ទឹក​កក​​ជួយ​បន្តឹង​រន្ធ​រោម​លើ​ស្បែក។ ភាព​ត្រជាក់​ចេញ​ពី​ទឹក​កក ជួយ​បន្ថយ​ទំហំ​សរសៃ​ឈាម បន្ថយ​ការ​រលាក​បាន។ ទោះ​មិន​អាច​ព្យាបាល​ស្នាម​មុន​ក៏​ពិត​មែន ប៉ុន្តែ​អាច​ជួយ​បន្ថយ​ការ​ឡើង​ក្រហម ហើម​មុន​ និង​ធ្វើ​ឲ្យ​សភាព​ស្នាម​ប្រសើរ​ជាង​មុន។ ស្អំ​ប្រហែល​ ១០-១៥ នាទី​ ដោយ​ប្រើ​ប្លាស្ទិក​ទ្រាប់ ​ដើម្បីកុំ​ឲ្យ​​កោសិកា​ស្បែក​ខូច ហើយ​ទឹកកក​ត្រូវ​ស្អាត ចៀស​វាង​​មានមេ​រោគ។

៣- ទឹកក្រូចឆ្មារ

មាន​ជាតិ​ជម្រះ​ខ្លាំង អាច​លាប​ទឹក​ក្រូច​ឆ្មារ កន្លែង​មាន​មុន ទុក​ចោល​ប្រហែល​ ២-៣ នាទី ចាំ​លាង​ចេញ។ សារធាតុ​មាន​ក្នុង​ទឹក​ក្រូចឆ្មារ ជួយ​ឲ្យ​ស្នាម​រលុប​ពេល​ប្រើ​យូរ​ ហើយ​យើង​អាច​យក​មក​ខាត់​ស្បែក​ក៏​បាន ព្រោះ​វា​ជួយ​ជម្រះ​កោសិកា​ងាប់ ផលិត​ស្រទាប់​ស្បែក​ថ្មី និង​ធ្វើ​ឲ្យ​ស្នាម​រលុប​ជាង​មុន​ ប៉ុន្តែ​ត្រូវ​ប្រើ​ក្រូច​ឆ្មារ​ស្រស់។

៤- ប្រេងអូលីវ

លាប​ប្រេង​អូលីវ​លើ​ស្បែក​មាន​បញ្ហា ហើយ​​​​​ម៉ាស្សា​ថ្នមៗ ជួយ​ឲ្យ​ស្បែក​ស្រូប​យក​សារធាតុ​ប្រេង​បាន​ល្អ។ ដើម្បី​ឲ្យ​មាន​លទ្ធ​ផល​ល្អ គួរ​កម្ដៅ​ប្រេង​អូលីវ​ប្រហែល ១០វិនាទី ឲ្យ​ក្តៅ​ល្មមៗ រួច​លាប​លើ​ស្បែក​កើត​មុន ហើយ​ផ្អាប់​ទុក​ចោល​កុំ​ឲ្យ​លើស ១០​នាទី ហើយ​លាង​សម្អាត។

៥- ប្រេងដើមតែ

ប្រេង​ដើម​តែ ភាគ​ច្រើន​ត្រូវ​គេ​ចម្រាញ់​ចេញ​ពី​ស្លឹក​តែ។ ប្រេង​នេះ ជា​យូរ​មក​ហើយ ត្រូវ​គេ​ប្រើ​សម្រាប់​ព្យាបាល​សម្លាប់​មេរោគ និង​ផ្សិត។ វា​អាច​សម្លាប់​បាក់តេរី​មុន Propionibacterium និង​បាក់តេរី​ផ្សេងៗ​ដែល​បង្ក​ឲ្យ​ស្បែក​មាន​បញ្ហា។ ប្រេង​ដើម​តែ​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​ព្យាបាល​ទូទៅ​មួយ ក្នុង​ចំណោម​វិធី​សាស្ត្រ​បំបាត់​មុន និង​ស្នាម​មុន។

អាច​លាប​ប្រេង​នេះ​ផ្ទាល់​លើ​ស្បែក​មាន​បញ្ហា​មុន។ ប្រេង​នេះ​ប្រើ​បាន​សម្រាប់​តែ​លាប​លើ​ស្បែក​ប៉ុណ្ណោះ ហាម​លេប​ចូល​ពោះ ព្រោះ​អាច​ពុល។ យ៉ាង​ណា វា​ក៏​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ស្បែក ដូចជា រមាស់ រោល ចំពោះ​ស្បែក​គ្នា​យើង​មួយ​ចំនួន រហូត​ដល់​រលាក​ស្បែក​ក៏​មាន។ អ៊ីចឹង មុន​ប្រើ​ប្រេង​នេះ សូម​ប្រឹក្សា​ជាមួយ​ពេទ្យ​សើ​ស្បែក​ជាមុន ឬ​សាកល្បង​លាប​បន្តិច​ត្រង់​កន្លែង​តូច​ណា​មួយ​ក៏​បាន។

បញ្ហា​មុខ​ទាំង​អស់ មិន​មែន​​​​ត្រូវ​​ព្យាបាល​ដោយ​ថ្នាំ​គ្រប់​ពេល​ទេ​ ប៉ុន្តែ​ព្យាបាល​ខ្លួន​ឯង​តាម​បែប​ធម្មជាតិ​នៅ​ផ្ទះ ក៏​អាច​មាន​លទ្ធផល​ដែរ។ ការ​ព្យាបាល​ទាំង​នេះ​ មាន​សភាព​ធម្មតា មាន​ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​សម្រាប់​ស្បែក​គ្រប់​ប្រភេទ អ៊ីចឹង​គួរ​ព្យាយាម​ធ្វើ​វា​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Guide to Treating Acne Scars and Skin Damage. http://www.webmd.com/beauty/cosmetic-procedures-scars#1. Accessed December 26, 2016.

How to Remove Acne Scars With Ice. http://www.livestrong.com/article/290125-how-to-remove-acne-scars-with-ice/. Accessed December 26, 2016.

Tea Tree Oil. http://www.webmd.com/a-to-z-guides/supplement-guide-tea-tree-oil. Accessed December 26, 2016.

Curcumin. http://www.webmd.com/drugs/2/drug-151770/curcumin/details. Accessed December 26, 2016.

Over-the-Counter Beauty Tips. http://www.webmd.com/beauty/features/over-the-counter-beauty-tips#1. Accessed December 26, 2016.

កំណែ​ប្រែបច្ចុប្បន្ន

28/10/2020

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង

គ្នាយើងមុខកើត​មុន កុំ​ចេះ​តែ​ញ៉ាំផ្តេសផ្តាស ប្រយ័ត្នស្តាយ​ក្រោយ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Oct 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម