លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា មនុស្សភាគច្រើនតែងកើតបូស ហើយកន្លែងដូចគ្នាដែលយើងធ្លាប់កើតនោះ គឺក្លៀកដោយសារតែទីនោះមានសភាពគគ្រិច ហើយបូករួមជាមួយកត្តាដទៃទៀត។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបានឲ្យដឹងទៀតថា បូសក្លៀកកើតឡើងដោយសារបាក់តេរីម្យ៉ាងហៅថា Staphylococcus ហើយអ្នកមានរោមក្លៀកច្រើន បូករួមអាកាសធាតុក្ដៅ នាំឲ្យបែកញើសផ្អាប់ជាប់រហូត ងាយនឹងមានការបង្ករោគ។ មួយវិញទៀត អ្នកមានរោមក្លៀកវែង ក្រាស់ ហើយមិនបានសម្អាតញឹកញាប់ ក៏បណ្ដាលឲ្យកើតជំងឺមួយនេះឡើង។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានបន្តថា ប្រភេទបូសខ្មែរយើងច្រើនហៅថា បូសទ្រនិច។ វាមិនត្រឹមតែកើតឡើងនៅក្លៀកប៉ុណ្ណោះទេ វាកើតនៅភ្លៅ កញ្ចឹងក ពុកចង្កោ កំប៉េះគូទ ហើយបណ្ដាលឲ្យឡើងក្រហម ឈឺចាប់ ហើមប៉ោង និងមានខ្ទុះ ព្រមទាំងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានទៀតផង។ ចំណែកការកកើតវិញ ដំបូងឡើយវាអាចចាប់ផ្ដើមត្រឹមការរលាក ឬស្ទះគល់រន្ធតូចៗរួចបន្តស៊ីទៅខាងក្នុង ហើយបង្កជាដុំតូចមួយមានខ្ទុះ។
ចំណែកឯអ្នកដែលងាយរងគ្រោះបំផុត គឺមនុស្សប្រុសច្រើនជាងនារី ដូចនេះដើម្បីអនាម័យគួរតែកោរ ឬបកទោះស្រី ឬប្រុស រោមក្លៀក ពុកមាត់ ពុកចង្កា រោមប៊ីគីនី ចៀសវាងងាយមានការរលាក និងការបង្ករោគផ្សេងៗ។
– កោររោមក្លៀក កាត់បន្ថយការធុំក្លិនក្លៀក រលាក និងបូសក្លៀក
– កោររោមគូទ កាត់បន្ថយការនាំឲ្យកើតបូស រលាកគូទ និងការឆ្លងរោគដោយលាមកជាប់នឹងរោមគូទ
– កោររោមប៊ីគីនី កាត់បន្ថយការរលាកតំបន់ប្រដាប់បន្តពូជ និងកាត់បន្ថយអត្រានាំឲ្យធ្លាក់សចំពោះស្រ្តី។
[embed-health-tool-due-date]