backup og meta

មុខក្រហមចេញសរសៃរវាមពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន

មុខក្រហមចេញសរសៃរវាមពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន

ស្រីៗ​មួយ​ចំនួន​កើតជំងឺ​មុខ​ក្រហម ចេញ​សរសៃ​តូចៗរវាមលើថ្ពាល់ ច្រមុះ និងថ្ងាស ដែល​បញ្ហា​នេះ​គ្រូពេទ្យ​សើស្បែក​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​លាប​ម្សៅ​លាយ។

លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ការ​ប្រើ​ម្សៅ​លាយជាមួយម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និង​ថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើ​ឲ្យ​រមាស់​ស្បែក ស្បែក​កាត់​ទៅ​ជា​ស្តើង ស្ងួត យូរៗ​ទៅ កាលណា​ត្រូវ​កម្តៅ​ថ្ងៃ​ឆាប់​ក្រហម ចេញ​សរសៃ​ពេញ​មុខ ឬ​ជាំ​មុខ។ ក្រៅ​មូលហេតុ​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​ ជំងឺ​មុខ​ក្រហម ក៏​អាច​បណ្តាល​មក​ពី​កត្តា​តំណពូជ បរិស្ថាន ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ឬហឹរ ត្រូវ​ពន្លឺ​ថ្ងៃខ្លាំង​ជា​ដើម។

ប្រើ​ម្សៅលាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ’។

តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ស្បែក​រូប​នេះ មិន​ថា​បុរស ឬ​ស្ត្រីនោះទេ កាលណា​កើត​ជំងឺ​មុខ​ក្រហម​ហើយ​ពិបាក​ព្យាបាល​បន្តិច ការ​ប្រើ​ថ្នាំ​លេប ឬ​លាប មិន​អាច​ព្យាបាល​ជា​ដាច់​ទេ តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ម៉ាស៊ីន​ឡាស៊ែ។ ដូច្នេះ​យើង​ត្រូវថែទាំ​ស្បែក​មុខ​ឲ្យ​បាន​ល្អ ចៀស​វាង​ការ​ប្រើ​ម្សៅ​លាយ​ផ្តេសផ្តាស ឬ​ការ​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​ត្រូវ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ។

ស្បែកមុន២

 

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/08/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

ជៀសវាង​កំហុស​ទាំង​នេះ​ ដើម្បីស្បែកមុខនៅក្មេង​​ជាង​វ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម