គ្នាយើងច្បាស់ជាដឹងហើយ ការញ៉ាំគ្រឿងស្រវឹងលើសកំណត់ពេកអាចប៉ះពាល់ដល់សុខភាពច្រើន ប៉ុន្តែគ្នាយើងមួយចំនួនតែងភ្លេចខ្លួន មិនសូវចាប់អារម្មណ៍ប៉ុន្មានទេថា គ្រឿងស្រវឹងក៏អាចបណ្ដាលឲ្យយើងឆាប់ចាស់ មានស្នាមជ្រីវជ្រួញដែរ។
ផលប៉ះពាល់លើស្បែក
គ្រឿងស្រវឹងអាចធ្វើឲ្យកម្រិតវីតាមីនចាំបាច់នៅក្នុងរាងកាយថយចុះដូចជា វីតាមីនA។ ការថយចុះវីតាមីន A អាចកាត់បន្ថយផលិតភាពកូឡាជែន ដែលអាចបណ្ដាលឲ្យឆាប់ចេញស្នាមជ្រួញ ក៏ដូចជាបាត់បង់ភាពតឹងណែនលើផ្ទៃមុខផងដែរ។ ជាតិអាល់កុល ក៏អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក ជាហេតុចូលរួមចំណែកដល់ការវិវត្តន៍នៃស្នាមជ្រីវជ្រួញលើមុខ និងបណ្ដាលឲ្យស្បែកស្ងួត។ ការញ៉ាំគ្រឿងស្រវឹងច្រើនជាប្រចាំ អាចធ្វើឲ្យមុខឡើងក្រហម ឬឡើងហើម និងបណ្ដាលឲ្យឡើងអុជៗក្រហមលើមុខរហូតក៏ថាបាន។ ផលប៉ះពាល់បន្ថែមលើស្បែកបង្កឡើងដោយការផឹកស្រាច្រើនពេកដូចជា៖
- ស្បែកឡើងលឿង
- ឡើងសរសៃពីងពាង
- ហានិភ័យនៃការឆ្លងមេរោគលើស្បែក
- ស្បែកកាន់តែយ៉ាប់យ៉ឺន។
ផលប៉ះពាល់លើទម្ងន់
លើសទម្ងន់ ពិសេសនៅសាច់នៅជុំវិញចង្កេះ អាចបន្ថែមអាយុរាប់ឆ្នាំទៅលើរូបរាងយើង មើលឃើញចាស់ ដោយសារជាតិអាល់កុលពោរពេញទៅដោយកាឡូរី និងជាតិស្ករគ្មានប្រយោជន៍ ការញ៉ាំវាជាប្រចាំអាចនាំទៅរកការលើសទម្ងន់។ ជាតិអាល់កុលអាចបង្កើនកម្រិតអាំងស៊ុយលីន ធ្វើឲ្យរាងកាយផ្ទុកទៅជាតិខ្លាញ់បានបន្ថែមទៀត ពិសេសនៅតំបន់ចង្កេះ និងក្បាលពោះ ទើបអ្នកចូលចិត្តផឹកស្រាច្រើនសុទ្ធតែដុះក្បាលពោះនោះ។
ផលប៉ះពាល់លើដំណើរភាពចាស់បង្កដោយជាតិអាល់កុល
- កើនឡើងបរិមាណរ៉ាឌីកាល់សេរីនៅក្នុងខ្លួន
- បង្កគ្រោះថ្នាក់ដល់សរីរាង្គក្នុងរាងកាយ
- បណ្ដាលឲ្យខួរក្បាលឆាប់ចាស់ និងដំណើរការមិនបានល្អ
- ប៉ះពាល់ដល់ដំណេក នាំឲ្យបាក់សម្រស់
- បង្កឲ្យមានការថយចុះនៃសារធាតុចិញ្ចឹមដែលមានសុខភាពល្អនៅក្នុងរាងកាយ។
[embed-health-tool-due-date]