backup og meta

គ្មានចំណេញទេ ផឹកស្រាច្រើន ស្បែកក៏ឆាប់ចាស់ ទម្ងន់ក៏ឡើង​ និងប៉ះពាល់រាងកាយច្រើនទៀត

ត្រួតពិនិត្យដោយ ทีม Hello คุณหมอ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 09, 2021

    គ្មានចំណេញទេ ផឹកស្រាច្រើន ស្បែកក៏ឆាប់ចាស់ ទម្ងន់ក៏ឡើង​ និងប៉ះពាល់រាងកាយច្រើនទៀត

    គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​លើសកំណត់​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ច្រើន ប៉ុន្តែគ្នា​យើង​មួយ​ចំនួន​តែង​ភ្លេច​ខ្លួន មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ថា គ្រឿង​ស្រវឹង​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឆាប់​ចាស់ មានស្នាមជ្រីវជ្រួញដែរ។

    ផល​ប៉ះពាល់​លើ​ស្បែក

    គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​កម្រិត​វីតាមីន​ចាំ​បាច់​នៅ​ក្នុង​រាងកាយ​ថយ​ចុះ​ដូច​ជា វីតាមីនA។ ការ​ថយ​ចុះ​វីតាមីន A អាច​កាត់​បន្ថយ​ផលិតភាព​កូឡាជែន ដែល​អាច​បណ្ដាល​ឲ្យ​ឆាប់​ចេញ​ស្នាម​ជ្រួញ ក៏​ដូច​ជា​បាត់​បង់​ភាព​តឹង​ណែន​លើ​ផ្ទៃ​មុខ​ផង​ដែរ។ ជាតិ​អាល់កុល ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក ជា​ហេតុ​ចូលរួម​ចំណែកដល់​ការ​វិវត្ត​ន៍នៃ​ស្នាម​ជ្រីវជ្រួញ​លើ​មុខ និង​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជា​ប្រចាំ អាច​ធ្វើ​ឲ្យ​មុខ​ឡើង​ក្រហម ឬ​ឡើង​ហើម និង​បណ្ដាល​ឲ្យ​ឡើង​អុជ​ៗ​ក្រហម​លើ​មុខ​រហូត​ក៏​ថា​បាន។ ផល​ប៉ះពាល់​បន្ថែម​លើ​ស្បែក​បង្ក​ឡើង​ដោយ​ការ​ផឹក​ស្រា​ច្រើន​ពេក​ដូច​ជា៖

    • ស្បែក​ឡើង​លឿង
    • ឡើង​សរសៃ​ពីងពាង
    • ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ស្បែក
    • ស្បែក​កាន់​តែ​យ៉ាប់យ៉ឺន។

    ផល​ប៉ះពាល់​លើ​ទម្ងន់

    លើស​ទម្ងន់ ពិសេស​នៅ​សាច់​នៅ​ជុំ​វិញ​ចង្កេះ អាច​បន្ថែម​អាយុ​រាប់​ឆ្នាំ​ទៅ​លើ​រូប​រាង​យើង មើលឃើញចាស់ ដោយ​សារ​ជាតិ​អាល់កុល​ពោរពេញ​ទៅ​ដោយ​កាឡូរី និង​ជាតិ​ស្ករ​គ្មាន​ប្រយោជន៍ ការ​ញ៉ាំ​វា​ជា​ប្រចាំ​អាច​នាំ​ទៅ​រក​ការ​លើស​ទម្ងន់។ ជាតិ​អាល់កុល​អាច​បង្កើន​កម្រិត​អាំងស៊ុយលីន ធ្វើ​ឲ្យ​រាង​កាយ​ផ្ទុក​ទៅ​ជាតិ​ខ្លាញ់​បាន​បន្ថែម​ទៀត ពិសេស​នៅ​តំបន់​ចង្កេះ និង​ក្បាល​ពោះ ទើប​អ្នក​ចូលចិត្ត​ផឹក​ស្រា​ច្រើន​សុទ្ធ​តែ​ដុះ​ក្បាល​ពោះ​នោះ​។

    ផល​ប៉ះពាល់​លើ​ដំណើរ​ភាព​ចាស់​បង្ក​ដោយ​ជាតិ​អាល់កុល

    • កើន​ឡើង​បរិមាណ​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​ខ្លួន
    • បង្ក​គ្រោះ​ថ្នាក់​ដល់​សរីរាង្គ​ក្នុង​រាងកាយ
    • បណ្ដាល​ឲ្យ​ខួរក្បាល​ឆាប់​ចាស់ និង​ដំណើរ​ការ​មិន​បាន​ល្អ
    • ប៉ះពាល់​ដល់​ដំណេក នាំ​ឲ្យ​បាក់​សម្រស់
    • បង្ក​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​សារធាតុ​ចិញ្ចឹម​ដែល​មាន​សុខភាព​ល្អ​នៅ​ក្នុង​រាងកាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ทีม Hello คุณหมอ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម