backup og meta

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ការ​លក់​​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​អនឡាញ បាន​ទាក់ចិត្ត​នារី​ៗជាច្រើន ហើយភាគច្រើន​យើងមិនដឹង​រូបមន្ត​​របស់​វា​នោះ​ទេ រឹតតែមិន​ដឹង​ពី​ប្រភព​ច្បាស់លាស់នៃផលិតផល​យកមកលាយ​នោះដែរ។ ឡេ​លាយ​ពេល​លាប​យូរ​ទៅ​​ធ្វើឲ្យ​បំផ្លាញ​សុខភាព​ស្បែក ប្រសិនបើ​លាយ​ជាមួយ​ជាតិ​គីមី ឬ​ផលិតផល​គ្មាន​គុណភាព។ ក្រៅពី​ឡេ​លាយ ឥឡូវ​ក៏​ពេញ​និយម​ការ​ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ផង ហើយ​វិធី​នេះ​ឆាប់​មាន​ប្រសិទ្ធភាព​ជាង​លាប​ឡេ​ទៅ​ទៀត។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យួរ​សេរ៉ូម ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ស្អាត ប្រសិនបើ​គេ​ប្រើ​ពពួក​វីតាមីន B1 B2 B កំប្លេច វីតាមីន C ខូឡេជេន មិន​សូវ​ប៉ះពាល់​នោះ​ទេ។ តែ​ភាគច្រើន​ចង់​ឲ្យ​ស​ឆាប់​គេ​ប្រើ ក្លុយតាស្យូន ដែល​ថ្នាំ​នេះ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​មហារីក ហើយ​អ្នក​ប្រើ​នោះ​ទៀត​សោត​ក៏​មិនមែន​ជា​គ្រូពេទ្យ​ទើប​មិន​ដឹង​ថា​ថ្នាំ​នោះ​ប៉ះពាល់​ទៅ​លើ​អ្វី​ខ្លះ។ ក្លុយតាស្យូន ប្រសិនបើ​ប្រើ​ច្រើន និង​មិន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ផ្សេង​ៗ​ក្នុង​ខ្លួន ជាពិសេស​អាច​ប៉ះពាល់​ដល់​តម្រង​នោម។

ដូចនេះប្រសិនបើ​យើង​ពិតជា​ចង់បាន​ស្បែក​សស្អាត​ដោយ​សុវត្ថិភាព គួរតែ​ពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្បែកដែល​មានជំនាញ​ច្បាស់លាស់ ចៀសវាង​មាន​បញ្ហា​នា​ពេល​ក្រោយ។

ឡេលាយវិញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បាន​ឲ្យ​ដឹង​ទៀតថា បើ​យើង​លាប​ឡេដែល​ដឹង​ពី​ផលិតផល និង​បរិមាណ​ត្រូវ​លាយ​ជាមួយ​ឡេ នោះ​វា​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​ស្បែក​ឡើយ។ ក្នុង​នោះ​ដែរ​របៀប​ដែល​យើង​លាប​នោះ ក៏​ជា​មូលហេតុ​មួយ​បំផ្លាញ​ស្បែក​ខ្លួនឯង​ដែរ ប្រសិនបើ​លាប​គ្រប់​ពេល​វេលា និង​រយៈពេល​យូរ។

សម្រស់

ជា​ទូទៅ​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​ដែល​គេ​ពេញ​និយម​លក់ មាន​លាយ​ជាមួយ​សារធាតុ​ស្តេរ៉យ ហើយ​សារធាតុ​នោះ​បើ​យើង​លេប​ឆ្នាំ​ច្រើន​នឹង​ជ្រាប​តាម​ស្បែក​ចូល​ក្នុង​ខ្លួន និង​ជ្រាប​ចូល​សរសៃ​ឈាម ហើយ​យូរ​ៗ​ទៅ​នឹង​ធ្វើឲ្យ​ខូច​តម្រង​នោម មុខ​ប៉ោង បាត់បង់​ខូឡាហ្សេន។ ប្រសិនបើ​ឡេ​លាយ​ដែល​ប្រើ​ពពួក​ថ្នាំ​វីតាមីន​ក៏​មិន​មាន​ផល​ប៉ះពាល់​ដែរ តែ​បើ​លាយ​សារធាតុ​កាត់ និង​សារធាតុ​គីមី​ដទៃ​ទៀត​ពិតជា​បំផ្លាញ​ស្បែក​ហើយ។

អត្ថបទពាក់ព័ន្ធ៖ ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/06/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកដោះគោពេលពពោះ កូនកើតមកស្បែកសពិតមែនអត់?

ម៉ាក់ៗចង់បានស្បែកស្អាតក្រោយសម្រាល មកដឹងតិចនិកទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម