មនុស្សយើងមិនថាស្រី ឬប្រុសទេសុទ្ធតែចង់បានសក់ស្អាត និងសក់មានសុខភាពល្អ។ គ្នាយើងដឹងទេបញ្ហាសក់អាចកើតឡើងដោយកត្តាអាយុ និងហ្សែនជាដើម ដែលនេះមិនអាចផ្លាស់ប្តូរបាន។ ប៉ុន្តែរបបអាហារជាផ្នែកមួយអាចជួយដល់សុខភាពសក់ដែរ បើយើងអាចគ្រប់គ្រងរបបអាហារបានល្អ។ តើអាហារទាំងនោះមានអ្វីខ្លះ?
១. សាច់ត្រី
សាច់ត្រីដូចជាត្រីសាល់ម៉ុន ត្រីសាឌីន និងត្រីសាបាក (Mackerel) សុទ្ធតែសំបូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ រាងកាយមិនអាចផលិតអាស៊ីតខ្លាញ់នេះទេ ដូចនេះហើយយើងត្រូវការទទួលអ្វីទាំងនេះពីអាហារ ឬពពួកអាហារបំប៉ន។ អាស៊ីតខ្លាញ់អូមេហ្គា៣អាចការពារយើងពីជំងឺផ្សេងៗ និងជួយឲ្យសក់ដុះចេញមកមានសភាពភ្លឺរលោង។
២. យ៉ាអួ Greek
យ៉ាអួ Greek សំបូរដោយប្រូតេអ៊ីនដែលជួយដល់ការលូតលាស់របស់សក់។ យ៉ាអួ Greek ក៏ជួយដល់លំហូរឈាមទៅកាន់ស្បែកក្បាល និងការលូតលាស់របស់សក់ដោយសារវីតាមីន B5 (អាស៊ីត pantothenic) និងអាចប្រឆាំងនឹងបញ្ហាសក់ជ្រុះទៀតផង។
៣. ស្ពៃពួយឡេង
ស្ពៃពួយឡេងក៏ដូចបន្លែពណ៌បៃតងផ្សេងទៀតដែរគឺសំបូរដោយសារធាតុចិញ្ចឹម។ ស្ពៃនេះសំបូរដោយវីតាមីន A ជាតិដែក beta-carotene folate និងវីតាមីន C។ សារធាតុចិញ្ចឹមទាំងនេះសុទ្ធតែជួយដល់សុខភាពស្បែកក្បាលដោយរក្សាសំណើមដល់សក់មិនឲ្យសក់ខូច។
៤. ផ្លែត្របែក
color: #000000;”>ផ្លែត្របែកសំបូរដោយវីតាមីន C ដែលការពារបញ្ហាសក់ខូច។ ផ្លែត្របែកទម្ងន់ប្រហែល ១៦៥ក្រាមមានវីតាមីន C ៣៧៧មីល្លិក្រាម ដែលនេះច្រើនជាងបួនដងនៃចំនួនអប្បបរមានៃកម្រិតត្រូវការប្រចាំថ្ងៃ។
៥. សាច់មាន់
នៅពេលដែលទទួលបានប្រូតេអ៊ីនមិនគ្រប់គ្រាន់ ការលូតលាស់របស់សក់ក៏យឺតដែរ។ នៅពេលដែលសក់ថ្មីៗឈប់ដុះ ហើយសក់ចាស់ៗបន្តជ្រុះ នោះអាចបង្កជាបញ្ហាសក់ជ្រុះ។ ដើម្បីទទួលបានប្រូតេអ៊ីនពីសាច់ យើងអាចជ្រើសរើសសាច់មាន់ព្រោះសាច់មាន់មានខ្លាញ់ saturated តិចជាងសាច់គោ និងសាច់ជ្រូក។
៦. ដំឡូងជ្វា
ដំឡូងជ្វាគឺល្អសម្រាប់យើងដោយសារដំឡូងជ្វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene ហើយរាងកាយនឹងបំលែងសារធាតុនេះទៅជាវីតាមីន A ដែលអាចការពារបញ្ហាសក់ស្ងួតគ្មានសំណើម ជួយជំរុញក្រពេញនៅស្បែកក្បាលផលិតខ្លាញ់ Sebum។ សារធាតុ beta-carotene ក៏មាននៅក្នុងបន្លែពណ៌ទឹកក្រូចដូចជាការ៉ុត ល្ពៅ និងផ្លែស្វាយផងដែរ។
៧. ឈើអែម
ការបន្ថែមឈើអែមទៅក្នុងអាហារដូចជាoatmeal នំប៉័ងអាំង និងកាហ្វេអាចជួយដល់លំហូរឈាមក្នុងការបញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់ឫសសក់។
៨. ស៊ុត
យើងអាចទទួលបានប្រូតេអ៊ីន និងជាតិដែកពីការញ៉ាំស៊ុត។ ស៊ុតក៏សំបូរវីតាមីន B7 (Biotin) ដែលជួយឲ្យសក់ដុះ។ ការទទួលបានវីតាមីននេះមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យសក់ជ្រុះ ហើយវីតាមីននេះក៏ជួយឲ្យក្រចករឹងមាំដែរ។
៩. អយស្ទ័រ
អយស្ទ័រសំបូរដោយជាតិស័ង្កសី។ នៅពេលរាងកាយទទួលបានស័ង្កសីគ្រប់គ្រាន់ យើងអាចនឹងមានបញ្ហាសក់ជ្រុះ រួមទាំងរោមភ្នែកផងដែរ។ កោសិកាដែលបង្កើតសក់គឺពឹងផ្អែកលើស័ង្កសីដើម្បីដំណើរការ។ ស័ង្កសីនេះក៏មាននៅក្នុងសាច់គោ ក្តាម បង្កង និងCereal ដែលបន្ថែមវីតាមីន។
អត្ថបទពាក់ព័ន្ធ៖
- សក់មានសុខភាពល្អ អាស្រ័យលើវីតាមីនប៉ុន្មានប្រភេទនេះ
- ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ
- ផ្លែឈើ ៥មុខ ជួយបង្ការមិនឲ្យជ្រុះសក់
- ក្រៅពីក្រូច បន្លែ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ
- អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]