backup og meta

ស្រីៗ​យើងមានសក់វែង គួរដឹងវិធីថែសក់សាមញ្ញៗទាំង ៣យ៉ាង នេះ

ស្រីៗ​យើងមានសក់វែង គួរដឹងវិធីថែសក់សាមញ្ញៗទាំង ៣យ៉ាង នេះ

គ្នា​យើង​ស្រីៗ​កុំ​គិត​ថា​សក់វែង និង​សក់​ខ្លី​ ការ​ថែ​ទាំគឺ​ដូច​គ្នា​នោះ។ គ្នា​យើង​មាន​សក់​វែង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំសក់​ខុស​ពី​អ្នក​មាន​សក់​ខ្លី។ ការ​​ថែទាំ​មិន​បាន​ល្អ នឹង​ធ្វើ​ឲ្យ​សក់​យើង​ខូចខាត​ខ្លាំង​មិន​ខាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​បី​យ៉ាងគ្នា​យើង​អាច​សាក​ល្បង​ថែរក្សា​សក់​វែង​ឲ្យនៅ​មាន​សុខ​ភាព​ល្អ។

. ជ្រើស​រើស​ក្រាស​សិត​សក់​ត្រឹម​ត្រូវ

បើ​គ្នា​យើង​មាន​សក់​វែង យើង​មិន​អាច​យក​ក្រាស​សម្រាប់​អ្នក​សក់​ខ្លី​មក​សិត​បាន​នោះ​ទេ។ ក្រាស​ដែល​មាន​ធ្មេញ​ញឹក​ល្អិត​នឹង​ធ្វើ​ឲ្យ​សក់​របស់​យើង​ខូច ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​សក់​យើង​បាក់ និង​ដាច់​បាន​ទៀត​ផង​។​ ពិសេស​ជាង​នេះ​ទៀត​នោះ យើង​រឹត​តែ​មិន​គួរ​ប្រើ​ក្រាស​ប្រភេទ​នេះ​ទៀត បើ​សក់​យើង​សើម ព្រោះ​សក់​កាន់តែ​ងាយ​ខូច​ខាត។ ដូច​នេះ​ហើយ យើងគួរ​ជ្រើស​រើស​ក្រាស​សិត​សក់​ណា​មាន​ធ្មេញ​ទូលាយ​បន្តិច​ដើម្បី​សិតសក់។​

. កុំប្រើកន្សែង​សម្ងួតសក់

គ្នា​យើង​ស្រីៗ​មួយ​ចំនួន​ទំនងជា​យក​កន្សែង​​មក​សម្ងួត​សក់​មិន​ខាន​ក្រោយ​ពី​ងូត​ទឹក​រួច។ គ្នា​យើង​ដឹង​ទេ​ សក់​យើង​វែង មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ ពេល​យើង​យក​កន្សែង​​មក​ជូត​សក់ វា​អាច​ធ្វើឲ្យ​សក់​យើង​បាក់​ខូច​បាន។ កាល​ណា​យើង​យក​កន្សែង​​មក​រុំ និង​ជូត​សម្ងួត នឹង​ធ្វើ​ឲ្យ​ប្រហោង​តូចៗ​​កើត​មាន​នៅ​គល់​សក់ ធ្វើ​ឲ្យ​សក់​ខ្សោយ​។

. កក់​សក់​ឲ្យ​បាន​ត្រឹម​ត្រូវ

បើ​យើង​ជា​អ្នក​មាន​សក់​វែង យើង​មិន​គួរ​កក់​សក់​រាល់​ថ្ងៃ​នោះ​ទេ ជំនួស​មក​វិញ​យើង​គួរ​កក់​សក់​បី​ថ្ងៃ​ម្ដង​វិញ។ បើ​យើង​ជា​អ្នក​មាន​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ច្រើន យើង​គ្រាន់តែ​លាង​សម្អាត​សក់​ជាមួយ​ទឹក​ស្អាត​ក៏​បាន​ក្នុង​ចន្លោះ​ពេល​រង់ចាំ​ដល់​ថ្ងៃ​ត្រូវ​កំណត់​កក់​សក់​។ ពេល​កក់​សក់​យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​សាប៊ូ​បាន​ដល់​ស្បែក​​ក្បាល​យើង​ឲ្យ​បាន​ល្អ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Keep Long Hair Healthy

https://www.huffpost.com/entry/never-dry-hair-with-towel_n_5640ab55e4b0411d3071929a#:~:text=Using%20a%20traditional%20towel%20to,is%20the%20worst%20thing%20ever.&text=The%20hair%20shaft%20can%20be,the%20hair%2C%22%20says%20Everett.

កំណែ​ប្រែបច្ចុប្បន្ន

26/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់​ឲ្យ​សក់​​មាន​សុខភាព​ល្អ កុំ​រំលង​អាហារ​មាន​វីតាមីន B

អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែបឺរ មាន​ដឹងថាផ្ដល់​ប្រយោជន៍បែបណាដល់​សុខភាព​សក់​អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម