backup og meta

​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ?

​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ?

មិន​ថា​ប្រុស ឬ​ស្រី​ទេ ពេល​សិត​សក់​ម្តងៗ​ឃើញ​សរសៃ​សក់​ជ្រុះតាម​ក្រាស់​ដឹង​តែ​ខ្វល់ខ្វាយ ខ្លាច​ជ្រុះ​យូរៗ​ទៅ កើត​ជំងឺ​ជ្រុះ​សក់ ទៅ​ជា​ត្រងោល។ សក់​ជ្រុះ​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​វា​នឹង​ដុះ​ឡើង​វិញ តែ​បើ​សិន​ជាសិត​ម្តងៗ​សក់​ជ្រុះ​ទាំង​ដៃៗ​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។

១- សក់ជ្រុះ​កម្រិតណា​ទើប​ក្លាយ​ជា​ជំងឺ?

យើង​អាច​ប៉ាន់​ប្រមាណ​សរសៃ​សក់​ដែល​ជ្រុះ​បាន បើ​ក្នុង ១ ថ្ងៃ សក់​ជ្រុះ​ច្រើន​ជាង ១០០ សរសៃ នោះ​ច្បាស់​ជា​មាន​ជំងឺ​ជ្រុះ​សក់​ហើយ​ត្រូវ​ប្រញាប់​ព្យាបាល តែ​បើ​តិច​ជាង​នេះ​គ្មាន​បញ្ហា​នោះ​ទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ជ្រុះសក់-សម្រស់

២- មូលហេតុបណ្តាលឲ្យជ្រុះសក់

មាន​មូលហេតុ​សំខាន់ៗ​២ ដែល​ជំរុញ​ឲ្យ​ជ្រុះសក់ នោះ​គឺ​កត្តា​តំណពូជ និង​បរិមាណ​អ័រម៉ូន​ភេទ Androgen ច្រើនពេក ដែល​ធ្វើ​ឲ្យ​គល់​សក់​លែង​រឹងមាំ ទៅ​ជា​ស្តើង ងាយ​នឹង​ជ្រុះ បន្ថែម​ជាមួយ​កត្តា​រួម​ផ្សំ​ផ្សេងៗ​ទៀត។

– ស្ត្រេស

គេងមិនគ្រប់គ្រាន់

– ប្រើផលិតផល ឬសាប៊ូកក់សក់មិនត្រូវនឹងស្បែកក្បាល

– ផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់ពេក

– បរិយាកាសក្តៅខ្លាំង

– បម្រែបម្រួលអ័រម៉ូន (ស្រីៗ)

– គាប ឬកក់សក់ញឹកញាប់ពេក

– ចំណីអាហារ

– ការអស់រដូវ

– ការសម្រាលកូន

– ការប្រើថ្នាំពន្យារកំណើតមួយចំនួន។

អត្ថបទពាក់ព័ន្ធ៖ 

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

DO YOU HAVE HAIR LOSS OR HAIR SHEDDING?, https://www.aad.org/public/diseases/hair-loss/insider/shedding

Hair loss, https://www.mayoclinic.org/diseases-conditions/hair-loss/diagnosis-treatment/drc-20372932

Hair Loss in Women, https://my.clevelandclinic.org/health/diseases/16921-hair-loss-in-women

កំណែ​ប្រែបច្ចុប្បន្ន

26/01/2023

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទម្លាប់ទាំង ៧ នេះអាចបំផ្លាញសក់របស់យើងដោយមិនដឹងខ្លួន

មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម