សក់ គឺជាផ្នែកសំខាន់មួយរបស់មនុស្សគ្រប់រូប ដូចនេះវាទាមទារឲ្យមានការថែទាំ ទាំងការជ្រើសរើសផលិតផលប្រើបានត្រឹមត្រូវ និងការថែទាំសុខភាពទូទៅរបស់យើង។ ក្នុងករណីដែលសង្កេតឃើញថា មានបញ្ហាសក់ជ្រុះ ហើយមានទម្លាប់ចូលចិត្តគេងយប់ៗជ្រៅ តើបញ្ហាសក់ជ្រុះអាចបណ្តាលមកពីទម្លាប់នេះទេ?
យោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ថា កាលណាយើងគេងមិនបានគ្រប់គ្រាន់ វាអាចបណ្តាលឲ្យមានការប៉ះពាល់ដល់ការជ្រុះសក់ពិតមែន ទាំងប្រយោល និងមិនប្រយោល។ ម្យ៉ាងវិញទៀត លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ការកើនឡើងកម្រិតនៃស្រ្តេសក៏អាចធ្វើឲ្យសក់ជ្រុះ និងសក់ស្តើងពីមួយថ្ងៃទៅមួយថ្ងៃបានដែរ។
ដូចនេះ ដើម្បីឲ្យបាត់បញ្ហាសក់ជ្រុះនេះ យើងគួរគេងឲ្យបានគ្រប់គ្រាន់ដើម្បីសុខភាពសក់ និងសុខភាពទូទៅជារួមផងដែរ។ ប្រសិនបើ គេងបានគ្រប់គ្រាន់ហើយ ប៉ុន្តែនៅតែមានបញ្ហាជ្រុះសក់មិនបាត់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់មូលហេតុបានត្រឹមត្រូវ។ យើងក៏មិនត្រូវប្រើថ្នាំប្រឆាំងសក់ជ្រុះផ្តេសផ្តាស ដោយមិនមានការណែនាំពីអ្នកជំនាញឯកទេសផ្នែកជំងឺស្បែកជាមុនដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕