ប៉ុន្មានឆ្នាំមកនេះយុវវ័យកម្ពុជាពេញនិយមបកស្បែកខ្លាំងណាស់ ហើយរហូតមកទល់សព្វថ្ងៃក៏នៅតែមានអ្នកមានធ្វើបែបនេះដដែល ព្រោះតែចង់បានសម្រស់ស្បែកសស្អាត។
វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការមិនគិតពីសុខភាពរបស់ខ្លួនដោយជ្រើសរើសវិធីមួយនេះ គឺជាបំផ្លាញខ្លួនឯង។ លោកបន្តទៀតថា យុវតីដែលកំពុងនិយមបក និងចាក់ថ្នាំឲ្យស្បែកសនោះ អាចបណ្ដាលឲ្យកើតជំងឺសើស្បែក និងជំងឺមហារីកស្បែកផងដែរ។
វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា ពេលក្រោយបកស្បែកហើយមិនបានថែរក្សាវាឲ្យបានត្រឹមត្រូវ នោះស្បែករបស់ពួកគេងាយនឹងរងរលាកពីកម្ដៅព្រះអាទិត្យ ព្រោះស្បែកនោះខ្សោយជាងស្បែកធម្មតា ដែលស្បែកដើមមានសុខភាពរឹងមាំជាង។ ម្យ៉ាងវិញទៀតពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលនាំឲ្យកើតជំងឺមហារីកស្បែកបាន ហើយការបកស្បែកនេះទៀតសោត អាចមិនបានធ្វើតាមបច្ចេកទេស ព្រោះចេះតែនឹកឃើញ និងធ្វើត្រាប់តៗគ្នាប៉ុណ្ណោះ។
ចំពោះថ្នាំធ្វើឲ្យស្បែកសដែលលក់លើទីផ្សារវិញ នៅលើសម្បកដបថ្នាំ មានលាយសារធាតុមួយចំនួនគេមិនបានប្រាប់យើងឲ្យដឹង ដែលក្នុងនោះអាចមានលាយសារធាតុ បារត អាស៊ីដខ្សោយ ថ្នាំប្រឆាំងការរលាក និងសារធាតុគីមីកាត់មួយចំនួនទៀត នាំឲ្យកើតជំងឺសើស្បែក និងមហារីកស្បែក ព្រោះថាថ្នាំទាំងនោះបានធ្វើឲ្យស្បែកបាត់បង់ប្រព័ន្ធការពារ។
[embed-health-tool-due-date]