រាល់ថ្ងៃយើងតែងការពារស្បែកមុខរបស់យើងដោយលាបឡេការពារកម្ដៅថ្ងៃ និងផលិតផលថែរក្សាស្បែកផ្សេងទៀត។ ក្រៅពីប្រើប្រាស់ផលិតផលខាងលើ យើងក៏អាចចំណាយពេលស្ទីមមុខដោយចំហាយទឹកត្រឹម៥ទៅ១០នាទីដើម្បីទទួលបានប្រយោជន៍សម្រាប់ស្បែកមុខដែរ។
១. សម្អាតធូលី និងផលិតផលផ្សេងទៀតចេញពីរន្ធញើស
នៅពេលយើងស្ទីមមុខនឹងចំហាយទឹកក្ដៅឧណ្ហៗនឹងជួយពង្រីករន្ធញើសដែលអាចបញ្ចេញធូលីដី និងខ្លាញ់ដែលមាននៅក្នុងរន្ធញើស។ ជាទូទៅ ធូលីដែលមានក្នុងរន្ធញើសបង្កពីផ្សែងនៅក្នុងទីក្រុង ផលិតផលដែលយើងប្រើរាល់ថ្ងៃដូចជាទឹកផ្តល់សំណើម គ្រឿងផាត់មុខ និងឡេការពារកម្ដៅថ្ងៃ រួមទាំងខ្លាញ់នៅលើស្បែក។ ស្បែកមុខយើងត្រូវការជាតិខ្លាញ់ដើម្បីរក្សាសំណើម និងការពារស្បែក ប៉ុន្តែនៅពេលជាតិខ្លាញ់ច្រើនពេកអាចបង្កឲ្យមានមុនបាន។ ការស្ទីមមុខដោយចំហាយទឹកអាចកំណត់បរិមាណជាតិខ្លាញ់ និងសម្អាតរន្ធញើសដែលធ្វើឲ្យស្បែកមុខរលោងស្អាត។
អត្ថបទពាក់ព័ន្ធ:
- មានស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរបន្ថែមវីតាមីនមួយនេះក្នុងរបបអាហារ
- វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យចាស់ជាងវ័យ
- ស្បែកស្ងួតបណ្ដាលមកពីកត្តាទាំងនេះ តើត្រូវដោះស្រាយបែបណា?
២. កម្ចាត់បាក់តេរី និងកោសិកាងាប់ដែលបង្កមុន
ស្បែករបស់យើងគឺឆ្លងកាត់ដំណើរការមិនឈប់ឈរនៃការផលិតឡើងវិញដែលនេះបណ្ដាលឲ្យបាក់តេរីងាប់ និងផ្តុំច្រើននៅលើមុខ។ បាក់តេរីនេះគឺល្អ និងមិនមានបង្កផលប៉ះពាល់ទេ។ ប៉ុន្តែបាក់តេរីងាប់នេះច្រើនអាចធ្វើឲ្យស្បែកមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ដូចនេះនៅពេលស្ទីមមុខ យើងបានកម្ចាត់បាក់តេរីងាប់ខ្លះៗចេញ និងធ្វើឲ្យស្បែកមើលទៅភ្លឺជាងមុន។
៣. ទទួលបានអុកស៊ីសែនបន្ថែម
សម្រាប់គ្នាយើងដែលមានបញ្ហាអាលែកហ្សី និងបញ្ហាស្បែកមុខឡើងក្រហម( rosacea ) អាចនឹងមិនចង់ស្ទីមមុខទេព្រោះពេលស្ទីមហើយមុខអាចមើលទៅក្រហម និងរលាក។ ប៉ុន្តែនេះជាផលប្រយោជន៍មួយនៃការស្ទីមមុខដែលធ្វើឲ្យសរសៃឈាមរីក និងផ្ដល់អុកស៊ីសែនបន្ថែមដល់ស្បែកមុខ។ នៅពេលមុខមានអុកស៊ីសែនគ្រប់គ្រាន់ នោះស្បែកមុខនឹងរលោងស្អាត។
៤. បង្ការស្នាមជ្រួញ
គ្នាយើងគ្រប់គ្នាសុទ្ធតែមិនចង់ឲ្យមុខមានស្នាមជ្រួញនោះទេ។ តាមភស្តុតាងវិទ្យាសាស្ត្រ ខូឡាជែន និងភាពយឺត (elastin) គឺជាសារធាតុអាចជួយពន្យារការឡើងនៃស្នាមជ្រួញបាន។ ប្រសិនជាគ្នាយើងមិនចូលចិត្តញ៉ាំខូឡាជែន ការស្ទីមមុខដោយចំហាយទឹកជាជម្រើសល្អមួយ។ ការស្ទីមអាចជួយដល់ចរន្តឈាមដែលជួយដល់ការផលិតខូឡាជែន និងភាពយឺត។ នេះអាចផ្ដល់ភាពយឺតដល់ស្បែក និងពន្យារការមានស្នាមជ្រួញដែរ។
៥. រក្សាសំណើម
ការបញ្ចេញខ្លាញ់អាចធ្វើឲ្យរាងកាយផលិតខ្លាញ់ធម្មជាតិបន្ថែមដែលផ្តល់សំណើមដល់ស្បែក។ បន្ថែមពីនេះទៀត ការស្ទីមជួយឲ្យជាតិសំណើមជ្រាបចូលទៅស្បែកបានល្អជាងមុន។
៦. ផលិតផលថែរក្សាស្បែកជ្រាបចូលកាន់តែប្រសើរ
ការស្ទីមអាចជាផ្នែកសំខាន់មួយនៃការថែរក្សាស្បែក។ ការស្ទីមអាចជួយឲ្យពពួកគ្រីម ឡេ និងសាប៊ូលាងមុខដែលយើងប្រើទទួលបានប្រសិទ្ធភាពជាងមុន។ នេះមកពីការស្ទីមជួយដល់ចរន្តឈាមឲ្យដើរស្រួល និងផ្តល់អុកស៊ីសែនដល់ស្បែក ហើយនៅពេលរន្ធញើសមិនមានអ្វីកកស្ទះនឹងស្រូបយកសារធាតុទាំងនោះបានច្រើន។ ម៉្យាងទៀត ដោយសារស្បែកយើងមានសំណើម នៅពេលយើងប្រើសេរ៉ូមក៏មានប្រសិទ្ធភាពជាងមុនដែរ។
[embed-health-tool-due-date]